មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបានផលិតនៅវៀតណាម
ពីរឿងឃ្មុំបង្កើតទឹកឃ្មុំផ្អែម
នៅឆ្នាំ ១៩៩៣ លោកស្រី លេធីង៉ា (Le Thi Nga) ជាគ្រូបង្រៀនផ្នែកជីវវិទ្យាម្នាក់ គាត់បានយកប្តី នៅភូមិ ហឿងឡុក (Huong Loc) ខេត្ត វិញភុក (Vinh Phuc)។ ទីនេះជាតំបន់ជនបទក្រីក្រ ប៉ុន្តែមានលក្ខខណ្ឌធម្មជាតិជាអំណោយផល ថែមទាំងមានភាពកក់ក្ដៅរបស់មនុស្ស។ លោកស្រី ង៉ា (Nga) បានឃើញគ្រួសារប្តីរបស់គាត់ ប្រកបមុខរបរចិញ្ចឹមឃ្មុំអស់រយៈពេលមាន ៣ ជំនាន់ទៅហើយ។ យីហោ អ៊ុងទីឃ្មំ (Ong Ty Ong) (លោកតាទី (Ty) ចិញ្ចឹមឃ្មុំ) (ឪពុកក្មេកគាត់) ល្បីពេញតំបន់ជនបទ។ ភាពជិតស្និទ្ធនឹងការចិញ្ចឹមឃ្មុំបានបំផុសគំនិតឲ្យលោកស្រី ង៉ា (Nga)។ លោកស្រី ង៉ា (Nga) បានរួមជាមួយក្រុមគ្រួសាររបស់ប្តី ចូលរួមក្នុងការស្រាវជ្រាវផលិតផលសម្រាប់សហករណ៍ទឹកឃ្មុំ វិញភុក (Vinh Phuc)។ ការចិញ្ចឹមឃ្មុំគឺពិបាកណាស់ ព្រោះសត្វឃ្មុំហោះហើរតាមក្លិនលំអងផ្កាក្នុងរដូវទាំងបួន ដូច្នេះអ្នកចិញ្ចឹមឃ្មុំក៏ "តែងតែផ្លាស់ប្តូរទីស្នាក់នៅ" ចុះភ្នំ និងចូលព្រៃតាមឃ្មុំដែរ។ ក្នុងនាមជានិស្សិតផ្នែកជីវវិទ្យា លោកស្រី ង៉ា (Nga) បានស្រាវជ្រាវកែច្នៃទឹកឃ្មុំ ដើម្បីបង្កើតជាផលិតផល "ឱសថ" ពីកសិផលវៀតណាម ដូចជា ខ្ញី ផ្លែផាសិន ក្រូចតាំង... ដោយសង្ឃឹមថា ទឹកឃ្មុំអាចប្រើប្រាស់បានល្អក្នុងជីវិត។
បន្ទាប់ពីរយៈពេល ១០ឆ្នាំនៃការរួមដំណើរជាមួយក្រុមគ្រួសាររបស់ប្តី ដើម្បីអភិវឌ្ឍសហករណ៍ទឹកឃ្មុំ វិញភុក (Vinh Phuc) សេចក្តីស្រឡាញ់របស់លោកស្រី ង៉ា (Nga) ចំពោះរបរចិញ្ចឹមឃ្មុំបានកើនឡើងកាន់តែច្រើនក្នុងរយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែគាត់តែងតែព្រួយបារម្ភ៖ ធ្វើយ៉ាងម៉េច ដើម្បីទឹកឃ្មុំវៀតណាមអភិវឌ្ឍ ធ្វើយ៉ាងម៉េច ដើម្បីជីវភាពអ្នកចិញ្ចឹមសត្វឃ្មុំកាន់តែល្អប្រសើរ។ ក្រៅពីទឹកឃ្មុំឆៅ ក៏មានសក្ដានុពលក្នុងការបង្កើតផលិតផលឱសថជាច្រើនទៀតដែលល្អសម្រាប់សុខភាពមនុស្ស។ ការចិញ្ចឹមឃ្មុំតាមគំរូកសិដ្ឋានគ្រួសារ ជីវិតនៅតែមិនស្ថិតស្ថេរ ផលិតផលទឹកឃ្មុំលក់ចេញមិនស្រូវបានច្រើន ហើយការផ្គត់ផ្គង់អាចផ្អាកផងដែរ។ លោកស្រី ង៉ា (Nga) បានចែករំលែកគំនិតនេះជាមួយប្តីរបស់គាត់។ លោក ទ្រឿង (Truong) ក៏មានគំនិតដូចគ្នាជាមួយភរិយា៖ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី " ឱសថទឹកឃ្មុំ " បន្តិចម្តងៗ បង្កើតដំណើរការបិទជិតគ្នា ពីការចិញ្ចឹមឃ្មុំ ត្រួតពិនិត្យគុណភាពទឹកឃ្មុំ បង្កើតផលិតផលឱសថ និងនាំចេញទឹកឃ្មុំទៅក្នុងទូទាំងពិភពលោក។
ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) ត្រូវបានបង្កើតឡើង នៅខេត្ត វិញភុក (Vinh Phuc) ហើយដំបូងឡើយបានជួយអ្នកប្រកបមុខរបរចិញ្ចឹមឃ្មុំរកស៊ីបានល្អ ក្រុមហ៊ុនបានបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមឃ្មុំ និងធានាការទិញទឹកឃ្មុំសម្រាប់អ្នកចិញ្ចឹមឃ្មុំនៅក្នុងតំបន់។ ក្រុមហ៊ុន HONECO បានបង្កាត់ពូជសត្វឃ្មុំចំនួន ១០០០ ហ្វូង ពង្រីកកសិដ្ឋានចិញ្ចឹមឃ្មុំចំនួន ៥០ កន្លែង នៅទូទាំងប្រទេស និងបន្តបណ្តុះបណ្តាលកសិករវៀតណាមរាប់ពាន់នាក់ពីបច្ចេកទេសចិញ្ចឹមឃ្មុំ... លំបាកស្ទួនៗជាច្រើន ប៉ុន្តែរាល់សមិទ្ធផលតែងតែរង់ចាំអ្នកផលិតទឹកឃ្មុំ។ ក្នុងឆ្នាំ ២០១០ ក្រុមហ៊ុន HONECO បានសាងសង់រោងចក្រមួយ ដើម្បីកែច្នៃផលិតផលទឹកឃ្មុំរបស់វៀតណាម ដែលស្របតាមស្តង់ដារអន្តរជាតិ GMT និង FSCC ២២០០០។ នេះគឺជារោងចក្រដែលមានសមត្ថភាពធំបំផុតនៅក្នុងប្រទេសវៀតណាម ដោយអាចផលិតទឹកឃ្មុំប្រហែល ៥០០ តោន/ខែ។ ជាពិសេស ក្រុមហ៊ុន HONECO គឺជាសហគ្រាសដំបូងគេក្នុងឧស្សាហកម្មសត្វឃ្មុំដែលបង្កើត Lab ដើម្បីត្រួតពិនិត្យគុណភាពទឹកឃ្មុំតាមស្តង់ដារអន្តរជាតិ បង្កើតគ្រឹះសម្រាប់ធ្វើពិពិធកម្មផលិតផលឱសថពីទឹកឃ្មុំ ដែលក្រោយមកត្រូវទទួលបានវិញ្ញាបនបត្រ FDA របស់សហរដ្ឋអាមេរិក។
ក្នុងនាមជាអ្នកជំនាញជីវគីមីសាស្ត្រ លោកស្រី លេធីង៉ា (Le Thi Nga) តែងតែខិតខំប្រឹងប្រែងស្រាវជ្រាវ និងបង្កើតផលិតផលជាច្រើនប្រភេទពីទឹកឃ្មុំ។ រូបថត៖ វៀតគឿង
វៀតណាមជាឋានសួគ៌នៃឱសថធម្មជាតិ និងកសិផល ក្រុមហ៊ុន HONECO បន្ថែមគ្រឿងផ្សំដូចជា រមៀត ផ្លែផាសិន ខ្ញី ក្រូចតាំង ផ្សិតដង្កូវ... ដើម្បីបង្កើនផលិតផលបំប៉នសុខភាព និងអាហារបំប៉នប្រចាំថ្ងៃ ដើម្បីថែរក្សាសម្រស់សម្រាប់ស្ត្រី។
បច្ចុប្បន្ន ក្រុមហ៊ុន HONECO មានផលិតផលទឹកឃ្មុំលំដាប់ខ្ពស់ជិត ៥០ ប្រភេទ ជាមួយនឹងដំណោះស្រាយបច្ចេកទេសខ្ពស់ ដូចជា៖ Tacumin, ទឹកឃ្មុំ Curcumin ទឹកឃ្មុំផាសិន ទឹកឃ្មុំក្រូចតាំង តាមដាវ (Tam Dao) ទឹកឃ្មុំក្រូចតាំងខ្ញី ទឹកដោះគោមេឃ្មុំ... នាំចេញទៅទីផ្សារ EU, សហរដ្ឋអាមេរិក ទីផ្សារកូរ៉េខាងត្បូង ជប៉ុន ស្វីស សិង្ហបុរី...
HONECO - សរសេឈ្មោះទឹកឃ្មុំវៀតណាមនៅលើផែនទីអន្តរជាតិ
មាគ៌ាសរសេរឈ្មោះទឹកឃ្មុំវៀតណាមនៅលើផែនទីពិភពលោក គឺជាគោលដៅ និងជាក្តីប្រាថ្នាឡើងខ្ពស់របស់ HONECO ក្នុងដំណើរនាំចេញទឹកឃ្មុំ។ ផលិតផល HONECO ទើបបានផលិតថ្មីតែងកើតពីចិត្តវិទ្យា និងសុខភាពសហគមន៍ជាគោលការណ៍។ លោកស្រី ង៉ា (Nga) អគ្គនាយិកាក្រុមហ៊ុន HONECO បានចែករំលែកថា៖ ផលិតផលដំបូងដែលលោកស្រីបានស្រាវជ្រាវគឺទឹកឃ្មុំផាសិន ដោយចាប់ផ្តើមពីការថែរក្សាកូន។ ពេលកូនប្រុសគាត់មានអាយុបីឆ្នាំ ក្មេងរូបនេះតែងក្អកជារឿយៗ លោកស្រី ង៉ា (Nga) លាយទឹកឃ្មុំជាមួយទឹក កូនគាត់ដាច់ខាតផឹក ប៉ុន្តែនៅពេលលោកស្រី ង៉ា (Nga) បន្ថែមផ្លែផាសិនលាយជាមួយទឹកឃ្មុំ កូនគាត់ក៏ហូបយ៉ាងសប្បាយរីករាយ។ ចាប់ពីពេលនោះ លោកស្រី ង៉ា (Nga) បានរកឃើញច្បាប់មួយ៖ ការផលិតទឹកឃ្មុំមិនឈរនៅផលិតទឹកឃ្មុំសុទ្ធទេ ត្រូវផ្សំនឹងឱសថធម្មជាតិ ដើម្បីទាក់ទាញរសជាតិរបស់មនុស្សម្នាក់ៗ។ ទឹកឃ្មុំផាសិនបានបង្កើតពីបេះដូងអ្នកម្តាយ ចាប់ពីពេលនោះរហូតដល់បច្ចុប្បន្ននេះនៅតែជាផលិតផលសំខាន់របស់ក្រុមហ៊ុន ដែលនាំចេញទៅកាន់ប្រទេសសិង្ហបុរី ក៏ដូចជាចែកចាយយ៉ាងទូលំទូលាយនៅផ្សារទំនើប Hao Mart (សិង្ហបុរី)។
ហ្វូងឃ្មុំចិញ្ចឹមតាមបែបធម្មជាតិនឹងផ្គត់ផ្គង់ទឹកឃ្មុំដែលមានគុណភាពខ្ពស់។ រូបថត៖ ឯកសារ
រឿងរំជួលចិត្តមួយទៀត អតិថិជនរបស់ HONECO ម្នាក់បានកម្ម៉ង់រមៀតលាយជាមួយទឹកឃ្មុំ ដើម្បីបំប៉នសុខភាព ខណៈពេលព្យាបាលមហារីកក្រពះ។ អតិថិជនមានសុខភាពល្អប្រសើរឡើង ចាប់តាំងពីពេលដែលគេបានប្រើទឹកឃ្មុំរមៀតដែលកែច្នៃដោយលោកស្រី ង៉ា (Nga)។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន HONECO បានអភិវឌ្ឍផលិតផលទឹកឃ្មុំ Tacumin ដើម្បីបំប៉នសុខភាពអ្នកជំងឺ។ Tacumin ត្រូវបានខេត្ត វិញភូក (Vinh Phuc) បញ្ចូលក្នុងក្រុមផលិតផលជួយដល់សុខភាពសាធារណៈក្នុង "សៀវភៅមាសច្នៃប្រឌិតរបស់វៀតណាម"។ បច្ចុប្បន្ននេះ ផលិតផលនេះកំពុងត្រូវបានផលិតតាមលទ្ធភាពធំ ដោយក្រុមហ៊ុន HONECO ដើម្បីបម្រើការបញ្ជាទិញនាំចេញទៅកាន់ឌូបៃ និងប្រទេសកូរ៉េខាងត្បូង។
ចំពោះទឹកឃ្មុំឆៅ ក្រុមហ៊ុន HONECO នាំចេញ ៦០តោនក្នុងមួយឆ្នាំទៅកាន់ទីផ្សារកូរ៉េខាងត្បូង និងអាល្លឺម៉ង់។ ចំពោះទីផ្សារសហរដ្ឋអាមេរិក ក្រុមហ៊ុន HONECO កំពុងនាំចេញ ៨០ តោន/ឆ្នាំ ហើយការបញ្ជាទិញជាច្រើនគឺមកពីប្រទេសស្វីស ឌូបៃ និងជប៉ុន។ ក្រុមហ៊ុន HONECO បានក្លាយជាក្រុមហ៊ុនកំពូលលេខ ១ នៅប្រទេសវៀតណាមដែលនាំចេញទឹកឃ្មុំទៅជុំវិញពិភពលោក ដែលជានិមិត្តរូបនៃភាពជឿជាក់សម្រាប់ផលិតផលទឹកឃ្មុំម៉ាកល្បីរបស់វៀតណាម។ បច្ចុប្បន្ននេះ រោងចក្រ HONECO ផលិតទឹកឃ្មុំប្រមាណ ១០០០ តោន/ឆ្នាំ។ ទឹកឃ្មុំឱសថ HONECO ទទួលលិខិតបញ្ជាក់ពី FDA នៃសហរដ្ឋអាមេរិក ផលិតផលគុណភាពខ្ពស់អាស៊ាន ផលិតផលឧស្សាហកម្មជនបទថ្នាក់ជាតិ សម្រេចបានផ្កាយបួន OCOP។ HONECO ក៏ជាសហគ្រាសដើម្បីសហគមន៍ដែលបង្កើតការងារដល់ពលករក្នុងស្រុក និងតំបន់ចិញ្ចឹមឃ្មុំធំៗរបស់វៀតណាម។លោក ង្វៀនវ៉ានទ្រឿង (Nguyen Van Truong) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឃ្មុំ តាមដាវ (Tam Dao) បានឲ្យដឹងថា៖ យុទ្ធសាស្ត្រក្នុងរយៈពេល ៣ ឆ្នាំខាងមុខ HONECO សម្រេចបានគោលដៅនាំចេញផលិតផលចំនួន ៧០% ទៅកាន់ទីផ្សារអន្តរជាតិ ហើយទន្ទឹមនឹងនោះបង្កើតដំណើរទេសចរណ៍ពិសោធន៍ចិញ្ចឹមឃ្មុំវៀតណាម។ "វិថីឱសថទឹកឃ្មុំ" សម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងដំណើរស្វែងយល់អំពីរបប្រទេសវៀតណាម។ ថ្មីៗនេះ សមាគមជំរុញវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិអាស៊ាន- Kunming (ចិន) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយក្រុមហ៊ុន HONECO ដើម្បីចែកចាយផលិតផលទឹកឃ្មុំទូទាំងទីផ្សារចិន និងអាស៊ី។ ចាប់តាំងពីពេលនោះមក ការបញ្ជាក់ពីគុណភាពនៃទឹកឃ្មុំ HONECO បានអនុវត្តតាមដំណើរការយុទ្ធសាស្ត្ររបស់ខ្លួន៖ បំភ្លឺទឹកឃ្មុំវៀតណាមគុណភាពមាសលើផែនទីពិភពលោក./. តំបន់ចិញ្ចឹមឃ្មុំរបស់ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao)។ រូបថត៖ ឯកសារ
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ វៀតគឿង ឯកសារ/កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង