• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមកាំជ្រួចចិនបានឈ្នះជើងឯកក្នុងមហោស្រពបាញ់កាំជ្រួចអន្តរជាតិ Da Nang DIFF – ២០២៥

ក្រុមកាំជ្រួច Jiangxi Yangfeng មកពីប្រទេសចិន បានឈ្នះជើងឯកនៅយប់ចុងក្រោយនៃមហោស្រពបាញ់កាំជ្រួចអន្តរជាតិ Da Nang DIFF – ២០២៥ ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១២ ខែកក្កដា នៅទីក្រុង Da Nang។
ឆាក​ស្តែងនៅវគ្គចុងក្រោយ DIFF-2025 ដ៏អស្ចារ្យនៅលើក្បែរ​ទន្លេ Han។ រូបថត៖ VNA
 

ដោយមានប្រធានបទ “Da Nang: គ្រាប់ត្បូងបញ្ចេញពន្លឹ ទីក្រុងអនាគត” ក្រុមសិល្បៈកាំជ្រួច Jiangxi Yangfeng Art Display (ប្រទេស ចិន) បានសម្តែងការបាញ់កាំជ្រួចចម្រុះពណ៌ជាមួយនឹងតន្ត្រីចំនួន ១០ បទ។ ជាពិសេស ក្រុមនេះបានបង្កើតភាពភ្ញាក់ផ្អើលនៅពេលបញ្ចូល បទចម្រៀងវៀតណាម "Bac Bling" ទៅក្នុងការបង្ហាញកាំជ្រួចដ៏រស់រវើក បង្កើតបានជាឥទ្ធិពលដូចជារបាំពន្លឺតភ្ជាប់វប្បធម៌ពីរ។

ក្នុងពេលជាមួយគ្នានោះ តំណែងជើងឯករង DIFF-២០២៥ បានទៅអ្នកតំណាងប្រទេសវៀតណាម គឺក្រុមកាំជ្រួច Z121 Vina Pyrotech (ចំណុះក្រសួងការពារជាតិ)។ នៅយប់ចុងក្រោយ Z121 Vina Pyrotech បានប្រើប្រាស់កាំជ្រួចចំនួន ៧.០០០ ដើមដើម្បីសម្តែងរឿង "សារសន្តិភាព" សំដៅបញ្ជូនសារដែលបង្ហាញអំពីគុណតម្លៃដែលវៀតណាមតែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួន៖ សន្តិភាព និងស្ថិរភាព - មូលដ្ឋានគ្រឹះប្រកបដោយនិរន្តរភាពក្នុងពិភពលោកដែលផ្លាស់ប្តូរឥតឈប់ឈរ។ ឆ្នាំនេះគឺជាលើកទីមួយហើយដែលក្រុម Z121 Vina Pyrotec បានចូលរួមក្នុងមហោស្រព DIFF ហើយបានយកឈ្នះគូប្រជែងខ្លាំងៗពីមហាអំណាចកាំជ្រួចរបស់ពិភពលោកដូច ជា៖ ហ្វាំងឡង់ អ៊ីតាលី អង់គ្លេស កាណាដា ដើម្បីមានវត្តមានក្នុងជុំចុងក្រោយ។

ការសម្តែងរបស់ក្រុម Jiangxi Yangfeng (ប្រទេសចិន) នៅយប់ចុងក្រោយ (រូបថត៖ Dinh Thieu/VOV)

 

មហោស្រព DIFF ២០២៥ ក៏បានឃើញការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ និងប្រកបដោយភាពច្នៃប្រឌិតពីក្រុមប្រកួតប្រជែងទាំងអស់ ជាមួយនឹងគុណភាពត្រូវបានចាត់ទុកថាល្អជាងឆ្នាំមុន។ គណៈកម្មាធិការរៀបចំ DIFF ២០២៥ បានផ្តល់រង្វាន់លើកទឹកចិត្តចំនួន ៣រួមមាន: ពានរង្វាន់ "ការច្នៃប្រឌិត" ដល់ក្រុម Macedos Pirotecnia (ព័រទុយហ្គាល់); ក្រុមកាំជ្រួច Da Nang (វៀតណាម) ទទួលបានពានរង្វាន់ “ទស្សនិកជនដែលចូលចិត្តបំផុត” ហើយក្រុមកាំជ្រួច Martarello Group S.L.R (មកពីប្រទេសអ៊ីតាលី) ទទួលបានពានរង្វាន់ “យថាទស្សន៍”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top