• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត/ក្រុងក្នុងតំបន់ដីសណ្ដទន្លេ Cuu Long  (រូបថត៖ Lai Hoa/VOV)
 

ដោយបញ្ជាក់ពីក្រុមភារកិច្ច និងដំណោះស្រាយពាក់ព័ន្ធនឹងការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមូលដ្ឋាន បន្តកសាងការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត ដោយធានាឱ្យដំណើរការយ៉ាងរលូន; ក្នុងនោះ ផ្តោតលើការត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់។ ដោះស្រាយបែបបទរដ្ឋបាលសម្រាប់ប្រជាជន និងអាជីវកម្ម។

ទាក់ទិននឹងគម្រោងសំខាន់ៗរបស់ជាតិ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើស្មារតី គឺ ប្រព័ន្ធនយោបាយទាំងមូលត្រូវតែចូលរួម ថ្នាក់ដឹកនាំត្រូវតែត្រួតពិនិត្យ និងជំរុញជាប្រចាំ អាជ្ញាធរត្រូវតែលុបបំបាត់ឧបសគ្គផ្លូវច្បាប់; អ្នកម៉ៅការត្រូវតែប្រមូលផ្តុំ និងសហការជាមួយអាជីវកម្មក្នុងមូលដ្ឋាន; ដោយត្រៀមរៀបចំលក្ខខណ្ឌទាំងអស់សម្រាប់ការសម្ពោធ គម្រោងនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥។

ទាក់ទងនឹងគម្រោងស្រូវ ១ លានហិកតា លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបង្ហើយផែនការពាក់ព័ន្ធនៅត្រីមាសទី៣ ឆ្នាំ២០២៥; បង្កើតម៉ាក់យីហោអង្ករវៀតណាម អភិវឌ្ឍម៉ាកយីហោថ្មីៗ រួមជាមួយនឹងម៉ាកល្បីៗដែលមានស្រាប់ដូចជា ST២៥។

ទាក់ទិននឹងគម្រោងសំខាន់ៗមួយចំនួនទៀត លោកនាយករដ្ឋមន្ត្រីបានស្នើថា គម្រោងបម្រើ APEC នៅ Phu Quoc ត្រូវតែសាងសង់យ៉ាងឆាប់រហ័ស ស្រស់ស្អាត និងសក្តិសមចំពោះវប្បធម៌ ឋានៈ និងតួនាទីរបស់ប្រទេសជាតិ និងបញ្ញារបស់ប្រជាជនវៀតណាម; បង្ហើយការសាងសង់មជ្ឈមណ្ឌលប្រព្រឹត្តិកម្មសំណល់ មណ្ឌលអនាម័យបរិស្ថាន មជ្ឈមណ្ឌលទឹកស្អាត និងចរាចរណ៍តភ្ជាប់ជាមួយគម្រោងបម្រើ APEC;  តម្រង់ទិសដើម្បីបម្រើទាំង APEC ផងនិងការអភិវឌ្ឍន៍រយៈពេលវែងផង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រជុំបេតិកភណ្ឌនិងរមណីយដ្ឋាន Yen Tu - Vinh Nghiem, Con Son, Kiep Bac ត្រូវបានទទួលស្គាល់ជាផ្លូវការជាបេតិកភណ្ឌវប្បធម៌ពិភពលោក

ប្រជុំបេតិកភណ្ឌនិងរមណីយដ្ឋាន Yen Tu - Vinh Nghiem, Con Son, Kiep Bac ត្រូវបានទទួលស្គាល់ជាផ្លូវការជាបេតិកភណ្ឌវប្បធម៌ពិភពលោក

ប្រជុំបេតិកភណ្ឌនិងរមណីយដ្ឋានទេសភាព Yen Tu - Vinh Nghiem, Con Son, Kiep Bac ត្រូវបានទទួលស្គាល់ជាផ្លូវការជាបេតិកភណ្ឌវប្បធម៌ពិភពលោក នាថ្ងៃទី ១២ កក្កដា (ម៉ោងក្នុងតំបន់) ក្នុងសម័យប្រជុំលើកទី ៤៧ នៃគណៈ កម្មាធិការបេតិកភណ្ឌពិភពលោក (យូណេស្កូ) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងប៉ារីស ប្រទេសបារាំង។

Top