កម្មាធិការបេតិកភណ្ឌពិភពលោក (យូណេស្កូ) ពិនិត្យលើឯកសារនៃប្រជុំបេតិកភណ្ឌ និងរមណីដ្ឋាន Yen Tu - Vinh Nghiem, Con Son, Kiep Bac (រូបថត៖ VNA)
ប្រជុំបេតិកភណ្ឌនិងរមណីយដ្ឋាន Yen Tu - Vinh Nghiem, Con Son, Kiep Bac ស្ថិតនៅក្នុងខេត្ត Quang Ninh, Bac Ninh និងទីក្រុង Hai Phong។ នេះគឺជាតំបន់បេតិកភណ្ឌពិភពលោក ទី ៩ នៅវៀតណាម ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ និងជាតំបន់បេតិកភណ្ឌពិភពលោកអន្តរខេត្តទី ២ នៅវៀតណាម រួមជាមួយនឹងតំបន់បេតិកភណ្ឌពិភពលោកនៃឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba (មានទីតាំងនៅខេត្ត Quang Ninh និងទីក្រុង Hai Phong)។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងអ្នកជំនាញមកពីបណ្តាប្រទេសជាសមាជិក យូណេស្កូបានផ្ញើលិខិតអបអរសាទរចំពោះគណៈប្រតិភូវៀតណាមដែលបានចូលរួមកិច្ចប្រជុំនេះ។ ក្នុងសុន្ទរកថាឆ្លើយតប អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ ក្រសួងការបទេស លោក Nguyen Minh Vu និងអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បណ្ឌិត ស្ថាបត្យករ Hoang Dao Cuong បានឲ្យដឹងថា វៀតណាមនឹងបន្តអនុវត្តសកម្មភាពការពារ និងលើកកំពស់តម្លៃបេតិកភណ្ឌពិភពលោកប្រកបដោយនិរន្តរភាព អនុវត្តគំរូគ្រប់គ្រងល្អរបស់បេតិកភណ្ឌពិភពលោកនៅវៀតណាម។
យោងតាមនាយកដ្ឋានបេតិកភណ្ឌវប្បធម៌ ការដែលប្រជុំបេតិកភណ្ឌនិងរមណីដ្ឋាន Yen Tu - Vinh Nghiem, Con Son, Kiep Bac ត្រូវបានអង្គគារយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក គឺជាសក្ខីភាពនៃការរួមផ្សំគ្នារវាងរដ្ឋ សាសនា និងប្រជាជន ក្នុងការបង្កើតអត្តសញ្ញាណជាតិវៀតណាម; រួមជាមួយនឹងទេសភាពដ៏ពិសិដ្ឋដែលត្រូវបង្កើតឡើងតាមរយៈអន្តរកម្មញឹកញាប់ និងជិតស្និទ្ធជាមួយធម្មជាតិ; ប្រព័ន្ធសីលធម៌ផ្អែកលើសេចក្តីស្រឡាញ់សន្តិភាព ការហាត់ពត់លុតដំ ការអត់ឱន សេចក្តីសប្បុរស និងភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ៕