• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងទីម័រខាងកើតជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភទីម័រខាងកើតក្លាយទៅជាសមាជិកទី ១១ នៃគ្រួសារអាស៊ាននាពេលឆាប់ៗនេះ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយសមភាគីទីម័រខាងកើត លោក Taur Matan (រូបថត៖ VNA)  

នាព្រឹកថ្ងៃទី ១១ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយសមភាគីទីម័រខាងកើត លោក Taur Matan ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៤២ (អាស៊ាន ៤២) នៅទីរួមស្រុក Labuan Bajo ប្រទេសឥណ្ឌូនេស៊ី។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភទីម័រខាងកើតក្លាយទៅជាសមាជិកទី ១១ នៃគ្រួសារអាស៊ាននាពេលឆាប់ៗនេះ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន សំដៅបង្កើនភាពស្អិតរមួត ព្រមទាំងពង្រីកលើវិស័យថ្មីៗដូចជា៖ ការផ្លាស់ប្តូរឌីជីថល កំណើនបៃតង សេដ្ឋកិច្ចវិលជុំ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក Taur Matan បានអះអាងអំពីការគោរព ហើយមានគោលបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ព្រមទាំងជូនដំណឹងថា ប្រធានាធិបតីលោក Jose Ramos-Horta មានបំណងចង់មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top