ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងវៀតណាម (១៩៩៥-២០២៥) ស្ថានទូតអាមេរិក សហការជាមួយអាជ្ញាធរវៀតណាមមួយចំនួន ដើម្បីរៀបចំពិធីប្រគល់សម្ភារៈ បរិក្ខារ សារធាតុគីមី និងដំណើការធ្វើតេស្ត DNA ដើម្បីបម្រើដល់ការធ្វើកោសល្យវិច័យអដ្ឋិធាតុសង្គ្រាម មិនទាន់ស្គាល់អត្តសញ្ញាណនៅវៀតណាម។
ទិដ្ឋភាពនៃពិធី (រូបថត៖ VOV)
សកម្មភាពនេះស្ថិតក្នុងក្របខណ្ឌនៃគម្រោង ODA ឥតសំណង់ “លើកកម្ពស់សមត្ថភាពធ្វើកោសល្យវិច័យអត្តសញ្ញាណអដ្ឋធាតុសង្រ្គាម តាមរយៈកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ ការផ្ទេរបច្ចេកវិទ្យា និងការទទួលឧបករណ៍ សារធាតុគីមី និងសម្ភារៈប្រើប្រាស់" ឧបត្ថម្ភដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក។
សូមគូសបញ្ជាក់ថា បន្ទាប់ពីអនុវត្តគម្រោងអស់រយៈពេលជិតពីរឆ្នាំមក លទ្ធផលទទួលបានគឺគួរឱ្យកត់សម្គាល់។ អត្រាជោគជ័យធ្វើកោសល្យវិច័យ DNA ពីអដ្ឋិធាតុ បានកើនឡើងពី ២២% ទៅ ៧០% ដែលបង្ហាញពីភាព ជឿនលឿនផ្នែកបច្ចេកវិទ្យា។ ការបែងចែកហ្សែនបើកលទ្ធភាពទាក់ទងនឹងសាច់ញាតិសាច់សារលោហិតឆ្ងាយរហូតដល់ ៤ ឬ ៥ ជំនាន់ ដែលជាប្រកាសមួយដែលមិនធ្លាប់មានពីមុនមក។ ការអនុវត្តបច្ចេកវិជ្ជាជឿន លឿនក្នុងការធ្វើកោសល្យវិច័យ DNA លើអដ្ឋិធាតុយុទ្ធជនវៀតណាម រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ដ៏មានអត្ថន័យ ដែលប្រទេសទាំងពីរកំពុងប្រដេញតាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម