• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអនុម័តលើអនុស្សរណៈស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន - ចិន

រដ្ឋាភិបាលវៀតណាមទើបបានអនុម័តលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន - ចិន រវាងរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាននិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

ជាក់ស្តែងគឺរដ្ឋាភិបាលបានអនុម័តលើអនុស្សរណៈនៃការបង្កើតមជ្ឈមណ្ឌលអាស៊ាន - ចិន រវាងរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាននិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានចុះហត្ថលេខានៅថ្ងៃទី ៦ ខែសីហាឆ្នាំ ២០១៧ នៅប្រទេសហ្វីលីពីន ក្នុងឱកាសប្រព្រឹត្តទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិន។ រដ្ឋាភិបាលបានប្រគល់អោយក្រសួងការបរទេស អនុវត្តបែបបទកិច្ចការបរទេស តាមការកំណត់។ ក្រសួងការបរទេសទទួលបន្ទុកនិងសម្របសម្រួលជាមួយក្រសួងនិងទីភ្នាក់ងារពាក់ព័ន្ធ ក្នុងការរៀបចំការអនុវត្តអនុស្សារណៈយោគយល់គ្នាដូចដែលបានពោលខាងលើ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

ថ្លែងនៅក្នុងសម័យប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា ស្តីពីភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៦ និងអាណត្តិ២០២៦-២០៣១ នៅព្រឹកថ្ងៃទី២០ ខែឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានវាយតម្លៃខ្ពស់ចំពោះស្មារតីសកម្ម និងការទទួលខុសត្រូវរបស់គណៈកម្មាធិការក្នុងរយៈពេលកន្លងទៅ។

Top