• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វៀតណាម-អង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ

នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោក Gareth Ward ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង ដែលមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារនៅវៀតណាម។
  ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ TTXVN)  

នៅជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីទាញយកប្រយោជន៍ពីការសន្យានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អង់គ្លេស (UKVFTA) ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគទ្វេភាគី ព្រមទាំងស្នើឲ្យភាគីអង់គ្លេសបង្កើនការនាំចូលកសិផល និងផ្លែឈើតាមរដូវរបស់វៀតណាម រួមចំណែកដល់ការស្ដារកំណើនឡើងវិញក្រោយជំងឺរាតត្បាត។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបំប្លែងថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សានិងក្រោយឧត្តមសិក្សា។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ផលិត ការផ្ទេរបច្ចេកវិទ្យាដើម្បីផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយជួយវៀតណាមក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឱសថ និងលើកកំពស់សមត្ថភាពវេជ្ជសាស្ត្រ។

រីឯខ្លួនវិញ លោកឯកអគ្គរាជទូតអង់គ្លេស Gareth Ward បានជម្រាបថា មូលនិធិវិនិយោគជាច្រើនរបស់អង់គ្លេស កំពុងមានបំណងហើយត្រៀមខ្លួនជាស្រេចបណ្ដាក់ទុនចូលមកវៀតណាម ព្រមទាំងបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងបន្តរួមដំណើរ និងគាំទ្រវៀតណាមក្នុងដំណើរការអភិវឌ្ឍ ជាពិសេសក្នុងវិស័យឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កំណើនបៃតងនិងនិរន្តរភាពផងដែរ។

លោកឯកអគ្គរាជទូតអង់គ្លេសបានសម្តែងការគាំទ្រចំពោះគោលជំហររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវៀតណាមលើការធានាសន្តិសុខ សុវត្ថិភាព សេរីភាពអាកាសចរណ៍ និងនាវាចរណ៍ និងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២; ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម


Top