• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឲ្យអាស៊ាននិងឥណ្ឌានាំទំនាក់ទំនងយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឡើងដល់កម្ពស់ថ្មី

ថ្លែងមតិក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី Bui Thanh Son បានចាត់ទុកថា វាដល់ពេល ហើយសម្រាប់អាស៊ាននិងឥណ្ឌា ដើម្បីនាំទំនាក់ទំនងយុទ្ធសាស្ត្រ និងកិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយ ឈានឡើងដល់កម្ពស់ថ្មីមួយ។
  កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ឥណ្ឌា ក្នុងឱកាសខួបលើកទី៣០ ទំនាក់ទំនងភាពជាដៃគូ (១៩៩២- ២០២២)។ (រូបថត៖ dangcongsan.vn)  

នាថ្ងៃទី ១៦ មិថុនា នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា រដ្ឋមន្ត្រីក្រសួងការ បរទេសវៀតណាម លោក Bui Thanh Son រួមជាមួយរដ្ឋមន្ត្រីការបរទេស និងតំណាង ជាន់ខ្ពស់នៃបណ្តាប្រទេស សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង រដ្ឋមន្ត្រី ការបរទេសឥណ្ឌា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ឥណ្ឌា ក្នុងឱកាសខួបលើកទី ៣០ ទំនាក់ទំនងភាពជាដៃគូ (១៩៩២- ២០២២)។

ថ្លែងមតិក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី Bui Thanh Son បានចាត់ទុកថា វាដល់ពេល ហើយសម្រាប់អាស៊ាននិងឥណ្ឌា ដើម្បីនាំទំនាក់ទំនងយុទ្ធសាស្ត្រ និងកិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយ ឈានឡើងដល់កម្ពស់ថ្មីមួយ។ តាមនោះ លោករដ្ឋមន្ត្រីបានស្នើឲ្យ អាស៊ាន និងឥណ្ឌាគួរតែរួមដៃគ្នា បន្តពង្រីកតម្លៃរួមដែលភាគីទាំងពីរបានចែករំលែក ជំរុញការសន្ទនា កិច្ចសហប្រតិបត្តិការ និងកសាងទំនុកចិត្ត ដោះស្រាយភាព ខុសប្លែក ដោយសុខដុមរមនា កាត់បន្ថយការខ្វែងគំនិត កាត់បន្ថយជម្លោះ ហើយ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។ អំពីសមុទ្រ ខាងកើត លោករដ្ឋមន្ត្រីបានស្នើឲ្យឥណ្ឌាគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ អាស៊ាន ក្នុងការកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការ និងមេត្រីភាពបរិស្ថាន រួមចំណែកយ៉ាងសកម្មដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់ក៏ដូចជានៅលើពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top