• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-គុយបា-ទំនាក់ទំនងជាគំរូក្នុងទំនាក់ទំនងអន្តរជាតិ

លោកឯកអគ្គរដ្ឋទូត Le Thanh Tung ចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោក ប្រធានរដ្ឋ Nguyen Xuan Phuc នៅគុយបា នឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ពិសេសវៀតណាម-គុយបា ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេស ទាំងពីរ ក៏ដូចជានាំមកនូវផលប្រយោជន៍ជូនប្រជាជាតិទាំងពីរផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំគុយបា លោក  Le Thanh Tung។ (រូបថត៖ VNA)

ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែកញ្ញា ខាងមុខមានអត្ថន័យដ៏ពិសេស បំផុត។ នេះបើតាមការអះអាងរបស់ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំគុយបា លោក Le Thanh Tung នៅពេលឆ្លើយបទសម្ភាសន៍អ្នកសារព័ត៌មានវិទ្យុសម្លេងវៀតណាម មុន ពេលដំណើរទស្សនកិច្ចប្រព្រឹត្តទៅ។ លោកឯកអគ្គរដ្ឋទូត Le Thanh Tung បានសង្កត់ធ្ងន់ថា៖

“ដំណើរទស្សនកិច្ចគឺជាការបញ្ជាក់នូវគោលបំណងក៏ដូចជាការប្ដេជ្ញាចិត្តរបស់បក្សនិងរដ្ឋវៀតណាម ដោយបន្តពង្រឹងដោយឥតឈប់ ឈរទំនាក់ទំនងភាតរៈភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងការជឿទុកចិត្តគ្នារវាងបក្ស រដ្ឋនិងប្រជាជននៃ ប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំបក្សនិងរដ្ឋ នៃប្រទេសទាំងពីរ នឹងវាយតម្លៃពីស្ថានការណ៍ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ហើយពិភាក្សា ឯក ភាពគ្នាលើទិសដៅ វិធានការនានាដើម្បីធ្វើយ៉ាងណាពង្រឹង ធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងសហប្រតិបត្តិការភាតរៈភាពគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងគុយបា ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងវិស័យផ្សេងៗទៀតដែល ភាគីទាំងពីរមានប្រៀបខ្លាំងហើយអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក”។

តាមលោកឯកអគ្គរដ្ឋទូត Le Thanh Tung វៀតណាមនិងគុយបាមានទំនាក់ ទំនងដ៏ពិសេស។ វៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយគុយបា ចែករំលែកបទ ពិសោធន៍ក្នុងបុព្វហេតុអភិវឌ្ឍប្រទេសជាតិ ព្រមទាំងជួយឧបត្ថម្ភគុយបាធានាសន្តិសុខ ស្បៀងអាហារផងដែរ។ រហូតមកដល់ពេលនេះ វៀតណាមជាដៃគូពាណិជ្ជកម្មធំទី២ និងជាវិនិយោគិនធំបំផុតនៅតំបន់អាស៊ី-អូសេអានីរបស់គុយបា។ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ វៀតណាមនិងគុយបាបានជួយទំនុកបម្រុងគ្នាទៅវិញ ទៅមក តាមរយៈការផ្ដល់អំណោយ ជំនួយឧបត្ថម្ភដ៏ជាក់ស្ដែង ពោរពេញទៅដោយអត្ថន័យ។

លោកឯកអគ្គរដ្ឋទូត Le Thanh Tung ចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោក ប្រធានរដ្ឋ Nguyen Xuan Phuc នៅគុយបា នឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ពិសេសវៀតណាម-គុយបា ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេស ទាំងពីរ ក៏ដូចជានាំមកនូវផលប្រយោជន៍ជូនប្រជាជាតិទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top