
ការបោះឆ្នោតរដ្ឋសភានីតិកាលទី៦នៅកម្ពុជាបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ (រូបថត៖ VOV)
ក្នុងឱកាសព្រះរាជាណាចក្រកម្ពុជារៀបចំប្រកបដោយជោគជ័យនូវការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានផ្ញើលិខិតអបអរសាទរជូនទៅនាយក រដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏ផ្ញើលិខិតអបអរសាទរជូនទៅប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន ផងដែរ។
ថ្នាក់ដឹកនាំវៀតណាមបានសម្ដែងជំនឿជាក់ថា កម្ពុជានឹងមានរដ្ឋសភានិង រាជរដ្ឋាភិបាលថ្មីយ៉ាងឆាប់ៗ ដើម្បីដឹកនាំប្រជាជនក្នុងបុព្វហេតុកសាងប្រទេស កម្ពុជាប្រកបដោយសុខសន្តិភាព ស្ថិរភាពនិងវិបុលភាព ជាមួយតួនាទីនិងឋានៈកាន់តែ ខ្ពស់នៅក្នុងតំបន់និងលើពិភពលោក។ ថ្នាក់ដឹកនាំវៀតណាមក៏ជឿជាក់យ៉ាងមុត មាំថា ទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងល្អប្រសើរ ចំណងមិត្តភាពប្រពៃណី កិច្ច សហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយ ចីរភាព និងយូរអង្វែងរវាងវៀតណាមនិង កម្ពុជា នឹងកាន់តែបានពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លាដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំរួមវិភាគទានយ៉ាងសកម្មសំរាប់សហគមន៍ អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាពក្នុងតំបន់ និងលើពិភពលោក។
មុននោះ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានហៅទូរស័ព្ទអបអរសាទរនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន និងគណៈបក្សប្រជាជនកម្ពុជា អំពីលទ្ធផលដ៏ល្អប្រសើរជា ជំហានដំបូង។ នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh ក៏បានផ្ញើរលិខិតអបអរសាទរជូនទៅទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម