• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយវិបុលភាព

នាព្រឹកថ្ងៃទី ១៦ ខែតុលានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រីកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
 


នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ vnanet.vn)

នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថាវៀតណាមមានបំណងចង់បន្តជំរុញទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីសហប្រតិបត្តិការ អភិវឌ្ឍន៍ ប្រកបដោយវិបុលភាព និងមិនអានុញ្ញាតឱ្យអនុភាពណាមួយបំបែកបំបាក់ចំណងសាមគ្គីភាពដ៏ស្អិតរមួតនេះឡើយ។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា លោកស្រីឧបនាយករដ្ឋមន្រ្តីម៉ែនសំអននឹងបន្តជំរុញអង្គការ សមាគមនិងមហាជនកម្ពុជាគាំទ្ររដ្ឋសភានៃប្រទេសទាំងពីរ ផ្តល់សច្ចាប័នលើឯកសារច្បាប់ស្ដីពីការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនយ៉ាងឆាប់ៗ ដើម្បីអនុវត្តន៍ជាក់ស្ដែង។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តីក៏សង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជានឹងយកចិត្តទុកដាក់និងជួយឧបត្ថម្ភដល់ប្រជាជនវៀតណាមដែលកំពុងរស់នៅកម្ពុជា ជាពិសេសគឺឯកសារគតិយុត្តិ ដើម្បីធ្វើឱ្យជីរភាពរស់នៅរបស់ពួកគេមានស្ថិរភាព ព្រមទាំងចូលរួមចំណែកជាវិជ្ជមានដល់សង្គមនៃប្រទេសសាមី។ លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យប្រទេសទាំងពីរដោះស្រាយរាល់ការលំបាកសាកល្បងនិងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីនាំទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្រ្តី លោកស្រីម៉ែនសំអនបានអះអាងថាកម្ពុជាប្តេជ្ញារក្សានិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងសង្កត់ធ្ងន់ថា កម្ពុជាមិនដែលភ្លេចការពលីជីវិតនិងជំនួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ព និងប្រជាជនវៀតណាមចំពោះប្រជាជនកម្ពុជាក្នុងការប្រយុទ្ធផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពដ៏ឃោឃៅព្រៃផ្សៃឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top