• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឲ្យ EU និងអង់គ្លេសជួយឧបត្ថម្ភការអនុវត្តកិច្ចព្រមព្រៀងផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានស្នើរឲ្យ EU និងអង់គ្លេសជួយឧបត្ថម្ភវៀតណាមក្នុងការសុក្រឹត្យច្រករបៀងផ្លូវច្បាប់ យន្តការ និងគោលនយោបាយ; ទន្ទឹមនឹងនោះ ជ្រើសរើសគម្រោងថាមពលកកើតឡើងវិញ និងថាមពលបៃតង ដើម្បីដោះស្រាយបញ្ហាឥណទាន បច្ចេកវិទ្យា អភិបាលកិច្ច។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ទទួលជួបបេសកជនពិសេសអង់គ្លេសលោក Chris Taylor និងទីប្រឹក្សាសហភាពអឺរ៉ុបស្តីពីការទូតថាមពល លោក Tibor Stelbaczky។ (រូបថត៖ Văn Điệp/TTXVN)

នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានទទួលជួបលោក Chris Taylor បេសកជនពិសេសទទួលបន្ទុកបម្រែបម្រួលអាកាសធាតុនៃចក្រភពអង់គ្លេស និងលោក Tibor Stelbaczky ទីប្រឹក្សាសំខាន់ផ្នែកការទូតថាមពលនៃសហភាពអឺរ៉ុប (EU) ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាមស្តីពីដំណើរការអនុវត្តកិច្ចព្រមព្រៀងផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP)។

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអះអាងពីទំនួលខុសត្រូវរបស់វៀតណាមជាមួយនឹងប្រទេសដទៃទៀតក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធត្រឹមសូន្យ និងធ្វើការផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ដើម្បីឲ្យប្រទេសកំពុងអភិវឌ្ឍន៍សម្រេចបាននូវគោលដៅរបស់ខ្លួន និងទទួលបានជោគជ័យដូចប្រទេសអភិវឌ្ឍន៍នោះ ត្រូវមានយន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងអភិបាលកិច្ច។ ឧបនាយករដ្ឋមន្ត្រីបានស្នើរឲ្យ EU និងអង់គ្លេសជួយឧបត្ថម្ភវៀតណាមក្នុងការសុក្រឹត្យច្រករបៀងផ្លូវច្បាប់ យន្តការ និងគោលនយោបាយ; ទន្ទឹមនឹងនោះ ជ្រើសរើសគម្រោងថាមពលកកើតឡើងវិញ និងថាមពលបៃតង ដើម្បីដោះស្រាយបញ្ហាឥណទាន បច្ចេកវិទ្យា អភិបាលកិច្ច។

ទីប្រឹក្សាសហភាពអឺរ៉ុបស្តីពីការទូតថាមពល លោក Tibor Stelbaczky បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញានយោបាយរបស់រដ្ឋាភិបាលវៀតណាម លើការផ្លាស់ប្តូរបៃតង រួមទាំងកិច្ចព្រមព្រៀងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ក៏ដូចជាវិស័យផ្លាស់ប្តូរបៃតងដទៃទៀត។

បេសកជនពិសេសទទួលបន្ទុកបម្រែបម្រួលអាកាសធាតុអង់គ្លេស លោក Chris Taylor បានបង្ហាញពីការត្រៀមខ្លួនជាស្រេច គាំទ្រ និងចែករំលែកបទពិសោធន៍ជាមួយវៀតណាមក្នុងការអនុវត្ត JETP; ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវមានគោលនយោបាយប្រកបដោយសុខដុមរមនាដើម្បីដោះស្រាយបញ្ហាប្រឈម ហើយបានសន្យាថាអង់គ្លេសនឹងបន្តជំរុញការវិនិយោគនៅវៀតណាមនាពេលខាងមុខ។ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានត្រៀមខ្លួនជាស្រេចដើម្បីជួយឧបត្ថម្ភវៀតណាមអំពីជំនាញបច្ចេកទេស បច្ចេកវិទ្យា ក៏ដូចជាវិធីសាស្រ្តកៀងគរប្រភពធនធានចាំបាច់ពីបណ្តាប្រទេសដៃគូនៅលើពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top