ព័ត៌មាន

វៀតណាមស្នើឲ្យ EU និងអង់គ្លេសជួយឧបត្ថម្ភការអនុវត្តកិច្ចព្រមព្រៀងផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានស្នើរឲ្យ EU និងអង់គ្លេសជួយឧបត្ថម្ភវៀតណាមក្នុងការសុក្រឹត្យច្រករបៀងផ្លូវច្បាប់ យន្តការ និងគោលនយោបាយ; ទន្ទឹមនឹងនោះ ជ្រើសរើសគម្រោងថាមពលកកើតឡើងវិញ និងថាមពលបៃតង ដើម្បីដោះស្រាយបញ្ហាឥណទាន បច្ចេកវិទ្យា អភិបាលកិច្ច។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ទទួលជួបបេសកជនពិសេសអង់គ្លេសលោក Chris Taylor និងទីប្រឹក្សាសហភាពអឺរ៉ុបស្តីពីការទូតថាមពល លោក Tibor Stelbaczky។ (រូបថត៖ Văn Điệp/TTXVN)

នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានទទួលជួបលោក Chris Taylor បេសកជនពិសេសទទួលបន្ទុកបម្រែបម្រួលអាកាសធាតុនៃចក្រភពអង់គ្លេស និងលោក Tibor Stelbaczky ទីប្រឹក្សាសំខាន់ផ្នែកការទូតថាមពលនៃសហភាពអឺរ៉ុប (EU) ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាមស្តីពីដំណើរការអនុវត្តកិច្ចព្រមព្រៀងផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP)

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអះអាងពីទំនួលខុសត្រូវរបស់វៀតណាមជាមួយនឹងប្រទេសដទៃទៀតក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធត្រឹមសូន្យ និងធ្វើការផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ដើម្បីឲ្យប្រទេសកំពុងអភិវឌ្ឍន៍សម្រេចបាននូវគោលដៅរបស់ខ្លួន និងទទួលបានជោគជ័យដូចប្រទេសអភិវឌ្ឍន៍នោះ ត្រូវមានយន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងអភិបាលកិច្ច។ ឧបនាយករដ្ឋមន្ត្រីបានស្នើរឲ្យ EU និងអង់គ្លេសជួយឧបត្ថម្ភវៀតណាមក្នុងការសុក្រឹត្យច្រករបៀងផ្លូវច្បាប់ យន្តការ និងគោលនយោបាយ; ទន្ទឹមនឹងនោះ ជ្រើសរើសគម្រោងថាមពលកកើតឡើងវិញ និងថាមពលបៃតង ដើម្បីដោះស្រាយបញ្ហាឥណទាន បច្ចេកវិទ្យា អភិបាលកិច្ច។

ទីប្រឹក្សាសហភាពអឺរ៉ុបស្តីពីការទូតថាមពល លោក Tibor Stelbaczky បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញានយោបាយរបស់រដ្ឋាភិបាលវៀតណាម លើការផ្លាស់ប្តូរបៃតង រួមទាំងកិច្ចព្រមព្រៀងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ក៏ដូចជាវិស័យផ្លាស់ប្តូរបៃតងដទៃទៀត។

បេសកជនពិសេសទទួលបន្ទុកបម្រែបម្រួលអាកាសធាតុអង់គ្លេស លោក Chris Taylor បានបង្ហាញពីការត្រៀមខ្លួនជាស្រេច គាំទ្រ និងចែករំលែកបទពិសោធន៍ជាមួយវៀតណាមក្នុងការអនុវត្ត JETP; ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវមានគោលនយោបាយប្រកបដោយសុខដុមរមនាដើម្បីដោះស្រាយបញ្ហាប្រឈម ហើយបានសន្យាថាអង់គ្លេសនឹងបន្តជំរុញការវិនិយោគនៅវៀតណាមនាពេលខាងមុខ។ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានត្រៀមខ្លួនជាស្រេចដើម្បីជួយឧបត្ថម្ភវៀតណាមអំពីជំនាញបច្ចេកទេស បច្ចេកវិទ្យា ក៏ដូចជាវិធីសាស្រ្តកៀងគរប្រភពធនធានចាំបាច់ពីបណ្តាប្រទេសដៃគូនៅលើពិភពលោក៕


top