សេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ជំរុញទំនាក់ទំនងវិនិយោគវៀតណាម-ជប៉ុន ឆ្ពោះទៅរកភាពជាដៃគូសម្រាប់ការអភិវឌ្ឍនិងស្ថាបនារួមគ្នា 06/09/2026 លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យជំរុញការផ្លាស់ប្ដូរទំនាក់ទំនវិនិយោគវៀតណាម - ជប៉ុន ពីទំនាក់ទំនងរវាង “វិនិយោគិននិងទីកន្លែងវិនិយោគ” ទៅជាភាពជាដៃគូដើម្បីរួមគ្នាអភិវឌ្ឍន៍និងស្ថាបនា ស្រាវជ្រាវ ច្នៃប្រឌិត ផលិតនិងចូលរួមប្រកបដោយប្រសិទ្ធភាព បញ្ជាក់ពីឋានៈនិងតួនាទីក្នុងខ្សែសង្វាក់តម្លៃសកល។ រូបថត៖ VNAនាព្រឹកថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុង Hue នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំធ្វើការជាមួយបណ្ដាសហគ្រាសជប៉ុន ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការមូលដ្ឋានវៀតណាម-ជប៉ុន ឆ្នាំ ២០២៦ ដែលត្រូវបានក្រសួងការបរទេស ទីក្រុង Hue និងស្ថានទូតជប៉ុនប្រចាំនៅវៀតណាម សម្របសម្រួលរៀបចំឡើង។ទិដ្ឋភាពនៅជំនួបធ្វើការ។ រូបថត៖ VNAថ្លែងនៅក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតជប៉ុន លោក អ៊ីតូ ណាអូគី បានវាយតម្លៃខ្ពស់ចំពោះទិសដៅអភិវឌ្ឍន៍របស់វៀតណាមក្នុងយុគសម័យថ្មី។ ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន ភាគីជប៉ុនមានបំណងចង់បន្តពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យសហគ្រាសនៃប្រទេសទាំងពីរអាចរួមដំណើរ និងរួមចំណែកដល់ដំណើរការទំនើបកម្ម និងអនុវត្តន៍គោលដៅកំណើនសេដ្ឋកិច្ចរបស់វៀតណាម។លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងនៅក្នុងជំនួបធ្វើការ។ រូបថត៖ VNAធ្វើសន្និដ្ឋាននៅជំនួបធ្វើការ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានវាយតម្លៃថា ជប៉ុនមានប្រៀបខ្លាំងក្នុងវិស័យបច្ចេកវិទ្យា ដើមទុន បទពិសោធន៍អភិបាលកិច្ច ធនធានមនុស្សដែលមានគុណភាពខ្ពស់ ជាពិសេសវប្បធម៌អាជីវកម្មដែលឱ្យតម្លៃដល់គុណភាព កិត្យានុភាព និងកិច្ចសហប្រតិបត្តិការរយៈពេលវែង។ លោកនាយករដ្ឋមន្ត្រីបានសម្តែងគោលបំណងថា សហគមន៍អាជីវកម្មជប៉ុននឹងបន្តជឿទុកចិត្តលើវៀតណាម ជ្រើសរើសវៀតណាម និងរួមជាមួយវៀតណាម អភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយចីរភាព និងវិបុលភាព; បន្តពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម និងសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយសហគ្រាសវៀតណាម ដើម្បីទាញយកអត្ថប្រយោជន៍ពីសក្តានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងសេដ្ឋកិច្ចទាំងពីរផងដែរ។លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យជំរុញការផ្លាស់ប្ដូរទំនាក់ទំនងវិនិយោគវៀតណាម - ជប៉ុន ពីទំនាក់ទំនងរវាង “វិនិយោគិននិងទីកន្លែងវិនិយោគ” ទៅជាភាពជាដៃគូដើម្បីរួមគ្នាអភិវឌ្ឍន៍និងស្ថាបនា ស្រាវជ្រាវ ច្នៃប្រឌិត ផលិតនិងចូលរួមប្រកបដោយប្រសិទ្ធភាព បញ្ជាក់ពីឋានៈនិងតួនាទីក្នុងខ្សែសង្វាក់តម្លៃសកល។ ទន្ទឹមនឹងនោះ ភាគីទាំងពីរជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថល គាំទ្រការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សំដៅកសាងប្រព័ន្ធអេកូឡូស៊ីគ្រប់ជ្រុងជ្រោយ គាំទ្រដល់សហគ្រាសក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងការផ្ទេរបច្ចេកវិទ្យា៕ តាម vovworld.vn/km-KH Tags: នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង វៀតណាម ជប៉ុន

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យជំរុញការផ្លាស់ប្ដូរទំនាក់ទំនវិនិយោគវៀតណាម - ជប៉ុន ពីទំនាក់ទំនងរវាង “វិនិយោគិននិងទីកន្លែងវិនិយោគ” ទៅជាភាពជាដៃគូដើម្បីរួមគ្នាអភិវឌ្ឍន៍និងស្ថាបនា ស្រាវជ្រាវ ច្នៃប្រឌិត ផលិតនិងចូលរួមប្រកបដោយប្រសិទ្ធភាព បញ្ជាក់ពីឋានៈនិងតួនាទីក្នុងខ្សែសង្វាក់តម្លៃសកល។ រូបថត៖ VNAនាព្រឹកថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុង Hue នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំធ្វើការជាមួយបណ្ដាសហគ្រាសជប៉ុន ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការមូលដ្ឋានវៀតណាម-ជប៉ុន ឆ្នាំ ២០២៦ ដែលត្រូវបានក្រសួងការបរទេស ទីក្រុង Hue និងស្ថានទូតជប៉ុនប្រចាំនៅវៀតណាម សម្របសម្រួលរៀបចំឡើង។ទិដ្ឋភាពនៅជំនួបធ្វើការ។ រូបថត៖ VNAថ្លែងនៅក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតជប៉ុន លោក អ៊ីតូ ណាអូគី បានវាយតម្លៃខ្ពស់ចំពោះទិសដៅអភិវឌ្ឍន៍របស់វៀតណាមក្នុងយុគសម័យថ្មី។ ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន ភាគីជប៉ុនមានបំណងចង់បន្តពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យសហគ្រាសនៃប្រទេសទាំងពីរអាចរួមដំណើរ និងរួមចំណែកដល់ដំណើរការទំនើបកម្ម និងអនុវត្តន៍គោលដៅកំណើនសេដ្ឋកិច្ចរបស់វៀតណាម។លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងនៅក្នុងជំនួបធ្វើការ។ រូបថត៖ VNAធ្វើសន្និដ្ឋាននៅជំនួបធ្វើការ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានវាយតម្លៃថា ជប៉ុនមានប្រៀបខ្លាំងក្នុងវិស័យបច្ចេកវិទ្យា ដើមទុន បទពិសោធន៍អភិបាលកិច្ច ធនធានមនុស្សដែលមានគុណភាពខ្ពស់ ជាពិសេសវប្បធម៌អាជីវកម្មដែលឱ្យតម្លៃដល់គុណភាព កិត្យានុភាព និងកិច្ចសហប្រតិបត្តិការរយៈពេលវែង។ លោកនាយករដ្ឋមន្ត្រីបានសម្តែងគោលបំណងថា សហគមន៍អាជីវកម្មជប៉ុននឹងបន្តជឿទុកចិត្តលើវៀតណាម ជ្រើសរើសវៀតណាម និងរួមជាមួយវៀតណាម អភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយចីរភាព និងវិបុលភាព; បន្តពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម និងសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយសហគ្រាសវៀតណាម ដើម្បីទាញយកអត្ថប្រយោជន៍ពីសក្តានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងសេដ្ឋកិច្ចទាំងពីរផងដែរ។លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យជំរុញការផ្លាស់ប្ដូរទំនាក់ទំនងវិនិយោគវៀតណាម - ជប៉ុន ពីទំនាក់ទំនងរវាង “វិនិយោគិននិងទីកន្លែងវិនិយោគ” ទៅជាភាពជាដៃគូដើម្បីរួមគ្នាអភិវឌ្ឍន៍និងស្ថាបនា ស្រាវជ្រាវ ច្នៃប្រឌិត ផលិតនិងចូលរួមប្រកបដោយប្រសិទ្ធភាព បញ្ជាក់ពីឋានៈនិងតួនាទីក្នុងខ្សែសង្វាក់តម្លៃសកល។ ទន្ទឹមនឹងនោះ ភាគីទាំងពីរជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថល គាំទ្រការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សំដៅកសាងប្រព័ន្ធអេកូឡូស៊ីគ្រប់ជ្រុងជ្រោយ គាំទ្រដល់សហគ្រាសក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងការផ្ទេរបច្ចេកវិទ្យា៕
អត្ថបទផ្សេងទៀត ផ្តើមពីមជ្ឈមណ្ឌលសេដ្ឋកិច្ច ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ29/07/2026សេដ្ឋកិច្ចការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម នៅទីក្រុងហូជីមិញ (VIFC-HCMC) បានរំពឹងថានឹងបើកនូវលំហអភិវឌ្ឍន៍ថ្មីមួយ ដែលជាកន្លែងប្រមូលផ្តុំលំហូរទុន បច្ចេកវិទ្យាហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមនវានុវត្តន៍ជាសកល។ ទុន FDI កើនឡើងខ្ពស់ បញ្ជាក់ពីទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិចំពោះវៀតណាម15/05/2026សេដ្ឋកិច្ចកំពង់ផែលៀនចៀវ៖ ច្រកទ្វារឡូជីស្ទិករបស់ភាគកណ្តាលទៅកាន់ពិភពលោក10/05/2026សេដ្ឋកិច្ចនៅឆ្នាំ២០៣០ វៀតណាមឆ្ពោះទៅបង្កើត "អាជីវកម្មមានតែបុគ្គលម្នាក់" ចំនួន ១លាន02/05/2026សេដ្ឋកិច្ចឧស្សាហកម្ម - សសរស្តម្ភនាំផ្លូវ បង្កើតជារូបរាងប៉ូលកំណើនថ្មី28/04/2026សេដ្ឋកិច្ចវៀតណាមម្ចាស់ការរក្សាសន្តិសុខថាមពល01/04/2026សេដ្ឋកិច្ច៣០ ឆ្នាំនៃដំណើរការអភិវឌ្ឍនៃការនាំចេញ04/03/2026សេដ្ឋកិច្ច អត្ថបទផ្សេងទៀត