ខេត្ត កាម៉ៅ (Ca Mau) កំពុងបង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យបង្គា តាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល។
ចាប់ពីតំបន់ដីប៉ូលខាងត្បូង នៃប្រទេសវៀតណាម ខេត្ត កាម៉ៅ (Ca Mau) កំពុងបង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យបង្គា តាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល។ ស្របតាមស្មារតីនៃសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ការរួមបញ្ចូលគ្នារវាងការចិញ្ចឹម ដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ ផលិតកម្មបៃតង និងការគ្រប់គ្រងតាមប្រព័ន្ធឌីជីថល កំពុងបើកចេញនូវទិសដៅអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ “ធានីបង្គា” របស់ប្រទេសវៀតណាម។
គំរូនៃការអនុវត្តថាមពលព្រះអាទិត្យ សម្រាប់ការចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់នៅខេត្តកាម៉ៅ ដែលជាដំណោះស្រាយមួយ ដើម្បីសម្រេចគោលដៅនៃការផ្លាស់ប្តូរបៃតង
និងការកាត់បន្ថយការបំភាយឧស្ម័នក្នុងផលិតកម្មកសិកម្ម។ រូបថត៖ ហ្វិញ ឡឹម
នៅពេលដែលអារុណទើបរះ នៅខេត្ត
កាម៉ៅ (Ca Mau) ទួរប៊ីនកង្ហាទឹករាប់ពាន់ បានបើកលើផ្ទៃស្រះបង្គាធំទូលាយ
ដែលបង្កើតរូបភាពពិសេសនៃរបរចិញ្ចឹមបង្គារបស់ខេត្ត កាម៉ៅ។
នៅពីខាងក្រោយនៃចង្វាក់បង្វិល ដែលធ្លាប់ស្គាល់នោះ គឺជាមុខមាត់ថ្មីនៃឧស្សាហកម្មបង្គា
- ជាទីដែលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង បរិវត្តកម្មឌីជីថល
កំពុងផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្មជារៀងរាល់ថ្ងៃ ដោយឆ្ពោះទៅរកគំរូអភិវឌ្ឍន៍បៃតង
និងចីរភាព។
ជាមួយនឹងផ្ទៃដីចិញ្ចឹមបង្គាជាង ៤២៤,០០០ ហិកតា ស្រូបយកជិត ៤០%
នៃផ្ទៃដីចិញ្ចឹមបង្គាទូទាំងប្រទេសវៀតណាម និងបរិមាណផលបង្គាប្រហែល ៥៦៦,០០០ តោន ក្នុងមួយឆ្នាំ ខេត្តកាម៉ៅនៅតែរក្សាជំហររបស់ខ្លួនជា
"ធានីបង្គា" របស់ប្រទេស។ ឧស្សាហកម្មចិញ្ចឹមបង្គា
ទទួលបានតម្លៃនាំចេញប្រហែល ២,៣ ពាន់លាន USD ជារៀងរាល់ឆ្នាំរួមចំណែកជិតពាក់កណ្តាលនៃតម្លៃនាំចេញបង្គាទូទាំងប្រទេសវៀតណាម។
ទិដ្ឋភាពទូទៅនៃគំរូចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់នៅខេត្តកាម៉ៅ ដែលបង្ហាញពីមុខមាត់ថ្មីនៃឧស្សាហកម្មសំខាន់នេះ ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍបៃតង
និងប្រកបដោយចីរភាព។ រូបថត៖ ហ្វិញ ឡឹម
ខាងក្នុងកសិដ្ឋានចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់មួយ ស្ថិតក្នុងផ្ទះកញ្ចក់មួយ នៅខេត្តកាម៉ៅ ជាកន្លែងដែលកត្តាបរិស្ថានដូចជាសីតុណ្ហភាព ប្រភពទឹក
និងជំងឺត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ រូបថត៖ ហ្វិញ ឡឹម
ប៉ុន្តែ បម្រែបម្រួលអាកាសធាតុ
ជំងឺរាតត្បាត និងស្តង់ដារទីផ្សារអន្តរជាតិកាន់តែតឹងរ៉ឹង
តម្រូវឱ្យមានការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍។ ក្នុងបរិបទនេះ ការលើកកម្ពស់វិទ្យាសាស្ត្រ
បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល កំពុងក្លាយជាកម្លាំងចលករសំខាន់
សម្រាប់ឧស្សាហកម្មចិញ្ចឹមបង្គា នៅខេត្ត កាម៉ៅ។
ក្នុងតំបន់ចិញ្ចឹមបង្កងសំខាន់ៗ ដូចជា ដឹមយើយ (Dam Doi) កាយនឿក (Cai Nuoc) ណាំកាន់ (Nam Can) និង ង៉ុកហៀន
(Ngoc Hien) ក្រុមគ្រួសារកសិករជាច្រើន បានអនុវត្តបច្ចេកវិទ្យាខ្ពស់
ដើម្បីគ្រប់គ្រងស្រះចិញ្ចឹម។ សន្ទទស្សនៃគុណភាពទឹក កម្រិត pH អុកស៊ីសែនរលាយ និងសីតុណ្ហភាព ត្រូវបានត្រួតពិនិត្យ តាមរយៈស្មាតហ្វូន។
ប្រព័ន្ធទួរប៊ីនកង្ហាទឹក និងចំណី ត្រូវបានដំណើរការដោយស្វ័យប្រវត្តិ។
រោងចិញ្ចឹមពូជបង្គាដែលមានគុណភាពខ្ពស់របស់ក្រុមហ៊ុនអេកូឡូស៊ីបង្គា ដែលជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីផលិតកម្មបង្គាទំនើបនៅខេត្ត កាម៉ៅ។ រូបថត៖ ឡេមិញ /VNP
ទិន្នន័យស្តីពីកូនពូជ
ចំណី និងការថែទាំត្រូវបានឌីជីថលូបនីយកម្ម អនុញ្ញាតឱ្យមានការតាមដាន និងបំពេញតម្រូវការរបស់ទីផ្សារនាំចូល។
បច្ចេកវិទ្យាមិនត្រឹមតែជួយកាត់បន្ថយការចំណាយ និង ហានិភ័យប៉ុណ្ណោះទេ ថែមទាំងបង្កើនតម្លាភាពនៃផលិតផលបង្គានាំចេញផងដែរ។
ទន្ទឹមនឹងបរិវត្តកម្មឌីជីថល គឺការផ្លាស់ប្តូរបៃតង។
គំរូ ចិញ្ចឹមវដ្ត អនុវត្តបច្ចេកវិទ្យាសុវត្ថិភាពជីវសាស្រ្ត និងចិញ្ចឹមបង្គា អេកូឡូស៊ី
ក្រោមព្រៃកោងកាងបានបន្តពង្រីក។ គំរូទាំងនេះរួមចំណែកការពារប្រព័ន្ធអេកូឡូស៊ី
កាត់បន្ថយការបំភាយឧស្ម័ន និងផលិតផលិតផល ឆ្លើយតបនឹងវិញ្ញាបនបត្រអន្តរជាតិដូចជា Naturland, EU Organic និង ASC - ភាពប្រៀបសំខាន់ សម្រាប់បង្គា ខេត្ត កាម៉ៅ (Ca Mau) បង្កើនតម្លៃ និងកម្លាំងប្រកួតប្រជែងលើទីផ្សារពិភពលោក។
ប្រជាជននៅខេត្តកាម៉ៅប្រមូលផលបង្គានៅក្នុងស្រះ អនុវត្តបច្ចេកវិទ្យាខ្ពស់ ដែលជាលទ្ធផលនៃការផ្លាស់ប្តូររផ្នត់គំនិតផលិតកម្ម និងការអនុវត្តវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យា។ រូបថត៖ ហ្វិញ ឡឹម
គំរូចិញ្ចឹមបង្គារដែលផ្តល់ទិន្នផលជាមធ្យមពី ៣០-៥០ តោន/ហិកតា/រដូវកាល ជាពិសេស តំបន់ខ្លះទទួលបានទិន្នផលលើសពី ១០០ តោន/ហិកតា/រដូវកាល និងអត្រាជោគជ័យពី ៨០-៩០%។ រូបថត៖ ឡេមិញ /VNP
បច្ចុប្បន្ន ខេត្ត កាម៉ៅ
(Ca Mau) បានរៀបចំគម្រោងផែនការ
តំបន់ចិញ្ចឹមបង្គាអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់ចំនួន ៥ កន្លែង
លើផ្ទៃដីសរុបប្រមាណ ៣.៩០០ហិកតា ទាក់ទាញសហគ្រាសចំនួន ២៧ និងគ្រួសារកសិករវារីវប្បកម្មជាង
៦.០០០ គ្រួសារចូលរួម។
រោងចក្រកែច្នៃបង្គានាំចេញ
ក៏កំពុងជម្រុញការវិនិយោគលើខ្សែសង្វាក់ផលិតកម្មស្វ័យប្រវត្តិ
ឃ្លាំងត្រជាក់ឆ្លាតវៃ ប្រព័ន្ធតាមដានប្រភពដើម និងការគ្រប់គ្រងផលិតកម្មដោយបច្ចេកវិទ្យាឌីជីថល។
ការអនុវត្ត AI អឺនធឺណិតវត្ថុ (IoT) និងស្វ័យប្រវត្តិកម្ម
ជួយបង្កើនទិន្នផល គ្រប់គ្រងគុណភាព សន្សំសម្ចៃថាមពល និងឆ្លើយតបនឹងស្តង់ដារនៃទីផ្សារធំៗ
ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង។
យោងតាមលោក ង៉ូ វូថាំង (Ngo Vu Thang) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត កាម៉ៅ (Ca Mau) បានឱ្យដឹងថា ការធ្វើបរិវត្តកម្មបៃតងលើគ្រឹះឌីជីថល គឺជានិន្នាការចាំបាច់ ជួយអនុវត្តន៍ដោយប្រសិទ្ធភាពពនូវសមិទ្ធផលនៃបដិវត្តន៍ឧស្សាហកម្មលើកទីបួន បង្កើនទិន្នផល ប្រើប្រាស់ធនធានមានប្រសិទ្ធភាព និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
សកម្មភាពស្រាវជ្រាវ និងត្រួតពិនិត្យគុណភាពនៅបន្ទប់ពិសោធន៍បង្គាឯកទេសមួយ នៅខេត្តកាម៉ៅ។ រូបថត៖ ហ្វិញ ឡឹម
ខ្សែសង្វាក់កែច្នៃបង្គាទំនើប និងមានតម្លៃបន្ថែមសម្រាប់នាំចេញនៅខេត្ត កាម៉ៅ (Ca Mau) រួមចំណែកដល់ការបញ្ជាក់ពីជំហរ និងបង្កើនភាពប្រកួតប្រជែងរបស់ឧស្សាហកម្មសំខាន់នេះក្នុងទីផ្សារពិភពលោក។ រូបថត៖ ឡេមិញ
/VNP
ស្មារតីនោះ កំពុងមានវត្តមាន ក្នុងវាលស្រែចិញ្ចឹមបង្គា ក្នុងបណ្តារោងចក្រកែច្នៃ និងការដឹកជញ្ជូនបង្គានាំចេញ។ ការសម្របសម្រួលរវាងអាជ្ញាធរ សហគ្រាស អ្នកវិទ្យាសាស្ត្រ និងប្រជាជនកំពុងបង្កើតប្រព័ន្ធអេកូឡូស៊ីផលិតកម្មទំនើបមួយ ជាទីដែលបច្ចេកវិទ្យាក្លាយជាឧបករណ៍ជួយកសិករកាត់បន្ថយហានិភ័យ បង្កើនទិន្នផល និងជួយសហគ្រាសបង្កើនតម្លៃផលិតផល។ខ្សែសង្វាក់វេចខ្ចប់បង្គា នៅរោងចក្រកែច្នៃបង្គាទំនើបមួយ សម្រាប់ការនាំចេញ នៅខេត្តកាម៉ៅ។ រូបថត៖ ហ្វិញ ឡឹម
នៅកណ្តាលតំបន់ទន្លេដ៏ធំល្វឹងល្វើយ ស្ថិតក្នុងតំបន់ប៉ុលខាងត្បូងនៃប្រទេសវៀតណាម
ការបង្វិលទួរប៊ីនកង្ហាទឹក នាពេលបច្ចុប្បន្នមិនត្រឹមតែបង្កើតចង្វាក់នៃជីវិតក្នុងស្រះចិញ្ចឹមបង្គាដ៏បរិបូរប៉ុណ្ណោះ
ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការផ្លាស់ប្តូរ ក្នុងវិស័យសេដ្ឋកិច្ចសំខាន់មួយផងដែរ។ នៅពេលដែលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ
បង្គាតំបន់ដីជ្រោយ (Dat Mui) កំពុងនាំបំណងប្រាថ្នាកសាងខឿនកសិកម្មទំនើបមួយ
ដែលជាបៃតង ចីរភាព និងឈានទៅឆ្ងាយលើទីផ្សារពិភពលោក៕
អត្ថបទ៖ សឺន ងៀ -
រូបថត៖ ឡេ មិញ/ VNP ហ្វីញ ឡឹម