វៀតណាមឆ្ពោះទៅគោលដៅនាំចេញព្រៃឈើឱ្យបានដល់១៨ពាន់លានទៅ២០ពាន់លានដុល្លារ

ដូច្នោះហើយ ផ្នែកទាំងមូលខិតខំបង្កើនតម្លៃផលិតកម្មពី ៥% ទៅ ៥,៥% ក្នុងមួយឆ្នាំ។

អគ្គនាយកដ្ឋានរុក្ខកម្មនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ទើបតែចេញផែនការរៀបចំរចនាសម្ព័ន្ធផ្នែករុក្ខកម្មឡើងវិញតាមខ្សែសង្វាក់ និងលើកកំពស់តម្លៃបន្ថែមសម្រាប់ឆ្នាំ២០២១-២០២៥។ ដូច្នោះហើយ ផ្នែកទាំងមូលខិតខំបង្កើនតម្លៃផលិតកម្មពី ៥% ទៅ ៥,៥% ក្នុងមួយឆ្នាំ។ តម្លៃនៃការនាំចេញគ្រឿងសង្ហារិមឈើ និងផលិតផលរុក្ខកម្មមិនមែនឈើនឹងឡើងដល់ ១៨ ពាន់លានដុល្លារ ទៅ ២០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ២០២១-២០២៥។ វិស័យរុក្ខកម្មក៏ផ្តោតលើការលើកកម្ពស់ទំនើបកម្មនៃឧស្សាហកម្មកែច្នៃផលិតផលព្រៃឈើ ការបណ្តុះបណ្តាលធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់។ បន្តពង្រីកប្រភពធនធានសង្គមជាអតិបរមា អនុវត្តន៍វិទ្យាសាស្ត្រ បច្ចេក វិទ្យាទំនើបនិងជឿនលឿន ដើម្បីពង្រីកសក្តានុពល តួនាទីនិងផលប៉ះពាល់នៃព្រៃឈើ និងអភិវឌ្ឍវិស័យរុក្ខកម្មប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top