ស្តង់ដារ HALAL – ទិដ្ឋការនាំកសិផលវៀតណាមចេញទៅកាន់ពិភពលោក

សេដ្ឋកិច្ច

ស្តង់ដារ HALAL – ទិដ្ឋការនាំកសិផលវៀតណាមចេញទៅកាន់ពិភពលោក

HALAL យល់​ដោយ​ងាយ​ គឺ​ជា​លិខិត​បញ្ជាក់​អំពី​ស្បៀង​អាហារ​ ជាមួយនឹង​លក្ខណ៍ខណ្ឌ​ដែល​បាន​កំណត់​សម្គាល់ ដែលមានភាពតឹងតែង ​​ជាង​លិខិត​បញ្ជាក់​ FDA (អាមេរិក)។

HALAL យល់​ដោយ​ងាយ​ គឺ​ជា​លិខិត​បញ្ជាក់​អំពី​ស្បៀង​អាហារ​ ជាមួយនឹង​លក្ខណ៍ខណ្ឌ​ដែល​បាន​កំណត់​សម្គាល់ ដែលមានភាពតឹងតែង ​​ជាង​លិខិត​បញ្ជាក់​ FDA (អាមេរិក)។ ក៏ប៉ុន្តែ​ប្រសិន​បើ ​សហគ្រាស​ណា​ទទួល​​បាន​លិខិត​បញ្ជាក់ទាំង​នេះ ឬ​មាន​​ផលិតផល​នាំចេញ​ទៅកាន់​ទីផ្សារ​​មជ្ឈិមបូព៌ា​ នឹង​​ក្លាយ​ជា​ផលិត​ផលដែល​​អាច​​សម្រេច​បាន​ស្តង់ដារ​នាំចេញ​ទៅ​កាន់​ពិភពលោក​ នាំចូល​​ទីផ្សារ​​អ៊ឺរ៉ុប​ និង​អាមេរិក​។ល។ នោះ​ជា​​កាលានុវត្តភាព​សម្រាប់​សហគ្រាស​វៀតណាម​នាំចេញ​ ស្រូប​យក​ចំណែក​ទីផ្សារ​នៃទីផ្សារ​មួយ ​ដែលមាន​តម្លៃ​នាំចេញ​​រាប់ពាន់លាន​ដូល្លាអាមេរិក​​ក្នុង​មួយ​ឆ្នាំ​។

ត្រឡប់​មកវៀតណាម​ បន្ទាប់ពី​ការ​ធ្វើដំណើរ​ជំរុញ​ពាណិជ្ជកម្ម​នៅ​ទីផ្សារ​សហព័ន្ធ​​​អារ៉ាប់​ (UAE) និង​ Dubai នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ការ​ងារ​ដំបូង​ ដែល​លោក​ស្រី​ ង្វៀន​ ធី​យេម​ហាំង​ (Nguyen Thi Diem Hang) ​អគ្គនាយករងនៃ​ ​Vinapharma Group ចាប់​ដៃចូល​ការ​ងារ​ស្ថាបនា​ស្តង់​ដារ​ទាំងស្រុង​ឡើង​វិញ​ សម្រាប់​ប្រភេទ​ផលិតផល​​ដែល​ក្រុមហ៊ុន​មាន​ផែនការ​នាំចេញទៅ​​ទីផ្សារ​មជ្ឈិមបូព៌ា។​

ពូជដើម​​ឃឹនឆាយ​បារាំង មាន​កម្ពស់​ប្រហែល​១ម៉ែត្រ​ ទម្ងន់​១,៩ - ៣គីឡូក្រាម​ក្នុងមួយ​ដើម​។ល។​ សម្រេច​​ស្តង់ដារ​​អន្តរជាតិ​បាន​ដាំ​ដោយជោគ​ជ័យ​នៅ​កសិដ្ឋាន​បច្ចេកវិទ្យា​ខ្ពស់ Vinapharma Group។ រូបថត៖ ឯកសារ​ Vinapharma Group

តាម​លោក​ស្រី​ហាំង​ (Hang) ​ស្តង់ដារ​ Halal ជា​ស្តង់ដារ​តឹងតែង​បំផុតនៅ​​លើ​ពិភពលោក​ ខ្ពស់​ជាង​​ស្តង់ដារ ​FDA របស់​អាមេរិក​។ ជនជាតិ​ឥស្លាម គេបាន​​ដាក់ចេញ​ស្តង់ដារ​នេះ ដើម្បី​សំណូមពរ​អ្វីៗដែល​ស្អាត​ និង​ប្រណីត​​បំផុត​។ ហេតុនេះ ពេល​ផលិតផល​​សម្រេច​បាន​ស្តង់ដារ​​នេះ ទើបនាំចូលបាន​​​ទីផ្សារ​មជ្ឈិម​បូព៌ា​ ហើយ​ផលិតផល​​ទាំងនេះសោត ក៏អាច​នាំ​​ចូលទីផ្សារ​នានា​ ដូចជា​ទ្វីប​អ៊ឺរ៉ូប​ ទ្វីប​អាមេរិក និង​អាចនាំចេញទៅកាន់ទីផ្សារ​ពិភពលោក​។​

តាម​រយៈនោះ​​ Halal ជាស្តង់ដារ​ទូទៅ ​ស្តី​ពី​បទដ្ឋាន​ផលិត​កម្ម​ចេញ​ផលិតផល​មួយ​​។ ជាក់ស្ដែង​គឺ​ជា​ស្តង់​ដារស្តី​ពី​តំបន់​​ដាំ​ រហូតដល់​​រោង​ចក្រ​។ ឧទារហណ៍​ ជាមួយ​​ស្តង់​ដារ​កសិដ្ឋាន​ ត្រូវ​​​សម្រេច​បាន​ស្តង់ដារ​អំពី ​Global GAP, Organic, ព្រមទាំង​​រោង​ចក្រ​ក៏​ត្រូវ​​​មាន​​លិខិត​​ទទួល​ស្គាល់ពី ​GMP, ISO, HACCP,

Vinapharma បច្ចុប្បន្ន​សម្រេចបាន​​ស្តង់ដារជា​​តំបន់​ដំណាំ ​organic ​​ពូជឃឹនឆាយ​​​បារាំង​​​ និង​ស្តង់ដារជា​​រោង​ចក្រ​​​ផលិតកម្ម​ម្សៅ​​ឃឹនឆាយបារាំង​ Green Beauty បែប​​​ដុំម្សៅ​ តែបន្លែ​។ល។ តាម​រយៈនោះ​ Vinapharma ដើរ​​តាម​ទិសដៅ​​ផ្តោត​លើ​​ប្រភេទ​​ផលិតផល​​បន្លែ​ ផ្លែ ​បែប​ម្សៅ​ដែល​​អាច​រលាយបាន​​​។ ពីព្រោះនេះ​ ​ជា​ផលិតផល​​សមស្រប​នឹង​តម្រូវ​ការ​ ទម្លាប់​ប្រើប្រាស់​ស្បៀង​អាហារ​ របស់​ជនជាតិ​ឥស្លាម​ ដែល​មិនចូល​​ចិត្ត​ហូប​បន្លែស្រស់​​ ប៉ុន្តែមាន​តម្រូវ​ការ​ចង់​​ហូប​​បាន​ផលិតផល​​ផាសុកភាព​ សម្រាប់​​​រាងកាយ​។ ហេតុ​នេះ បន្លែ​ មើម ​បែប​ម្សៅ​ដែល​អាច​រលាយបាន​ ​​កំពុងតែ​​បាន​​វាយ​តម្លៃ​ថាជា​ប្រភេទ​ផលិតផល​​វៃឆ្លាត​ ដោះស្រាយ​​បាន​កង្វល់​ប្រើប្រាស់​របស់​ជនជាតិ​ឥស្លាម​។​


បច្ចុប្បន្ន ​បច្ចេកវិទ្យា​ផលិត​ប្រភេទ​នេះ ​កំពុង​ជា​បច្ចេកវិទ្យា​ពិសេស​ផ្តាច់​មុខ​ ដែល​​បាន​ក្រុមហ៊ុន​​កក់ទិញ​​ពី​អ្នកឯកទេស​​អ៊ីស្រាអែលជាស្ថាបនិក​។​ ក្រុមហ៊ុន ​កំពុង​រង់ចាំ​អង្គភាព​ត្រួត​ពិនិត្យ​​តាម​ស្តង់ដារ ​Halal សម្រាប់​ប្រភេទ​ផលិតផល​​នេះ មុនពេល​នាំចេញ​ទៅ​ទីផ្សារ​មជ្ឈិម​បូព៌ា​។​

ទីផ្សារ​​ស្បៀង​អាហារ​ Halal (ទីផ្សា​រ​ឥស្លាម​) ជា​រៀង​រាល់​ឆ្នាំ ដោយមាន​​ប្រាក់​ចំណូល​​រាប់​​ពាន់​លាន​​ដូល្លាអាមេរិក ហើយរំពឹង​​​ការ​ប្រើប្រាស់​​នៅ​អនាគត​នឹ​ង​បន្ត​កើន​​ឡើង​ ជាពិសេស​ក្រុម​​ផលិតផល ​ដែល​មាន​ប្រៀប​របស់​វៀតណាម​ ដូចជា តែ ជលផល​ ឬ​ផលិតផល​​ដែល​​មាន​ប្រភព​​វប្បកម្ម​​​។ ក៏ប៉ុន្តែ​ បច្ចុប្បន្ន​ផលិតផល​​របស់​​ថៃ​ ចិន​ ហ្វីលីពីន​ កំពុង​​ច្បាម​ជាប់​​នៅ​ទីផ្សារ​នេះ។ មូល​ហេតុ​ សហគ្រាស​វៀតណាម ​មិនទាន់​ស្វែង​យល់​​ច្បាស់​អំពីទីផ្សា​​រនេះ ជាពិសេស​អំពី​ស្តង់ដារ Halal ​ស្តីពី​ផលិតផល​។​


យោងតាមប្រសាសន៍លោក​​ Mahmoud Hassan Nayel ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​វៀតណាម​ ស្ថាប័ន​មុខ​ងារ​ និង​​សហគ្រាស​អេហ្ស៊ីប ត្រៀម​​​សហការ​ដើម្បី​នាំចូល​ស្បៀង​អាហារ Halal​។ ក៏ប៉ុន្តែ​ មិនមានស្តង់ដារ​រួម​​និយាយ​សម្រាប់​​ស្បៀង​អាហារ​ Halal នៅ​​ប្រទេស​ឥស្លាម​នោះ​ឡើយ​​​​​។ ជាមូលដ្ឋាន​ ពួកគេ​មាន​ការ​​កំណត់​ធំ​ៗ​ដូចគ្នា​ ក៏ប៉ុន្តែ​​ការ​ស៊ីជម្រៅ​ទៅ​​​​លើ​បច្ចេកទេ​ស​លម្អិត​ បែរជា​មាន​ចំណុច​​ខុសគ្នា​។ ហេតុ​នេះ សហគ្រាស​វៀតណាម​ គួរ​ម្ចាស់ការ​​ក្នុងការ​ស្រាវ​ជ្រាវ​ទីផ្សារ​នីមួយ​ៗ​ នៅ​ប្រទេស​​ឥស្លាម​ ដើម្បី​ក្តាប់​​បាន​បទដ្ឋាន​ លក្ខណៈ​ សំណូមពរ​​បច្ចេកទេស​ដោយឡែក​ នៃប្រទេសនីមួយ​ៗ។​


លិខិត​ទទួលស្គាល់​ Halal ជាលិខិត​ចរាចរណ៍មួយ ​ក្នុង​ចំណោម​លិខិត​សម្រាប់នាំ​ចូល​ទីផ្សារ​​​នេះ​។ តាម​លោក​ ង្វៀន ក្វឹន​ត្វ័ន​ (Nguyen Quoc Toan) ​នាយក​​មជ្ឈមណ្ឌល​​បង្វែ​ឌីជីថល​ និង ​ស្ថិតិ​កសិកម្ម​ ក្រសួង​​កសិកម្ម​ និង ​អភិវឌ្ឍ​​ជនបទ​ លិខិត​ទទួលស្គាល់​Halal គួប​ផ្សំ​គ្រប់ជ្រុង​ជ្រោយ ខ្លឹម​សារ​ផ្សេងៗ​ជាច្រើន​ មិន​នៅ​ត្រឹម​ជា​ភាព​សាមញ្ញ​ ត្រង់​ស្តង់ដារ​គុណភាពនោះទេ​​ ថែម​ទាំង​មាន​អត្ថន័យ​ ​និង​ជំនឿ​ខ្ពស់​ទៀតផង​។ ហេតុ​នោះ ដើម្បី​​ធ្វើ​បាន​ផលិតផល​ អាច​​នាំចូល​​ត្រូវ​ចំផ្នែកទីផ្សារ​នេះ ត្រូវមានការ​​យល់​ដឹង​ប្រាកដ​ប្រជា ​អំពីដឹង​វប្បធម៌ ​ក៏ដូចជា​ជំនឿ។ តម្លាភាព​ទីផ្សារ ​Halal ក៏ដូចជា​​ការចូលជិត​ត្រូវ​​នឹង​មុខសញ្ញា ​គឺជាការងារ​ចាំបាច់​៕​

ផលិត​ផល​ឃឹនឆាយបារាំងបែបម្សៅ​​រលាយ​ របស់​ Vinapharma Group។ រូបថត៖ ឯកសារ​ Vinapharma

អត្ថបទ៖ ថាវ​វី​ រូបថត៖ កុង​ដា​ត និង​ឯកសារ​ ប្រែសម្រួល៖ រីកើង​

អត្ថបទ៖ ថាវវី រូបថត៖ កុងដាត និងឯកសារ ប្រែសម្រួល៖ រីកើង

EHERBAL អនុវត្តបច្ចេកវិទ្យាសម្ងួតបង្កកផលិតកសិផលវៀតណាម

EHERBAL អនុវត្តបច្ចេកវិទ្យាសម្ងួតបង្កកផលិតកសិផលវៀតណាម

Eherbalជា​ពាណិជ្ជសញ្ញា​នៃក្រុមហ៊ុន​ឧបករណ៍​ HP វៀតណាម​ ជំនាញ​ផលិត​ផលិតផល​បំប៉ន​ពី​កសិផល​វៀតណាម​ (ម្សៅ​ផ្លែឈើ ម្សៅ​បន្លែ​ ម្សៅ​ធញ្ញជាតិ​។ល។)។

Top