• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បើកពិធីបុណ្យនិទាឃរដូវពណ៌ក្រហម - ពិធីបុណ្យបរិច្ចាគឈាមដ៏ធំបំផុតនៅវៀតណាម

នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមឆ្នាំ ២០២២ ដែលជាពិធីបុណ្យបរិច្ចាគឈាមដ៏ធំបំផុតនៅវៀតណាមបានបើកនៅទីក្រុងហាណូយ។

គណៈប្រតិភូធ្វើពិធីចុចប៊ូតុងបើកដំណើរការមុខងារបរិច្ចាកឈាមនៅលើ facebook ក្នុងប្រទេសវៀតណាម ( រូបថត៖ Minh Quyet/TTXVN)

 

នាំនេះ ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមគឺគូសសញ្ញារយៈពេល ១៥ឆ្នាំ នៃដំណើរការ “ផ្តល់ជីវិតនូវការរស់រាន” ដោយវិទ្យាស្ថានឈាមវិទ្យានិងបញ្ចូលឈាម សហការជាមួយសមាគមយុវជនហាណូយសម្រាប់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត រៀបចំឡើង។ ក្រោយរយៈពេល ១៥ ឆ្នាំ ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមបានក្លាយជាកម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំ សម្រាប់សហគមន៍ ដោយបង្កើតទម្លាប់នៃការផ្តល់ឈាមនៅដើមឆ្នាំសម្រាប់មនុស្សរាប់ពាន់នាក់។

ដោយបានប្រារព្ធឡើងក្នុងរយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ពិធីបុណ្យពណ៌ក្រហមលើកទី ១៥ កំពុងទាក់ទាញមនុស្សជាច្រើនឱ្យមកបរិច្ចាគឈាមស្ម័គ្រចិត្ត។ ជាមួយនឹងសារ “បរិច្ចាគឈាមមួយដំណក់ - ផ្តល់ជីវិតនូវការស់រាន” ពិធីបុណ្យឆ្នាំនេះរំពឹងថានឹងទទួលបានឈាមចំនួន ៧០០០ ឯកតា ដើម្បីជំនះភាពខ្វះឈាមក្រោយបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២២។ បណ្ឌិត Bach Quoc Khanh ប្រធានវិទ្យាស្ថានឈាមវិទ្យានិងបញ្ចូលឈាមបាននិយាយថា៖ “បច្ចុប្បន្ននេះ នៅក្នុងឃ្លាំងផ្ទុកឈាម មានឈាមប្រមាណ ៣.៣០០ ឯកតា។ ប្រសិនបើយើងទទួលបានឈាមដូចកាលពីប៉ុន្មានថ្ងៃមុន វានឹងមានការខ្វះខាតឈាមដែរ។ ដូច្នេះជាមួយនឹងការអនុវត្តពិធីបុណ្យនិទាឃរដូវ យើងសង្ឃឹមថានឹងទទួលបានឈាមប្រមាណពី ៧.០០០ ទៅ ១០.០០០ ប្លោក”។

ក្នុងឱកាសនេះ សាជីវកម្ម Meta សហការជាមួយវិទ្យាស្ថានឈាមវិទ្យា - បញ្ចូលឈាម បានបើកដំណើការមុខងារបរិច្ចាគឈាមនៅលើ Facebook ក្នុងប្រទេសវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ ម៉ុង (Mong) រួមចំណែកដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌នៅខេត្ត ឌៀនបៀន (Dien Bien)

សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ ម៉ុង (Mong) រួមចំណែកដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌នៅខេត្ត ឌៀនបៀន (Dien Bien)

សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិម៉ុង នៅខេត្តឌៀនបៀន ក្នុងតំបន់ភាគពាយ័ព្យ លេចធ្លោជាមួយនឹងពណ៌ស្រស់ត្រចេះត្រចង់ លំនាំប៉ាក់ដ៏ប្រណិត និងសំពត់រាងមូល។ សម្លៀកបំពាក់ទាំងនេះកាត់ដេរដោយដៃ និងបន្តពីមួយជំនាន់ទៅមួយជំនាន់ ដែលឆ្លុះបញ្ចាំងពីថ្វៃដីរបស់ស្ត្រីជនជាតិម៉ុង និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់សហគមន៍៕

Top