ស្តង់ដារ HALAL – ទិដ្ឋការនាំកសិផលវៀតណាមចេញទៅកាន់ពិភពលោក
HALAL យល់ដោយងាយ គឺជាលិខិតបញ្ជាក់អំពីស្បៀងអាហារ ជាមួយនឹងលក្ខណ៍ខណ្ឌដែលបានកំណត់សម្គាល់ ដែលមានភាពតឹងតែង ជាងលិខិតបញ្ជាក់ FDA (អាមេរិក)។ ក៏ប៉ុន្តែប្រសិនបើ សហគ្រាសណាទទួលបានលិខិតបញ្ជាក់ទាំងនេះ ឬមានផលិតផលនាំចេញទៅកាន់ទីផ្សារមជ្ឈិមបូព៌ា នឹងក្លាយជាផលិតផលដែលអាចសម្រេចបានស្តង់ដារនាំចេញទៅកាន់ពិភពលោក នាំចូលទីផ្សារអ៊ឺរ៉ុប និងអាមេរិក។ល។ នោះជាកាលានុវត្តភាពសម្រាប់សហគ្រាសវៀតណាមនាំចេញ ស្រូបយកចំណែកទីផ្សារនៃទីផ្សារមួយ ដែលមានតម្លៃនាំចេញរាប់ពាន់លានដូល្លាអាមេរិកក្នុងមួយឆ្នាំ។
ត្រឡប់មកវៀតណាម បន្ទាប់ពីការធ្វើដំណើរជំរុញពាណិជ្ជកម្មនៅទីផ្សារសហព័ន្ធអារ៉ាប់ (UAE) និង Dubai នៅខែកុម្ភៈ ឆ្នាំ២០២០ ការងារដំបូង ដែលលោកស្រី ង្វៀន ធីយេមហាំង (Nguyen Thi Diem Hang) អគ្គនាយករងនៃ Vinapharma Group ចាប់ដៃចូលការងារស្ថាបនាស្តង់ដារទាំងស្រុងឡើងវិញ សម្រាប់ប្រភេទផលិតផលដែលក្រុមហ៊ុនមានផែនការនាំចេញទៅទីផ្សារមជ្ឈិមបូព៌ា។
តាមលោកស្រីហាំង (Hang) ស្តង់ដារ Halal ជាស្តង់ដារតឹងតែងបំផុតនៅលើពិភពលោក ខ្ពស់ជាងស្តង់ដារ FDA របស់អាមេរិក។ ជនជាតិឥស្លាម គេបានដាក់ចេញស្តង់ដារនេះ ដើម្បីសំណូមពរអ្វីៗដែលស្អាត និងប្រណីតបំផុត។ ហេតុនេះ ពេលផលិតផលសម្រេចបានស្តង់ដារនេះ ទើបនាំចូលបានទីផ្សារមជ្ឈិមបូព៌ា ហើយផលិតផលទាំងនេះសោត ក៏អាចនាំចូលទីផ្សារនានា ដូចជាទ្វីបអ៊ឺរ៉ូប ទ្វីបអាមេរិក និងអាចនាំចេញទៅកាន់ទីផ្សារពិភពលោក។
តាមរយៈនោះ Halal ជាស្តង់ដារទូទៅ ស្តីពីបទដ្ឋានផលិតកម្មចេញផលិតផលមួយ។ ជាក់ស្ដែងគឺជាស្តង់ដារស្តីពីតំបន់ដាំ រហូតដល់រោងចក្រ។ ឧទារហណ៍ ជាមួយស្តង់ដារកសិដ្ឋាន ត្រូវសម្រេចបានស្តង់ដារអំពី Global GAP, Organic,… ព្រមទាំងរោងចក្រក៏ត្រូវមានលិខិតទទួលស្គាល់ពី GMP, ISO, HACCP,…
Vinapharma បច្ចុប្បន្នសម្រេចបានស្តង់ដារជាតំបន់ដំណាំ organic ពូជឃឹនឆាយបារាំង និងស្តង់ដារជារោងចក្រផលិតកម្មម្សៅឃឹនឆាយបារាំង Green Beauty បែបដុំម្សៅ តែបន្លែ។ល។ តាមរយៈនោះ Vinapharma ដើរតាមទិសដៅផ្តោតលើប្រភេទផលិតផលបន្លែ ផ្លែ បែបម្សៅដែលអាចរលាយបាន។ ពីព្រោះនេះ ជាផលិតផលសមស្របនឹងតម្រូវការ ទម្លាប់ប្រើប្រាស់ស្បៀងអាហារ របស់ជនជាតិឥស្លាម ដែលមិនចូលចិត្តហូបបន្លែស្រស់ ប៉ុន្តែមានតម្រូវការចង់ហូបបានផលិតផលផាសុកភាព សម្រាប់រាងកាយ។ ហេតុនេះ បន្លែ មើម បែបម្សៅដែលអាចរលាយបាន កំពុងតែបានវាយតម្លៃថាជាប្រភេទផលិតផលវៃឆ្លាត ដោះស្រាយបានកង្វល់ប្រើប្រាស់របស់ជនជាតិឥស្លាម។
បច្ចុប្បន្ន បច្ចេកវិទ្យាផលិតប្រភេទនេះ កំពុងជាបច្ចេកវិទ្យាពិសេសផ្តាច់មុខ ដែលបានក្រុមហ៊ុនកក់ទិញពីអ្នកឯកទេសអ៊ីស្រាអែលជាស្ថាបនិក។ ក្រុមហ៊ុន កំពុងរង់ចាំអង្គភាពត្រួតពិនិត្យតាមស្តង់ដារ Halal សម្រាប់ប្រភេទផលិតផលនេះ មុនពេលនាំចេញទៅទីផ្សារមជ្ឈិមបូព៌ា។
ទីផ្សារស្បៀងអាហារ Halal (ទីផ្សារឥស្លាម) ជារៀងរាល់ឆ្នាំ ដោយមានប្រាក់ចំណូលរាប់ពាន់លានដូល្លាអាមេរិក ហើយរំពឹងការប្រើប្រាស់នៅអនាគតនឹងបន្តកើនឡើង ជាពិសេសក្រុមផលិតផល ដែលមានប្រៀបរបស់វៀតណាម ដូចជា តែ ជលផល ឬផលិតផលដែលមានប្រភពវប្បកម្ម។ ក៏ប៉ុន្តែ បច្ចុប្បន្នផលិតផលរបស់ថៃ ចិន ហ្វីលីពីន កំពុងច្បាមជាប់នៅទីផ្សារនេះ។ មូលហេតុ សហគ្រាសវៀតណាម មិនទាន់ស្វែងយល់ច្បាស់អំពីទីផ្សារនេះ ជាពិសេសអំពីស្តង់ដារ Halal ស្តីពីផលិតផល។
យោងតាមប្រសាសន៍លោក Mahmoud Hassan Nayel ឯកអគ្គរដ្ឋទូតប្រចាំនៅវៀតណាម ស្ថាប័នមុខងារ និងសហគ្រាសអេហ្ស៊ីប ត្រៀមសហការដើម្បីនាំចូលស្បៀងអាហារ Halal។ ក៏ប៉ុន្តែ មិនមានស្តង់ដាររួមនិយាយសម្រាប់ស្បៀងអាហារ Halal នៅប្រទេសឥស្លាមនោះឡើយ។ ជាមូលដ្ឋាន ពួកគេមានការកំណត់ធំៗដូចគ្នា ក៏ប៉ុន្តែការស៊ីជម្រៅទៅលើបច្ចេកទេសលម្អិត បែរជាមានចំណុចខុសគ្នា។ ហេតុនេះ សហគ្រាសវៀតណាម គួរម្ចាស់ការក្នុងការស្រាវជ្រាវទីផ្សារនីមួយៗ នៅប្រទេសឥស្លាម ដើម្បីក្តាប់បានបទដ្ឋាន លក្ខណៈ សំណូមពរបច្ចេកទេសដោយឡែក នៃប្រទេសនីមួយៗ។
លិខិតទទួលស្គាល់ Halal ជាលិខិតចរាចរណ៍មួយ ក្នុងចំណោមលិខិតសម្រាប់នាំចូលទីផ្សារនេះ។ តាមលោក ង្វៀន ក្វឹនត្វ័ន (Nguyen Quoc Toan) នាយកមជ្ឈមណ្ឌលបង្វែឌីជីថល និង ស្ថិតិកសិកម្ម ក្រសួងកសិកម្ម និង អភិវឌ្ឍជនបទ លិខិតទទួលស្គាល់Halal គួបផ្សំគ្រប់ជ្រុងជ្រោយ ខ្លឹមសារផ្សេងៗជាច្រើន មិននៅត្រឹមជាភាពសាមញ្ញ ត្រង់ស្តង់ដារគុណភាពនោះទេ ថែមទាំងមានអត្ថន័យ និងជំនឿខ្ពស់ទៀតផង។ ហេតុនោះ ដើម្បីធ្វើបានផលិតផល អាចនាំចូលត្រូវចំផ្នែកទីផ្សារនេះ ត្រូវមានការយល់ដឹងប្រាកដប្រជា អំពីដឹងវប្បធម៌ ក៏ដូចជាជំនឿ។ តម្លាភាពទីផ្សារ Halal ក៏ដូចជាការចូលជិតត្រូវនឹងមុខសញ្ញា គឺជាការងារចាំបាច់៕