• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - កូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំនះនូវផលវិបាកនៃសង្គ្រាម


 នាយក KOICA ប្រចាំនៅវៀតណាម លោក Kim Jinoh (រូបថតៈ TTXVN)
 

នារសៀល​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការនៃក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រ ទេសវៀតណាម បានទទួលជួបជាមួយលោក Kim Jinoh ប្រធាន​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) ប្រចាំនៅវៀតណាម ក្នុង​ឱកាស​មក​ជម្រាប​លា​ បញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួន។
 
នៅក្នុង​ជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានវាយ​តម្លៃខ្ពស់​ចំពោះ​ការ​រួម​ចំណែក​របស់​លោក​ Kim Jinoh និងតួនាទីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង ក្នុងការ​អភិវឌ្ឍ​ទំនាក់​ទំនង​សហប្រតិ​បត្តិការរវាងវៀត ណាមនិងកូរ៉េខាងត្បូងក្នុងរយៈពេល ៣ ឆ្នាំកន្លងមក នៅវៀត ណាម។ នាពេលខាងមុខនេះ វៀតណាមនិង​កូរ៉េខាង​ត្បូង​នឹង​បន្ត​អនុវត្តន៍​ជាក់​ស្តែង​នូវ​ខ្លឹម​សារ​សហប្រតិ​បត្តិការ​មួយ​ចំនួ​ន​ ក្នុងនោះរួមមាន៖ បើកទូលាយគម្រោងការដោះស្រាយបញ្ហាមីនក្រោយសង្គ្រាមនៅខេត្ត Quang Nam និង Quang Tri; ជួយឧបត្ថម្ភបច្ចេកទេសនិងកម្លាំងចលករ ដើម្បីដោះស្រាយបញ្ហាដីដែលមានជាតិ dioxin នៅឯ​អាកាសយានដ្ឋាន A Sho ស្រុក A Luoi ខេត្ត Thua Thien -  Hue។ ម្យ៉ាងវិញទៀត កូ​រ៉េ​ខាង​ត្បូង​នឹង​ជួយ​ដល់​វៀត​ ណាមក្នុងការបណ្តុះបណ្តាល បង្កើនសមត្ថភាពឧបត្ថម្ភនិង​កសាង​មូលដ្ឋាន​ទិន្នន័យ​ក្នុង​វិស័យ​ជំនះ​ពុះពារ​លើផលវិបាកដោយគ្រាប់បែកមីន និងសារធាតុគីមី ពុល ក្រោយសង្គ្រាមនៅវៀតណា​ម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

Top