• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអនុវត្តន៍សិទ្ធិជាម្ចាស់របស់ប្រជាជនកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ

ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សមានទំនាក់ទំនងជិតស្និទ្ធ។ ដូច្នេះ ដើម្បីការពារនិងលើកកម្ពស់សិទ្ធិមនុស្សឱ្យមានប្រសិទ្ធ ភាព ទាមទារឱ្យមានការពង្រឹងនិងពង្រីក ប្រជាធិបតេយ្យ។ ឯកសារនៃមហាសន្និបាតលើកទី១៣ របស់បក្សបានកំណត់ថាៈ ដើម្បីអនុវត្តន៍និងលើកកម្ពស់ប្រជាធិបតេយ្យសង្គមនិយមយ៉ាងទូលំទូលាយ សិទ្ធិរបស់ប្រជាជនក្នុងភាពជាម្ចាស់ និងតួនាទីគ្រប់គ្រងដោយខ្លួនឯងរបស់ប្រជាជន និងពង្រីកកម្លាំងពលំនៃផែនមហាសាមគ្គីភាពជនជាតិទាំងមូល ពង្រឹងនិងបង្កើនទំនុកចិត្តរបស់ប្រជាជននិងបង្កើនការស្រុះចិត្តក្នុងសង្គម។
 

សមាជិកគណៈកម្មាធិការមជ្ឈិមបក្សបានបោះឆ្នោតអនុម័តលើកម្មវិធីនៃសន្និបាតមជ្ឈិមលើកទី ១៤  នីតិកាលទី១២ (រូបថត៖ TTXVN)


ប្រជាធិបតេយ្យសង្គមនិយមដែលជាលក្ខណៈសំខាន់នៃរបបសង្គមនិយមនៅវៀតណាម។ កម្មវិធីនយោបាយឆ្នាំ ២០១១ របស់បក្សកុម្មុយនិស្តវៀតណាមបានអះអាងថា៖ “ប្រជាធិបតេយ្យសង្គមនិយមគឺជាធម្មជាតិនៃរបបនេះ ជាគោលដៅផងនិងកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍប្រទេសជាតិផង។ កសាងនិងធ្វើឲ្យកាន់តែល្អនូវលទ្ធិប្រជាធិបតេយ្យសង្គមនិយម ដោយធានាថា ប្រជាធិបតេយ្យត្រូវបានអនុវត្តន៍ជាក់ស្តែងនៅតាមគ្រប់កម្រិត គ្រប់វិស័យ។ ប្រជាធិបតេយ្យត្រូវបានផ្សារភ្ជាប់ជាមួយនឹងវិន័យ ហើយត្រូវតែអនុវត្តន៍ជាក់ស្តែងតាមរយៈច្បាប់ និងបានធានាដោយច្បាប់។ ទាំងនេះជាទស្សនៈទូទៅដែលបានសង្ខែបមក អំពីប្រជាធិបតេយ្យ បញ្ជាក់ពីធម្មជាតិនៃប្រព័ន្ធសង្គមវៀតណាមថា មានលក្ខណៈ “ប្រជាធិបតេយ្យ” និង “ភាពជាម្ចាស់របស់ប្រជាជន” ក្លាយជាលក្ខណៈមួយក្នុងចំណោមលក្ខណៈទាំងប្រាំបីរបស់សង្គមវៀតណាម ដែលប្រជាជនវៀតណាមបានកសាងឡើង។

ដោយកំណត់ប្រជាធិបតេយ្យសង្គមនិយមគឺជាគោលដៅមួយដែលត្រូវខិតខំ ទាមទារឱ្យមានការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល ក្រោមការដឹកនាំរបស់បក្ស ឯកសារសំខាន់ៗរបស់បក្ស រដ្ឋ រណសិរ្សមាតុភូមិនិងអង្គការនយោបាយសង្គម និងរដ្ឋធម្មនុញឆ្នាំ ២០១៣របស់វៀតណាម ត្រូវបានផ្សព្វផ្សាយដោយមានចំណុចថ្មីជាច្រើន រួមមានបញ្ហាទាក់ទងនឹងប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងភាពម្ចាស់ការរបស់ប្រជាជន។ ការិយាល័យនយោបាយបានចេញ “បទប្បញ្ញត្តិស្តីពីការឃ្លាំមើល និងការរិះគន់សង្គមរបស់រណសិរ្សមាតុភូមិនិងអង្គការនយោបាយសង្គម” និង “បទប្បញ្ញត្តិស្តីពីការដែលរណសិរ្សមាតុភូមិ អង្គការនយោបាយសង្គម និងប្រជាជនចូលរួមផ្តល់មតិ រួមចំណែកកសាងបក្សនិងកសាងអាជ្ញាធរមូលដ្ឋាន” និងបទប្បញ្ញត្តិជាច្រើនទៀត។ ទម្រង់នៃការអនុវត្តប្រជាធិបតេយ្យ (ប្រជាធិបតេយ្យតំណាងនិងប្រជាធិបតេយ្យផ្ទាល់) ត្រូវបានយកចិត្តទុកដាក់ខ្ពស់។

ក្រោយរយៈពេល ៣៥ ឆ្នាំ នៃការអនុវត្តការផ្លាស់ប្តូថ្មី និងរយៈពេល ៣០ ឆ្នាំនៃការអនុវត្តន៍កម្មវិធីនយោបាយឆ្នាំ ១៩៩១ និងជាពិសេស ក្រោយរយៈពេល១០ឆ្នាំ នៃការអនុវត្តកម្មវិធីនយោបាយ (បំពេញបន្ថែមនិងអភិវឌ្ឍន៍ ឆ្នាំ ២០២១) វៀតណាមទទួលបានសមិទ្ធិផលប្រជាធិបតេយ្យជាច្រើនលើគ្រប់វិស័យ។ ការអនុវត្តប្រជាធិបតេយ្យក្នុងបក្សបន្តមានការអភិវឌ្ឍថ្មី លើកទឹកចិត្តឱ្យមានសេរីភាពសតិអារម្មណ៍ ក្នុងសកម្មភាពបក្ស គោរពភាពខុសគ្នានៃទស្សនៈ និងមតិយោបល់តាមលក្ខណៈបុគ្គលក្នុងស្មារតីស្ថាបនា។ ចំពោះការអនុវត្តប្រជាធិបតេយ្យក្នុងស្ថាប័នរដ្ឋ ឆ្លុះបញ្ចាំងពីការកសាង និងការកែលម្អនីតិរដ្ឋសង្គមនិយម។ សកម្មភាពរបស់រដ្ឋសភាបន្តមានការផ្លាស់ប្តូរថ្មី តាមទិសដៅវិជ្ជាជីវៈ ហើយប្រជាធិបតេយ្យបន្តត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។  សកម្មភាពរបស់រដ្ឋាភិបាលត្រូវបានផ្លាស់ប្តូរថ្មីតាមទិសដៅនៃការកសាងរដ្ឋាភិបាលអេឡិចត្រូនិក រដ្ឋាភិបាលស្ថាបនា សំដៅបង្កើតប្រជាធិបតេយ្យក្នុងការប្រតិបត្តិរដ្ឋបាលសាធារណៈ។ ស្ថាប័នយុត្តិធម៌បន្តត្រូវបានពង្រឹងថែមទៀត ប្រតិបត្តិការក្នុងទិសដៅយកច្បាប់ជាចម្បង បើកចំហរ តម្លាភាព និងគណនេយ្យភាព។ ចំពោះការអនុវត្ត ប្រជាធិបតេយ្យក្នុងសកម្មភាពរបស់រណសិរ្សមាតុភូមិនិងអង្គការនយោបាយ-សង្គម នៅតែបានពង្រឹងជាបន្ត; ចូលរួមយ៉ាងសកម្មក្នុងការប្រឹក្សាយោបល់ និងការរិះគន់សង្គម ចូលរួមកសាងបក្សនិងអនុវត្តន៍ការងារនយោបាយសំខាន់ៗ របស់ប្រទេសក្នុងសម័យកាលនីមួយៗ។ ទាក់ទិននឹងសមិទ្ធិផលទាំងនេះ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ បានបញ្ជាក់ថា “ប្រជាធិបតេយ្យសង្គមនិយមត្រូវបានលើកតម្កើងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ”; “សិទ្ធិរបស់ប្រជាជនក្នុងការធ្វើជាម្ចាស់ត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងនៅក្នុងគ្រប់វិស័យនៃជីវភាពសង្គម តាមរយៈ ប្រជាធិបតេយ្យផ្ទាល់និងប្រជាធិបតេយ្យតំណាង ជាពិសេសក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច”។ សិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនក្នុងការដោះស្រាយបញ្ហាធំៗ និងសំខាន់របស់ប្រទេសត្រូវបានយកចិត្តទុកដាក់ខ្ពស់។ គោរព ធានា និងការពារសិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ តភ្ជាប់សិទ្ធិជាពលរដ្ឋជាមួយកាតព្វកិច្ចនិងការទទួលខុសត្រូវចំពោះសង្គម។

ដើម្បីបន្តពង្រីកប្រជាធិបតេយ្យសង្គមនិយម ធានានូវភាពម្ចាស់របស់ប្រជាជន និងអនុវត្តន៍គោលដៅប្រែក្លាយវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ដែលផ្តោតលើសង្គមនិយមនៅពាក់កណ្តាលសតវត្សទី ២១ ឯកសារនៃមហាសន្និបាតលើកទី ១៣  នៃបក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា៖ បន្តអនុវត្តន៍ជាក់ស្តែងនិងមានប្រសិទ្ធភាពការអនុវត្តប្រជាធិបតេយ្យតាមស្មារតីនៃកម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងសម័យអន្តរកាលឆ្ពោះទៅកាន់សង្គមនិយមនិងរដ្ឋធម្មនុញឆ្នាំ ២០១៣។ អនុវត្តន៍ល្អប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តប្រជាធិបតេយ្យផ្ទាល់ ប្រជាធិបតេយ្យតំណាង ប្រជាធិបតេយ្យមូលដ្ឋាន ក្រោមបាវចនាដែលថា ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ ប្រជាជនទទួលផល។ ឯកសារនៃមហាសន្និបាតបក្សលើកទី ១៣ ក៏តម្រូវឱ្យអង្គការបក្ស អង្គការនយោបាយ កម្មាភិបាល និងបុគ្គលិកសាធារណៈ ធ្វើជាគំរូក្នុងការអនុវត្តប្រជាធិបតេយ្យ គោរពច្បាប់ និងលើកកម្ពស់សីលធម៌សង្គម។ គោលមាគ៌ានិងគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ បង្កើតមូលដ្ឋានគ្រឹះនយោបាយនិងច្បាប់សម្រាប់ប្រជាជនក្នុងការអនុវត្តសិទ្ធិជាម្ចាស់  ប្រព័ន្ធនយោបាយដែលដឹកនាំដោយបក្សត្រូវគោរព ធានា និងការពារសិទ្ធិជាម្ចាស់របស់ប្រជាជន។

បង្រីកប្រជាធិបតេយ្យសង្គមនិយមឱ្យបានល្អ គឺបានបំផុសកម្លាំងពលំដែលមានស្រាប់ក្នុងស្រទាប់ប្រជាជនដើម្បីកសាងសង្គមនិយមដោយជោគជ័យនិងការពារយ៉ាងរឹងមាំនូវមាតុភូមិសង្គមនិយមវៀតណាម។ ចំណុចថ្មីស្តីពីប្រជាធិបតេយ្យសង្គមនិយម និងពង្រីកកម្លាំងមហាសាមគ្គីជនជាតិទាំងមូលក្នុងមហាសន្និបាតជាតិលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម ទទួលមរតកពីលទ្ធផលនៃការអនុវត្តប្រជាធិបតេយ្យសង្គមនិយម លើកកំពស់កម្លាំងមហាសាមគ្គីជនជាតិទាំងមូល រួមចំណែកដល់ការ អភិវឌ្ឍប្រទេសជាតិក្នុងលក្ខខណ្ឌថ្មី បន្តបំផុសសិទ្ធិរបស់ប្រជាជនក្នុងការធ្វើជាម្ចាស់លើសេចក្តីប្រាថ្នាអំពីការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅខួបលើកទី ១០០ នៃការបង្កើតបក្សនៅឆ្នាំ ២០៣០និងលើកទី ១០០ ឆ្នាំនៃការបង្កើតប្រទេសជាតិ នៅឆ្នាំ ២០៤៥៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top