ខេត្ត កាម៉ៅ (Ca Mau) ផ្លាស់ប្តូរមុខមាត់ថ្មី ដោយវិស័យបង្គា និង ឌីជីថលូបនីយកម្ម

ខេត្ត កាម៉ៅ (Ca Mau) ផ្លាស់ប្តូរមុខមាត់ថ្មី ដោយវិស័យបង្គា និង ឌីជីថលូបនីយកម្ម

ចាប់ពីតំបន់ដីប៉ូលខាងត្បូង នៃប្រទេសវៀតណាម ខេត្ត កាម៉ៅ (Ca Mau) កំពុងបង្កើតកម្លាំងចលករថ្មី​សម្រាប់វិស័យបង្គា តាមរយៈ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការ​ធ្វើបរិវត្តកម្មឌីជីថល។ ស្របតាម​ស្មារតីនៃសេចក្តី​សម្រេចលេខ 57-NQ/TW ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ការ​រួមបញ្ចូល​គ្នារវាងការចិញ្ចឹម ​ដោយ​អនុវត្ត​បច្ចេកវិទ្យា​ខ្ពស់ ផលិត​កម្មបៃតង និងការគ្រប់គ្រង​តាមប្រព័ន្ធឌីជីថល កំពុងបើកចេញនូវ​ទិសដៅ​​អភិវឌ្ឍ​ប្រកបដោយចីរភាព សម្រាប់ ធានីបង្គារបស់ប្រទេសវៀតណាម។

គំរូនៃការអនុវត្តថាមពលព្រះអាទិត្យ សម្រាប់ការចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់នៅខេត្តកាម៉ៅ ដែលជាដំណោះស្រាយមួយ ដើម្បីសម្រេចគោលដៅនៃការផ្លាស់ប្តូរបៃតង និងការកាត់បន្ថយការបំភាយឧស្ម័នក្នុងផលិតកម្មកសិកម្ម។ រូបថត៖ ហ្វិញ ឡឹម

នៅពេលដែលអារុណទើបរះ នៅខេត្ត កាម៉ៅ  (Ca Mau) ទួរប៊ីនកង្ហាទឹករាប់ពាន់ បានបើកលើផ្ទៃស្រះបង្គាធំទូលាយ ដែលបង្កើតរូបភាពពិសេសនៃរបរចិញ្ចឹមបង្គារបស់ខេត្ត កាម៉ៅ។ នៅពីខាងក្រោយនៃចង្វាក់បង្វិល ដែលធ្លាប់ស្គាល់នោះ គឺជាមុខមាត់ថ្មីនៃឧស្សាហកម្មបង្គា - ជាទីដែលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង បរិវត្តកម្មឌីជីថល កំពុងផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្មជារៀងរាល់ថ្ងៃ ដោយឆ្ពោះទៅរកគំរូអភិវឌ្ឍន៍បៃតង និងចីរភាព។

ជាមួយនឹងផ្ទៃដីចិញ្ចឹមបង្គាជាង ៤២៤,០០០ ហិកតា ស្រូបយកជិត ៤០% នៃផ្ទៃដីចិញ្ចឹមបង្គាទូទាំងប្រទេសវៀតណាម និងបរិមាណផលបង្គាប្រហែល ៥៦៦,០០០ តោន ក្នុងមួយឆ្នាំ ខេត្តកាម៉ៅនៅតែរក្សាជំហររបស់ខ្លួនជា "ធានីបង្គា" របស់ប្រទេស។ ឧស្សាហកម្មចិញ្ចឹមបង្គា ទទួលបានតម្លៃនាំចេញប្រហែល ២,៣ ពាន់លាន USD ជារៀងរាល់ឆ្នាំរួមចំណែកជិតពាក់កណ្តាលនៃតម្លៃនាំចេញបង្គាទូទាំងប្រទេសវៀតណាម។

ទិដ្ឋភាពទូទៅនៃគំរូចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់នៅខេត្តកាម៉ៅ ដែលបង្ហាញពីមុខមាត់ថ្មីនៃ​ឧស្សាហកម្មសំខាន់នេះ ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព។ រូបថត៖ ហ្វិញ ឡឹម
ខាងក្នុងកសិដ្ឋានចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់មួយ​ ស្ថិតក្នុងផ្ទះកញ្ចក់មួយ នៅខេត្តកាម៉ៅ ជាកន្លែងដែលកត្តាបរិស្ថានដូចជាសីតុណ្ហភាព ប្រភពទឹក និងជំងឺត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ រូបថត៖ ហ្វិញ ឡឹម

ប៉ុន្តែ បម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត និងស្តង់ដារទីផ្សារ​អន្តរជាតិកាន់តែតឹងរ៉ឹង តម្រូវឱ្យមានការផ្លាស់ប្តូរ​គំរូអភិវឌ្ឍន៍។ ក្នុងបរិបទនេះ ការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង​​បរិវត្តកម្មឌីជីថល កំពុងក្លាយជាកម្លាំងចលករ​​សំខាន់​ សម្រាប់ឧស្សាហកម្មចិញ្ចឹមបង្គា នៅខេត្ត កាម៉ៅ

ក្នុងតំបន់ចិញ្ចឹមបង្កងសំខាន់ៗ ដូចជា ដឹម​យើយ (Dam Doi) កាយនឿក (Cai Nuoc)  ណាំកាន់ (Nam Can) និង ង៉ុកហៀន (Ngoc Hien) ក្រុមគ្រួសារ​កសិករជាច្រើន បាន​អនុវត្ត​បច្ចេកវិទ្យាខ្ពស់ ​ដើម្បី​គ្រប់គ្រង​ស្រះចិញ្ចឹម។ សន្ទទស្ស​​នៃ​គុណភាពទឹក កម្រិត pH អុកស៊ីសែនរលាយ និង​សីតុណ្ហភាព ត្រូវបានត្រួតពិនិត្យ តាមរយៈស្មាតហ្វូន។ ប្រព័ន្ធ​ទួរប៊ីនកង្ហាទឹក និងចំណី ត្រូវបាន​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​។

រោងចិញ្ចឹម​ពូជបង្គាដែលមានគុណភាពខ្ពស់របស់ក្រុមហ៊ុនអេកូឡូស៊ីបង្គា ដែលជាតំណភ្ជាប់​ដ៏សំខាន់មួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីផលិតកម្មបង្គាទំនើបនៅខេត្ត កាម៉ៅ។ រូបថត៖ ឡេមិញ /VNP
 

ទិន្នន័យស្តីពីកូនពូជ ចំណី និងការថែទាំ​ត្រូវបានឌីជីថលូបនីយកម្ម អនុញ្ញាតឱ្យ​មាន​ការ​តាមដាន និងបំពេញតម្រូវការរបស់ទីផ្សារ​នាំ​ចូល។ បច្ចេកវិទ្យាមិនត្រឹមតែជួយកាត់បន្ថយការចំណាយ និង​ ហានិភ័យប៉ុណ្ណោះទេ ថែមទាំង​បង្កើន​តម្លាភាព​នៃផលិតផល​បង្គា​នាំចេញ​ផងដែរ។

ទន្ទឹមនឹងបរិវត្តកម្មឌីជីថល គឺការផ្លាស់ប្តូរបៃតង។ គំរូ ចិញ្ចឹមវដ្ត អនុវត្តបច្ចេកវិទ្យាសុវត្ថិភាពជីវសាស្រ្ត​ និងចិញ្ចឹមបង្គា អេកូឡូស៊ី​ ក្រោម​​ព្រៃ​កោងកាងបាន​បន្តពង្រីក។ គំរូទាំងនេះ​រួមចំណែក​ការ​ពារ​ប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយការបំភាយឧស្ម័ន និងផលិត​ផលិតផល ឆ្លើយតបនឹង​វិញ្ញាបនបត្រ​អន្តរជាតិដូចជា Naturland, EU Organic និង ASC - ភាពប្រៀបសំខាន់ សម្រាប់បង្គា ខេត្ត កាម៉ៅ  (Ca Mau) បង្កើនតម្លៃ និង​កម្លាំងប្រកួត​ប្រជែង​លើ​ទីផ្សារពិភពលោក។

 
ប្រជាជននៅខេត្តកាម៉ៅប្រមូលផលបង្គានៅក្នុងស្រះ អនុវត្តបច្ចេកវិទ្យាខ្ពស់ ដែល​ជា​លទ្ធផល​នៃការ​ផ្លាស់ប្តូររផ្នត់គំនិតផលិតកម្ម និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ រូបថត៖ ហ្វិញ ឡឹម
គំរូចិញ្ចឹមបង្គារដែលផ្តល់ទិន្នផលជាមធ្យមពី ៣០-៥០ តោន/ហិកតា/រដូវកាល ជាពិសេស តំបន់ខ្លះទទួលបានទិន្នផលលើសពី ១០០ តោន/ហិកតា/រដូវកាល និងអត្រាជោគជ័យពី ៨០-៩០%។ រូបថត៖ ឡេមិញ /VNP

បច្ចុប្បន្ន ខេត្ត កាម៉ៅ  (Ca Mau) បានរៀបចំ​គម្រោងផែនការ តំបន់ចិញ្ចឹមបង្គាអនុវត្តបច្ចេកវិទ្យាជាន់​ខ្ពស់​ចំនួន​ ៥​ កន្លែង លើផ្ទៃដីសរុបប្រមាណ ៣.៩០០ហិកតា ទាក់ទាញសហគ្រាសចំនួន ២៧ និងគ្រួសារ​កសិករវារីវប្បកម្មជាង ៦.០០០ គ្រួសារចូលរួម​។

រោងចក្រកែច្នៃបង្គានាំចេញ ក៏កំពុងជម្រុញការវិនិយោគលើ​ខ្សែ​សង្វាក់​ផលិតកម្មស្វ័យប្រវត្តិ ឃ្លាំងត្រជាក់ឆ្លាតវៃ ប្រព័ន្ធ​តាម​ដានប្រភពដើម និងការគ្រប់គ្រង​ផលិតកម្ម​ដោយបច្ចេកវិទ្យា​ឌីជីថល។ ការអនុវត្ត AI អឺនធឺណិតវត្ថុ (IoT) និងស្វ័យប្រវត្តិកម្ម ជួយបង្កើនទិន្នផល គ្រប់គ្រង​គុណភាព សន្សំសម្ចៃថាមពល និងឆ្លើយតបនឹង​ស្តង់ដារ​នៃទីផ្សារធំៗ ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង។

យោងតាមលោក ង៉ូ វូថាំង (Ngo Vu Thang) អនុប្រធាន​គណៈកម្មាធិការប្រជាជនខេត្ត កាម៉ៅ (Ca Mau) បាន​ឱ្យដឹងថា ការធ្វើបរិវត្តកម្មបៃតងលើគ្រឹះឌីជីថល គឺ​ជា​និន្នាការចាំបាច់ ជួយ​អនុវត្តន៍ដោយប្រសិទ្ធភាពពនូវសមិទ្ធផលនៃបដិវត្តន៍​​​ឧស្សាហកម្ម​លើក​ទីបួន បង្កើនទិន្នផល ប្រើប្រាស់​ធនធាន​មានប្រសិទ្ធភាព និងកាត់​បន្ថយ​​ផលប៉ះ​ពាល់​ដល់​បរិស្ថាន​។

សកម្មភាពស្រាវជ្រាវ និងត្រួតពិនិត្យគុណភាពនៅបន្ទប់ពិសោធន៍បង្គាឯកទេសមួយ នៅខេត្តកាម៉ៅ។ រូបថត៖ ហ្វិញ ឡឹម
ខ្សែសង្វាក់កែច្នៃបង្គាទំនើប និងមានតម្លៃបន្ថែមសម្រាប់នាំចេញនៅខេត្ត កាម៉ៅ (Ca Mau) រួមចំណែកដល់ការបញ្ជាក់ពីជំហរ និងបង្កើនភាពប្រកួតប្រជែងរបស់​ឧស្សាហកម្ម​សំខាន់​នេះ​ក្នុងទីផ្សារពិភពលោក។ រូបថត៖ ឡេមិញ /VNP
 
ស្មារតីនោះ កំពុងមានវត្តមាន ក្នុង​វាល​ស្រែ​ចិញ្ចឹមបង្គា ក្នុងបណ្តា​​រោងចក្រ​កែច្នៃ និងការ​ដឹកជញ្ជូន​បង្គានាំចេញ។ ការសម្របសម្រួល​រវាងអាជ្ញាធរ សហគ្រាស អ្នកវិទ្យាសាស្ត្រ និងប្រជាជនកំពុង​បង្កើត​ប្រព័ន្ធអេកូឡូស៊ីផលិតកម្មទំនើបមួយ ជាទីដែល​បច្ចេកវិទ្យាក្លាយជា​ឧបករណ៍​ជួយកសិករកាត់បន្ថយហានិភ័យ បង្កើនទិន្នផល និង​ជួយ​សហគ្រាសបង្កើនតម្លៃផលិតផល។
ខ្សែសង្វាក់វេចខ្ចប់បង្គា នៅរោងចក្រកែច្នៃបង្គាទំនើបមួយ សម្រាប់ការនាំចេញ នៅខេត្តកាម៉ៅ។ រូបថត៖ ហ្វិញ ឡឹម

នៅកណ្តាលតំបន់​ទន្លេ​ដ៏ធំល្វឹងល្វើយ ស្ថិត​ក្នុងតំបន់ប៉ុល​ខាងត្បូង​នៃ​ប្រទេសវៀតណាម ការបង្វិលទួរប៊ីនកង្ហាទឹក​នាពេល​បច្ចុប្បន្ន​​​មិនត្រឹមតែបង្កើតចង្វាក់​នៃជីវិត​ក្នុងស្រះចិញ្ចឹមបង្គា​ដ៏​​បរិបូរ​ប៉ុណ្ណោះ​ ប៉ុន្តែថែមទាំង​ជានិមិត្តរូប​នៃការផ្លាស់ប្តូរ ក្នុង​វិស័យសេដ្ឋកិច្ចសំខាន់​មួយផងដែរ។ នៅ​ពេល​ដែល​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ក្លាយជាកម្លាំងចលករ​សម្រាប់ការអភិវឌ្ឍ បង្គាតំបន់ដីជ្រោយ (Dat Mui)​ កំពុងនាំបំណងប្រាថ្នាកសាងខឿនកសិកម្ម​ទំនើបមួយ ដែលជាបៃតង  ចីរភាព និងឈានទៅឆ្ងាយលើ​ទីផ្សារ​​ពិភពលោក៕

អត្ថបទ៖ សឺន ងៀ - រូបថត៖ ឡេ មិញ/ VNP ហ្វីញ ឡឹម


Top