• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វៀតណាម និងម៉ារ៉ុក ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី

លោកប្រធានរដ្ឋសភាបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជននៅតែមានសក្កានុពលជាច្រើន។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបពិភាក្សាការងារ ជាមួយប្រធានសភាជាន់ទៀបម៉ារ៉ុក លោក Rachid Talbi El Alami
 

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបពិភាក្សាការងារ ជាមួយប្រធានសភាជាន់ទៀបម៉ារ៉ុក លោក Rachid Talbi El Alami ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអន្តរសភានៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (AIPA) លើកទី ៤៣។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយម៉ារ៉ុក ដែលជាប្រទេសតែមួយគត់នៅអាហ្វ្រិក ដែលមានយន្តការសហប្រតិបត្តិការសភាជាមួយវៀតណាម។ លោកប្រធានរដ្ឋសភាបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជននៅតែមានសក្កានុពលជាច្រើន។

រីឯខ្លួនវិញ ប្រធានសភាជាន់ទៀបលោក Rachid Talbi El Alami បានអះអាងថា ម៉ារ៉ុកជានិច្ចកាលគោរពទំនាក់ទំនងជាមួយវៀតណាម ហើយមានគោលបំណងថា ដោយមានទីតាំងយុទ្ធសាស្ត្រ ជាច្រកទ្វារទៅកាន់ទ្វីបអាហ្រ្វិក និងអឺរ៉ុប ហើយជាប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ជាមួយដៃគូនានានៅលើពិភពលោកនោះ ម៉ារ៉ុកបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់រវាងវៀតណាម និងអាហ្វ្រិក នាំទំនិញវៀតណាមទៅកាន់ទីផ្សារសក្តានុពលទាំងនេះ។ ទន្ទឹមនឹងនោះ ក្នុងនាមជាប្រទេសដែលមានឋានៈដ៏សំខាន់ក្នុងសហភាពអាហ្វ្រិក (AU) ម៉ារ៉ុកគាំទ្រវៀតណាមឱ្យក្លាយជាប្រទេសសង្កេតការណ៍របស់ AU ក្នុងពេលឆាប់ៗនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បម្រួញទេសភាពហាណូយមកនៅក្នុងកែវកាហ្វេស៊ុត

បម្រួញទេសភាពហាណូយមកនៅក្នុងកែវកាហ្វេស៊ុត

កាហ្វេ​ស៊ុត​បាន​ក្លាយ​ជាទឹក​ពិសា​ក្នុង​ចំណោម​ទឹក​ពិសា​ ត្រូវតែសាក​ផឹក​នៅពេល​ធ្វើ​ដំណើរ​មកដល់រដ្ឋធានី​ហាណូយ​។ មិន​ត្រឹមតែ​ជា​ការច្នៃ​ធ្វើ​កាហ្វេ​ស៊ុត​ដ៏សាមញ្ញប៉ុណ្ណោះ​ទេ តែនេះ​ជាការ​ច្នៃ​មិនឈប់​ឈរ​របស់បង ឡេ​ ត្វឹន​ងៀ (Le Tuan Nghia) តំណាលនោះ​នៅ​​នាំយក​ទេសភាព​ពិសេស​របស់ហាណូយ​ បញ្ចេញ​នៅលើ​កែវ​កាហ្វេ​ស៊ុត​។​

Top