• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វៀតណាមឆ្ពោះទៅគោលដៅនាំចេញព្រៃឈើឱ្យបានដល់១៨ពាន់លានទៅ២០ពាន់លានដុល្លារ

ដូច្នោះហើយ ផ្នែកទាំងមូលខិតខំបង្កើនតម្លៃផលិតកម្មពី ៥% ទៅ ៥,៥% ក្នុងមួយឆ្នាំ។

អគ្គនាយកដ្ឋានរុក្ខកម្មនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ទើបតែចេញផែនការរៀបចំរចនាសម្ព័ន្ធផ្នែករុក្ខកម្មឡើងវិញតាមខ្សែសង្វាក់ និងលើកកំពស់តម្លៃបន្ថែមសម្រាប់ឆ្នាំ២០២១-២០២៥។ ដូច្នោះហើយ ផ្នែកទាំងមូលខិតខំបង្កើនតម្លៃផលិតកម្មពី ៥% ទៅ ៥,៥% ក្នុងមួយឆ្នាំ។ តម្លៃនៃការនាំចេញគ្រឿងសង្ហារិមឈើ និងផលិតផលរុក្ខកម្មមិនមែនឈើនឹងឡើងដល់ ១៨ ពាន់លានដុល្លារ ទៅ ២០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ២០២១-២០២៥។ វិស័យរុក្ខកម្មក៏ផ្តោតលើការលើកកម្ពស់ទំនើបកម្មនៃឧស្សាហកម្មកែច្នៃផលិតផលព្រៃឈើ ការបណ្តុះបណ្តាលធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់។ បន្តពង្រីកប្រភពធនធានសង្គមជាអតិបរមា អនុវត្តន៍វិទ្យាសាស្ត្រ បច្ចេក វិទ្យាទំនើបនិងជឿនលឿន ដើម្បីពង្រីកសក្តានុពល តួនាទីនិងផលប៉ះពាល់នៃព្រៃឈើ និងអភិវឌ្ឍវិស័យរុក្ខកម្មប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

មន្ទីរពេទ្យកងពេទ្យកម្រិត ២ លេខ ៨ របស់វៀតណាម  ធ្វើដំណើរទៅកាន់ប្រទេសស៊ូដង់ខាងត្បូង

មន្ទីរពេទ្យកងពេទ្យកម្រិត ២ លេខ ៨ របស់វៀតណាម ធ្វើដំណើរទៅកាន់ប្រទេសស៊ូដង់ខាងត្បូង

យន្តហោះដឹកជញ្ជូនយោធា C-17 របស់កងទ័ពអាកាសអូស្ត្រាលីបានមកដល់ទីក្រុងហាណូយ នៅថ្ងៃទី ២៣ ខែកញ្ញា ដើម្បីដឹកកងពេទ្យកម្រិត ២ លេខ ៨ របស់វៀតណាម ទៅកាន់ប្រទេសស៊ូដង់ខាងត្បូង ដើម្បីបំពេញកាតព្វកិច្ច​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

Top