• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កំណត់ទីតាំងទីក្រុងហូជីមិញ តាមយុទ្ធសាស្ត្រទីក្រុង ១ មជ្ឈមណ្ឌល ៣

ទីក្រុងហូជីមិញគួរតែកំណត់ទីតាំងពាណិជ្ជកម្មរបស់ខ្លួន ជាមួយនឹងយុទ្ធសាស្ត្រទីក្រុង១ មជ្ឈមណ្ឌល ៣។ នោះគឺជាមតិរបស់គណៈប្រតិភូក្នុងកិច្ចពិភាក្សា “លំហអភិវឌ្ឍន៍ទីក្រុងហូជីមិញ - កម្លាំងជំរុញពីការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ និងការលក់រាយ” ដោយមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុង ហូជីមិញរៀបចំឡើង នារសៀលថ្ងៃទី ១១ កក្កដា នៅទីក្រុងហូជីមិញ។
ទិដ្ឋភាពនៃការពិភាក្សា (រូបថត៖ VOV)

យោងតាមប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មនៃទីក្រុងហូជីមិញ នាពេលបច្ចុប្បន្ននេះ ទីក្រុងមានមជ្ឈមណ្ឌលពាណិជ្ជកម្មជាង ៦០ ដែល មានទំហំខុសៗគ្នាកំពុងដំណើរការ ដែលផ្តោតសំខាន់នៅទីក្រុងហូជីមិញ និងបណ្តាទីប្រជុំជននៃខេត្តប៊ិញ យឿង (ចាស់) និង ប៉ា រៀក វូង តៅ  (ចាស់)។ ក្នុងរយៈពេលខាងមុខនេះ ទីក្រុងបានកំណត់នូវវិស័យសំខាន់ៗ មួយចំនួន ដូចជាការអភិវឌ្ឍផែនការពាណិជ្ជកម្ម ជំរុញដំណើរការរៀបចំឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់នៃវិស័យយុទ្ធសាស្ត្រ តាមទិសដៅបត់បែននិងម្ចាស់ការ។ 

លោក ប៊ុយ តាហ័ង វូ ប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុង ហូជីមិញ បានឲ្យដឹងថា៖ “ឆ្លៀតយកប្រយោជន៍ពីសមុទ្រ បង្កើនការតភ្ជាប់ក្នុងតំបន់។ ក្នុងនោះ ផ្តល់អាទិភាពដល់ការបង្កើតក្រុមមជ្ឈមណ្ឌលផ្សារទំនើប-ឡូជីស្ទិច-ទីផ្សារលក់ដុំ នៅតំបន់ភាគខាងត្បូងនៃស្រុក ញា ប៉ែ និងភាគខាងលិចនៃខ័ណ្ឌ ប៊ិញ ចាញ់ (ចាស់) ដោយផ្សាតភ្ជាប់ជាមួយផ្លូវខ្សែក្រវ៉ាត់ និងកំពង់ផែសមុទ្រ។ ទីក្រុងនេះជំរុញយ៉ាងខ្លាំងការផ្លាស់ប្តូរឌីជីថល ដោយផ្តោតលើទីផ្សារប្រពៃណី សហករណ៍ សហគ្រាសធុនតូចនិងមធ្យម ជាការផ្តោតសំខាន់នៃការផ្លាស់ប្តូរប្រតិបត្តិការ អភិបាលកិច្ច ការទូទាត់ និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់”។

នៅក្នុងសិក្ខាសាលា គណៈប្រតិភូបានចាត់ទុកថា ទីក្រុងហូជីមិញកំពុង ឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ ដូច្នេះ ការកំណត់ទីតាំងពាណិជ្ជកម្មមានទីក្រុង ១ និងមានមជ្ឈមណ្ឌល ចំនួន៣ នឹងជួយបើកទូលាយលំហរអភិវឌ្ឍសេវាកម្មពាណិជ្ជកម្ម សម្រាប់ទីក្រុងហូជីមិញថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top