• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​អះអាងគាំទ្ររាល់ដំណើរការគតិយុត្តិអន្តរជាតិ នៅ​ក្នុង​សម័យ​ប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិស្ដីពី តុលាការ​យុត្តិធម៌​អន្តរជាតិ

នាថ្ងៃទី ២៨ ខែតុលា មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៦ បានបើកសម័យប្រជុំពេញអង្គ ដើម្បីធ្វើការពិភាក្សាអំពីរបាយការណ៍ការងាររបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ VNA)


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី គឺជាគោលការណ៍មូលដ្ឋានមួយនៃច្បាប់អន្តរជាតិ ហើយបានអះអាថា បណ្ដាប្រទេសអាចជ្រើសរើសវិធីដោះស្រាយជម្លោះជាច្រើន តាមរយៈបទប្បញ្ញត្តិនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ បណ្ដាប្រទេសមានកាតព្វកិច្ចគោរពតាម និងអនុវត្តន៍សេចក្តីសម្រេចចិត្ត សាលក្រមរបស់ស្ថាប័នយុត្តាធិការអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា វៀតណាមមានគោលបំណងថាតុលាការបន្តគាំទ្រការពង្រឹងសមត្ថភាពជូនបណ្ដាប្រទេសក្នុងការប្រើប្រាស់យន្តការយុត្តាធិការ សំដៅដោះស្រាយជម្លោះផងដែរ។ ទាក់ទិននឹងមូលនិធិសម្រាប់កម្មវិធីកម្មសិក្សាផ្នែកយុត្តិធម៌នៅតុលាការ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមមានបំណងថាមូលនិធីនេះនឹងត្រូវបានដាក់ឲ្យដំណើរការយ៉ាងឆាប់ៗ ដើម្បីជួយឧបត្ថម្ភដល់និស្សិតដែលបញ្ចប់ការសិក្សានៅតាមប្រទេសកំពុងអភិវឌ្ឍន៍ឲ្យមានឱកាសចុះកម្មសិក្សានៅតុលាការ ហើយតាមនោះលើកកម្ពស់សមត្ថភាពយុត្តិធម៌អន្តរជាតិសម្រាប់បណ្ដាប្រទេសផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top