• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអបអរសាទរសហគមន៍អន្តរជាតិចែករំលែកវ៉ាក់សាំងបង្ការកូវីដ ១៩

អ្នកនាំពាក្យលោកស្រី Le Thi Thu Hang
 

នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ក្រសួងការបរទេសបានរៀបចំសន្និសិទកាសែតប្រចាំខែកក្កដា តាមប្រព័ន្ធវីដេអូដើម្បីជូនដំណឹងអំពីរាល់បញ្ហាកិច្ចការបរទេសដ៏សំខាន់ៗ ក្នុងនោះមានបញ្ហាសន្តិសុខ អធិបតេយ្យភាពកោះសមុទ្រ ក៏ដូចជាទស្សនៈរបស់វៀតណាមក្នុងការរួមដៃគ្នាឆ្លើយតបនឹងជំងឺរាតត្បាតនាបច្ចុប្បន្ន នៅលើពិភពលោកផងដែរ។

នៅក្នុងសន្និសីទនេះ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ អង្គការសហប្រជាជាតិ បណ្ដាប្រទេស អង្គការអន្តរជាតិ ក្នុងការចែករំលែកប្រភពវ៉ាក់សាំងបង្ការកូវីដ ១៩ ដល់វៀតណាម៖ “ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ វៀតណាមបានអបអរសាទរ វាយតម្លៃខ្ពស់ ហើយមានបំណង់ថា បណ្ដាប្រទេស និងអង្គការអន្តរជាតិលើកត្រដែតស្មារតីសាមគ្គីគ្នា ទំនូលខុសត្រូវ បង្កើនការចែករំលែកព័ត៌មាន បច្ចេកវិទ្យា ហិរញ្ញវត្ថុ សុខាភិបាល ជាពិសេសគឺវ៉ាក់សាំង ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងជំងឺរាតត្បាត ហើយនាំជីវភាពរស់នៅវិលត្រឡប់មកភាពប្រត្រតីឡើងវិញយ៉ាងឆាប់ៗផងដែរ”។

នៅក្នុងសន្និសីទកាសែតនេះ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងការដែលសកលវិទ្យាល័យ Sun Yatsen (ខេត្តក្វាងចូវ ប្រទេសចិន) គ្រោងនឹងបញ្ជូននាវាសិក្សាស្រាវជ្រាវទៅធ្វើប្រតិបត្តិការខុសច្បាប់នៅប្រជុំកោះ Hoang Sa របស់វៀតណាម នោះអ្នកនាំពាក្យក្រសួងការបរទេស បានលើកច្បាស់ថា៖

“វៀតណាមមានមូលដ្ឋានគតិយុត្តិ និងភស្តុតាងប្រវត្តិសាស្ត្រយ៉ាងពេញលេញ ដើម្បីអះអាងអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa  Truong Sa ក៏ដូចជាសិទ្ធិស្របច្បាប់ចំពោះដែនសមុទ្ររបស់វៀតណាម ដែលបានកំណត់ស្របតាមអនុសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)  ។ រាល់សកម្មភាពសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ដោយគ្មានការអនុញ្ញាតរបស់វៀតណាមគឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាម មិនស្របច្បាប់ ហើយត្រូវចាត់ទុកជាមោឃៈផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top