HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

សេដ្ឋកិច្ច

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម


ពីរឿងឃ្មុំបង្កើតទឹកឃ្មុំផ្អែម

នៅឆ្នាំ ១៩៩៣ លោកស្រី លេធីង៉ា (Le Thi Nga) ជាគ្រូបង្រៀនផ្នែកជីវវិទ្យាម្នាក់ គាត់​បានយកប្តី នៅភូមិ​​ ហឿង​ឡុក (Huong Loc) ខេត្ត វិញ​ភុក (Vinh Phuc)។ ទី​នេះ​ជា​តំបន់​ជនបទ​ក្រីក្រ​ ប៉ុន្តែមាន​លក្ខខណ្ឌ​ធម្មជាតិជា​អំណោយ​ផល ថែមទាំងមាន​ភាព​កក់ក្ដៅ​របស់​មនុស្ស។ លោកស្រី ង៉ា (Nga) បានឃើញគ្រួសារប្តីរបស់គាត់ ប្រកបមុខរបរចិញ្ចឹមឃ្មុំអស់រយៈពេលមាន ៣ ជំនាន់ទៅហើយ។ យីហោ អ៊ុងទីឃ្មំ (Ong Ty Ong) (លោក​តា​ទី (Ty) ចិញ្ចឹម​ឃ្មុំ) (ឪពុកក្មេកគាត់) ល្បីពេញតំបន់ជនបទ​។ ភាព​ជិតស្និទ្ធនឹងការចិញ្ចឹមឃ្មុំបានបំផុសគំនិតឲ្យ​លោកស្រី ង៉ា (Nga)។ លោកស្រី ង៉ា (Nga) បានរួមជាមួយក្រុមគ្រួសាររបស់ប្តី ចូលរួមក្នុងការស្រាវជ្រាវផលិតផលសម្រាប់សហករណ៍ទឹកឃ្មុំ​ វិញ​ភុក (Vinh Phuc)។ ការចិញ្ចឹមឃ្មុំគឺពិបាកណាស់ ព្រោះសត្វឃ្មុំហោះហើរតាមក្លិនលំអងផ្កាក្នុងរដូវ​​ទាំងបួន ដូច្នេះអ្នកចិញ្ចឹមឃ្មុំក៏ "តែងតែផ្លាស់ប្តូរ​ទីស្នាក់នៅ"  ចុះភ្នំ និងចូលព្រៃតាមឃ្មុំដែរ។ ក្នុងនាមជានិស្សិតផ្នែកជីវវិទ្យា លោកស្រី  ង៉ា (Nga) បានស្រាវជ្រាវកែច្នៃទឹកឃ្មុំ ដើម្បីបង្កើតជាផលិតផល "ឱសថ" ពីកសិផលវៀតណាម ដូចជា ខ្ញី ផ្លែផាសិន ក្រូច​តាំង... ដោយសង្ឃឹមថា ទឹកឃ្មុំអាចប្រើប្រាស់បានល្អក្នុងជីវិត។

បន្ទាប់ពីរយៈពេល ១០ឆ្នាំនៃការរួមដំណើរជាមួយក្រុមគ្រួសាររបស់ប្តី ដើម្បីអភិវឌ្ឍសហករណ៍ទឹកឃ្មុំ វិញ​ភុក (Vinh Phuc) សេចក្តីស្រឡាញ់របស់លោកស្រី ង៉ា (Nga) ចំពោះរបរចិញ្ចឹមឃ្មុំបានកើនឡើងកាន់តែច្រើនក្នុងរយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែគាត់​តែង​តែ​ព្រួយ​បារម្ភ៖ ធ្វើ​យ៉ាងម៉េច ដើម្បី​ទឹកឃ្មុំ​វៀត​ណាមអភិវឌ្ឍ​ ធ្វើ​យ៉ាងម៉េច​ ដើម្បី​ជីវភាព​អ្នក​ចិញ្ចឹមសត្វ​ឃ្មុំ​កាន់​តែ​ល្អប្រសើរ។ ក្រៅ​ពី​ទឹកឃ្មុំ​ឆៅ​ ក៏​មាន​សក្ដានុពល​ក្នុង​ការ​បង្កើត​ផលិតផល​ឱសថ​ជា​ច្រើន​ទៀត​ដែល​ល្អ​សម្រាប់​សុខភាព​មនុស្ស។ ការចិញ្ចឹមឃ្មុំតាមគំរូកសិដ្ឋានគ្រួសារ ជីវិតនៅតែមិនស្ថិតស្ថេរ ផលិតផលទឹកឃ្មុំលក់ចេញមិនស្រូវបាន​ច្រើន ហើយការផ្គត់ផ្គង់អាច​ផ្អាកផងដែរ។ លោកស្រី ង៉ា (Nga) បានចែករំលែកគំនិតនេះជាមួយប្តីរបស់គាត់។ លោក ទ្រឿង (Truong) ក៏មានគំនិតដូចគ្នាជាមួយភរិយា៖ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី " ឱសថទឹកឃ្មុំ " បន្តិចម្តងៗ បង្កើតដំណើរការបិទជិតគ្នា​ ពីការចិញ្ចឹមឃ្មុំ ត្រួតពិនិត្យគុណភាពទឹកឃ្មុំ បង្កើតផលិតផលឱសថ និងនាំចេញទឹកឃ្មុំទៅក្នុងទូទាំងពិភពលោក​។

 

ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនភាគហ៊ុនឃ្មុំ​ តាម​ដាវ (Tam Dao)  ត្រូវបានបង្កើតឡើង នៅខេត្ត វិញ​ភុក (Vinh Phuc) ហើយដំបូងឡើយបានជួយអ្នកប្រកបមុខរបរចិញ្ចឹមឃ្មុំរកស៊ីបានល្អ ក្រុមហ៊ុនបានបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមឃ្មុំ និងធានា​ការ​ទិញ​ទឹក​ឃ្មុំសម្រាប់អ្នកចិញ្ចឹមឃ្មុំនៅក្នុងតំបន់។ ក្រុមហ៊ុន HONECO បានបង្កាត់ពូជសត្វឃ្មុំចំនួន ១០០០ ហ្វូង ពង្រីកកសិដ្ឋានចិញ្ចឹមឃ្មុំចំនួន ៥០ កន្លែង នៅទូទាំងប្រទេស និងបន្តបណ្តុះបណ្តាលកសិករវៀតណាមរាប់ពាន់នាក់ពីបច្ចេកទេសចិញ្ចឹមឃ្មុំ... លំបាកស្ទួនៗជាច្រើន ប៉ុន្តែរាល់សមិទ្ធផល​តែងតែរង់ចាំអ្នកផលិតទឹកឃ្មុំ។ ក្នុងឆ្នាំ ២០១០ ក្រុមហ៊ុន HONECO បានសាងសង់រោងចក្រមួយ ដើម្បីកែច្នៃផលិតផល​ទឹកឃ្មុំរបស់វៀតណាម ដែល​ស្របតាមស្តង់ដារអន្តរជាតិ GMT និង FSCC ២២០០០។ នេះគឺជារោងចក្រដែលមានសមត្ថភាពធំបំផុតនៅក្នុងប្រទេសវៀតណាម ដោយអាចផលិតទឹកឃ្មុំប្រហែល ៥០០ តោន/ខែ។ ជាពិសេស ក្រុមហ៊ុន HONECO គឺជាសហគ្រាសដំបូងគេក្នុងឧស្សាហកម្មសត្វឃ្មុំដែលបង្កើត Lab ដើម្បីត្រួតពិនិត្យគុណភាពទឹកឃ្មុំតាមស្តង់ដារអន្តរជាតិ បង្កើតគ្រឹះសម្រាប់ធ្វើពិពិធកម្មផលិតផលឱសថពីទឹកឃ្មុំ ដែលក្រោយមកត្រូវទទួលបានវិញ្ញាបនបត្រ FDA របស់សហរដ្ឋអាមេរិក។

ក្នុងនាមជាអ្នកជំនាញជីវគីមីសាស្ត្រ លោកស្រី លេ​ធីង៉ា (Le Thi Nga) តែងតែខិតខំប្រឹងប្រែងស្រាវជ្រាវ និងបង្កើតផលិតផលជាច្រើនប្រភេទពីទឹកឃ្មុំ។ រូបថត៖ វៀតគឿង

វៀតណាមជាឋានសួគ៌នៃឱសថធម្មជាតិ និងកសិផល ក្រុមហ៊ុន HONECO បន្ថែមគ្រឿងផ្សំដូចជា រមៀត ផ្លែផាសិន ខ្ញី ក្រូច​តាំង ផ្សិត​ដង្កូវ​... ដើម្បីបង្កើនផលិតផលបំប៉នសុខភាព និងអាហារបំប៉នប្រចាំថ្ងៃ ដើម្បីថែរក្សាសម្រស់សម្រាប់ស្ត្រី។

បច្ចុប្បន្ន ក្រុមហ៊ុន HONECO មានផលិតផលទឹកឃ្មុំលំដាប់ខ្ពស់ជិត ៥០ ប្រភេទ ជាមួយនឹងដំណោះស្រាយបច្ចេកទេសខ្ពស់ ដូចជា៖ Tacumin, ទឹកឃ្មុំ Curcumin  ទឹក​ឃ្មុំ​ផាសិន ទឹក​ឃ្មុំក្រូច​តាំង តាម​ដាវ (Tam Dao) ទឹក​ឃ្មុំក្រូចតាំងខ្ញី ទឹកដោះគោមេឃ្មុំ... នាំចេញទៅទីផ្សារ EU, សហរដ្ឋអាមេរិក ទីផ្សារកូរ៉េខាងត្បូង ជប៉ុន ស្វីស សិង្ហបុរី...

HONECO - សរសេឈ្មោះទឹកឃ្មុំវៀតណាមនៅលើផែនទីអន្តរជាតិ

មាគ៌ាសរសេរ​ឈ្មោះ​ទឹកឃ្មុំ​វៀតណាម​នៅលើ​ផែនទី​ពិភពលោក​ គឺជា​គោលដៅ​ និងជា​ក្តី​ប្រាថ្នា​ឡើងខ្ពស់​របស់ HONECO ក្នុង​ដំណើរ​នាំចេញ​ទឹកឃ្មុំ​។ ផលិតផល HONECO ​ទើបបានផលិតថ្មីតែងកើតពីចិត្តវិទ្យា និងសុខភាពសហគមន៍ជាគោល​ការណ៍​។ លោកស្រី ង៉ា (Nga) អគ្គនាយិកាក្រុមហ៊ុន HONECO បានចែក​រំលែកថា៖ ផលិតផលដំបូងដែលលោកស្រីបានស្រាវជ្រាវគឺទឹកឃ្មុំផាសិន ដោយចាប់ផ្តើមពីការថែរក្សាកូន។ ពេលកូនប្រុសគាត់​មា​នអាយុបីឆ្នាំ ក្មេង​រូបនេះតែងក្អកជារឿយៗ លោកស្រី ង៉ា (Nga) លាយទឹកឃ្មុំជាមួយទឹក កូនគាត់ដាច់ខាតផឹក ប៉ុន្តែនៅពេលលោកស្រី ង៉ា (Nga) បន្ថែមផ្លែផាសិន​លាយជាមួយទឹកឃ្មុំ កូនគាត់ក៏ហូបយ៉ាងសប្បាយរីករាយ​។ ចាប់ពីពេល​នោះ លោកស្រី ង៉ា (Nga)  បានរកឃើញច្បាប់មួយ៖ ការផលិតទឹកឃ្មុំមិនឈរនៅផលិត​ទឹក​ឃ្មុំ​សុទ្ធទេ ត្រូវផ្សំនឹងឱសថធម្មជាតិ ដើម្បីទាក់ទាញរសជាតិរបស់មនុស្សម្នាក់ៗ។ ទឹកឃ្មុំផាសិនបាន​បង្កើតពីបេះដូងអ្នកម្តាយ ចាប់ពីពេលនោះរហូត​ដល់​បច្ចុប្បន្ននេះនៅតែជាផលិតផលសំខាន់របស់ក្រុមហ៊ុន ដែលនាំចេញទៅកាន់ប្រទេសសិង្ហបុរី ក៏ដូចជាចែកចាយយ៉ាងទូលំទូលាយនៅផ្សារទំនើប Hao Mart (សិង្ហបុរី)។

ហ្វូងឃ្មុំ​ចិញ្ចឹម​តាមបែប​ធម្មជាតិ​នឹង​ផ្គត់ផ្គង់​ទឹក​ឃ្មុំដែលមាន​​គុណភាព​ខ្ពស់​។ រូបថត៖ ឯកសារ

រឿង​រំជួល​ចិត្ត​មួយ​ទៀត អតិថិជនរបស់ HONECO ម្នាក់​បាន​កម្ម៉ង់​រមៀត​លាយ​ជាមួយ​ទឹកឃ្មុំ​ ដើម្បី​បំប៉នសុខភាព ខណៈ​ពេល​ព្យាបាល​មហារីក​ក្រពះ។ អតិថិជនមានសុខភាពល្អប្រសើរឡើង ចាប់តាំងពីពេល​ដែលគេបានប្រើទឹកឃ្មុំរមៀតដែល​កែច្នៃដោយលោកស្រី ង៉ា (Nga)។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន HONECO បានអភិវឌ្ឍផលិតផលទឹក​ឃ្មុំ Tacumin  ដើម្បីបំប៉នសុខភាពអ្នកជំងឺ។ Tacumin ត្រូវ​បាន​ខេត្ត វិញ​ភូក (Vinh Phuc) បញ្ចូល​ក្នុង​ក្រុម​ផលិត​ផល​ជួយ​ដល់​សុខភាព​សាធារណៈ​ក្នុង "​សៀវភៅមាស​ច្នៃប្រឌិតរបស់​វៀតណាម"។ បច្ចុប្បន្ននេះ ផលិតផលនេះកំពុងត្រូវបានផលិតតាមលទ្ធភាពធំ ដោយក្រុមហ៊ុន HONECO ដើម្បីបម្រើការបញ្ជាទិញនាំចេញទៅកាន់ឌូបៃ និងប្រទេសកូរ៉េខាងត្បូង។


ចំពោះទឹកឃ្មុំឆៅ ក្រុមហ៊ុន HONECO នាំចេញ ៦០តោនក្នុងមួយឆ្នាំទៅកាន់ទីផ្សារកូរ៉េខាងត្បូង និងអាល្លឺម៉ង់។ ចំពោះទីផ្សារសហរដ្ឋអាមេរិក ក្រុមហ៊ុន HONECO កំពុងនាំចេញ ៨០ តោន/ឆ្នាំ ហើយការបញ្ជាទិញជាច្រើនគឺមកពីប្រទេសស្វីស ឌូបៃ និងជប៉ុន។ ក្រុមហ៊ុន HONECO បានក្លាយជាក្រុមហ៊ុនកំពូលលេខ ១ នៅប្រទេសវៀតណាមដែលនាំចេញទឹកឃ្មុំទៅជុំវិញពិភពលោក ដែលជានិមិត្តរូបនៃភាពជឿជាក់សម្រាប់ផលិតផលទឹកឃ្មុំម៉ាកល្បីរបស់វៀតណាម។ បច្ចុប្បន្ននេះ រោងចក្រ HONECO ផលិតទឹកឃ្មុំប្រមាណ ១០០០ តោន/ឆ្នាំ។ ទឹកឃ្មុំឱសថ HONECO ទទួល​លិខិត​បញ្ជាក់ពី FDA នៃសហរដ្ឋអាមេរិក ផលិតផលគុណភាពខ្ពស់អាស៊ាន ផលិតផលឧស្សាហកម្មជនបទថ្នាក់ជាតិ សម្រេចបានផ្កាយបួន OCOP។ HONECO ក៏​ជា​សហគ្រាស​ដើម្បីសហគមន៍​ដែល​បង្កើត​ការងារ​ដល់​ពលករ​ក្នុង​ស្រុក និង​តំបន់​ចិញ្ចឹម​ឃ្មុំ​ធំៗ​របស់​វៀតណាម។
លោក  ង្វៀន​វ៉ាន​ទ្រឿង (Nguyen Van Truong) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឃ្មុំ​ តាម​ដាវ (Tam Dao) បានឲ្យដឹងថា៖ យុទ្ធសាស្ត្រក្នុងរយៈពេល ៣ ឆ្នាំខាងមុខ HONECO សម្រេចបានគោលដៅនាំចេញផលិតផលចំនួន ៧០% ទៅកាន់ទីផ្សារអន្តរជាតិ ហើយទន្ទឹមនឹងនោះបង្កើតដំណើរទេសចរណ៍ពិសោធន៍ចិញ្ចឹមឃ្មុំវៀតណាម។ "វិថីឱសថទឹកឃ្មុំ" សម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងដំណើរស្វែងយល់អំពីរបប្រទេសវៀតណាម។ ថ្មីៗនេះ សមាគមជំរុញវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិអាស៊ាន- Kunming (ចិន) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយក្រុមហ៊ុន HONECO ដើម្បីចែកចាយផលិតផលទឹកឃ្មុំទូទាំងទីផ្សារចិន និងអាស៊ី។ ចាប់តាំងពីពេលនោះមក ការបញ្ជាក់ពីគុណភាពនៃទឹកឃ្មុំ HONECO បានអនុវត្តតាមដំណើរការយុទ្ធសាស្ត្ររបស់ខ្លួន៖ បំភ្លឺទឹកឃ្មុំវៀតណាមគុណភាពមាសលើផែនទីពិភពលោក./.
តំបន់ចិញ្ចឹមឃ្មុំរបស់ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាម​ដាវ (Tam Dao)។ រូបថត៖ ឯកសារ

អត្ថបទ៖ ប៊ិច​វ៉ឹន​ រូបថត៖ វៀតគឿង ឯកសារ/កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀនយ៉ាង


អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ វៀតគឿង ឯកសារ/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង

EHERBAL អនុវត្តបច្ចេកវិទ្យាសម្ងួតបង្កកផលិតកសិផលវៀតណាម

EHERBAL អនុវត្តបច្ចេកវិទ្យាសម្ងួតបង្កកផលិតកសិផលវៀតណាម

Eherbalជា​ពាណិជ្ជសញ្ញា​នៃក្រុមហ៊ុន​ឧបករណ៍​ HP វៀតណាម​ ជំនាញ​ផលិត​ផលិតផល​បំប៉ន​ពី​កសិផល​វៀតណាម​ (ម្សៅ​ផ្លែឈើ ម្សៅ​បន្លែ​ ម្សៅ​ធញ្ញជាតិ​។ល។)។

Top