• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឧបត្ថម្ភទួរគី និងស៊ីរីជំនះផលវិបាកបណ្តាលពីការរញ្ជួយដី

ក្នុងលិខិតសាកសួរសុខទុក្ខជូនចំពោះប្រធានាធិបតីទួរគី និងស៊ីរីនៅថ្ងៃទី ១៤ កុម្ភៈនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានប្រកាសថា វៀតណាមនឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ១០ ម៉ឺនដុល្លារសម្រាប់ប្រទេសនីមួយៗ ដើម្បីរួមចំណែកដោះស្រាយផលវិបាកនៃការរញ្ជួយដីនៅថ្ងៃទី ៦ ខែកុម្ភៈ ហើយនឹងចាត់ឱ្យក្រសួង ស្ថាប័ននានារបស់វៀតណាម បន្តចាត់វិធានការជួយឧបត្ថម្ភចាំបាច់នាពេលខាងមុខ។
  ជនរងគ្រោះម្នាក់ក្នុងការរញ្ជួយដីនៅប្រទេសទួរគី ត្រូវបានសង្គ្រោះចេញពីកម្ទេចថ្ម  (រូបថត៖ Reuters )
 

មុននោះ នាថ្ងៃទី៩ និងថ្ងៃទី១២ ខែកុម្ភៈ ក្រុមការងារដែលមានកម្មាភិបាល យុទ្ធជន និងប៉ូលីសវៀតណាមជាង ១០០ នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសទួរគីដោយមានសម្ភារ និងបរិក្ខារជាច្រើន ដើម្បីចូលរួមការងារជួយសង្គ្រោះ នៅតំបន់រងគ្រោះដោយគ្រោះរញ្ជួយដី។ ស្ថានទូតវៀតណាមប្រចាំនៅទួរគី និងស្ថានទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់ទទួលបន្ទុកស៊ីរីបាននិងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ដោយបាននិងកំពុងអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដូចជាការបញ្ជូនកម្មាភិបាលមានវត្តមានដោយផ្ទាល់នៅក្នុងកន្លែងកើតហេតុ រួមជាមួយក្រុមជួយសង្គ្រោះច្បាមជាប់ស្ថានការណ៍ កៀរគរការបរិច្ចាគប្រាក់ឈ្នួល  ការផ្តល់សម្ភារៈចាំបាច់... និងការឧបត្ថម្ភយ៉ាងសកម្មដល់ជនរងគ្រោះ ដែលរងផលប៉ះពាល់ដោយការរញ្ជួយដី ទៅតាមសមត្ថភាព ស្ថានភាពជាក់ស្តែង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top