ជនរងគ្រោះម្នាក់ក្នុងការរញ្ជួយដីនៅប្រទេសទួរគី ត្រូវបានសង្គ្រោះចេញពីកម្ទេចថ្ម (រូបថត៖ Reuters )
មុននោះ នាថ្ងៃទី៩ និងថ្ងៃទី១២ ខែកុម្ភៈ ក្រុមការងារដែលមានកម្មាភិបាល យុទ្ធជន និងប៉ូលីសវៀតណាមជាង ១០០ នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសទួរគីដោយមានសម្ភារ និងបរិក្ខារជាច្រើន ដើម្បីចូលរួមការងារជួយសង្គ្រោះ នៅតំបន់រងគ្រោះដោយគ្រោះរញ្ជួយដី។ ស្ថានទូតវៀតណាមប្រចាំនៅទួរគី និងស្ថានទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់ទទួលបន្ទុកស៊ីរីបាននិងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ដោយបាននិងកំពុងអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដូចជាការបញ្ជូនកម្មាភិបាលមានវត្តមានដោយផ្ទាល់នៅក្នុងកន្លែងកើតហេតុ រួមជាមួយក្រុមជួយសង្គ្រោះច្បាមជាប់ស្ថានការណ៍ កៀរគរការបរិច្ចាគប្រាក់ឈ្នួល ការផ្តល់សម្ភារៈចាំបាច់... និងការឧបត្ថម្ភយ៉ាងសកម្មដល់ជនរងគ្រោះ ដែលរងផលប៉ះពាល់ដោយការរញ្ជួយដី ទៅតាមសមត្ថភាព ស្ថានភាពជាក់ស្តែង៕