• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិ


 ទិដ្ឋភាពនៅជំនួបពិភាក្សាការងារទ្វេភាគី (រូបថត៖ VOV)
 

លោកឧត្តមសេនីយ៍​ឯកបម្រុង Phan Van Giang បាន សង្កត់ធ្ងន់ថា វៀតណាម​ជា​និច្ច​កាល​មាន​គោល​បំណង​ចង់​បង្កើនថែមទៀតនូវ ទំនាក់ទំនងមិត្តភាព​ប្រពៃណី​ដ៏ល្អ​ប្រសើរ​រវាង​ប្រជាជន​នៃប្រទេស​ទាំងពីរ​និយាយ​រួម​និង​កង​ទ័ព ទាំងពីរនិយាយដោយឡែក។
 
ក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នា ព្រឹកថ្ងៃទី៣១ ខែតុលា ឧត្តមសេនីយ៍​ឯក​បម្រុង​ Phan Van Giang ប្រធានអគ្គសេនា ធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមពិធីទទួល បដិសណ្ឋារកិច្ច​ជាផ្លូវ​ការ​ដែលបានរៀបចំឡើងក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ វង្ស ពិសែន អគ្គមេបញ្ជា​ការនៃកង​យោធពលខេមរភូមិន្ទ។
 
ថ្លែងនៅក្នុ​ង​ជំនួបពិភាក្សាការងារទ្វេភាគីបន្ទាប់ពីពិធីទទួលមក លោកនាយ ឧត្តមសេនីយ៍ វង្ស ពិសែន បានវាយតម្លៃ​ខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ច ការងារលើកនេះរបស់លោកឧត្តមសេនីយ៍ឯកបម្រុង Phan Van Giang រួមជាមួយ គណៈប្រតិភូវៀតណាម។ ភាគីទាំងពីរក៏បានឯកភាពវាយតម្លៃខ្ពស់ចំពោះកិច្ច សហ​ប្រតិបតិ្តការ​ប្រកបដោយប្រសិទ្ធភាពរវាងកងទ័ពនៃប្រទេសទាំងពីរលើ វិស័យជាច្រើនដូចជា៖ ការផ្លាស់ប្ដូរ​គណៈ​ប្រតិភូយោធា​គ្រប់​ជាន់ថ្នាក់ កិច្ចសហ ការកសាងខ្សែព្រំដែន បង្គោលព្រំដែនប្រកបដោយសុវត្ថិភាព សន្តិភាព និង អភិវឌ្ឍពីមួយ​ថ្ងៃទៅមួយថ្ងៃ។ លោកឧត្តមសេនីយ៍ឯកបម្រុង Phan Van Giang បាន សង្កត់​ធ្ងន់​ថា ​វៀត​ណាមជានិច្ចកាលមានគោលបំណងចង់បង្កើនថែមទៀតនូវ ទំនាក់ទំនងមិត្តភាព​ប្រពៃណី​ដ៏ល្អ​ប្រសើរ​រវាង​ប្រជាជននៃប្រទេសទាំងពីរនិយាយរួមនិងកងទ័ព ទាំងពីរនិយាយដោយឡែក។

នារសៀល​ថ្ងៃ​ដដែល លោកឧត្តមសេនីយ៍ឯកបម្រុង Phan Van Giang បានទៅ ជួបសម្ដែង​ការគួរ​សម​លោក​នាយ​ឧត្តម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីក្រសួងការ​ពារ​ជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top