• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឲ្យភាគីនានាកុំចាត់វិធានការណាដែលបង្កើនភាពស្មុគស្មាញ​ដល់ស្ថានភាព​នៅសមុទ្រខាងកើត​


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang 
 

លោកស្រី Le Thi Thu Hang ក៏បានឲ្យដឹងថែមទៀតថា វៀតណាម​តែងតែ​តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​សកម្មភាព​នានា​នៅ​សមុទ្រខាងកើត និងអំពាវនាវឱ្យប្រទេសទាំងអស់ ត្រូវគោរពតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ គោរព​អធិបតេយ្យភាពនិងសិទ្ធិស្របច្បាប់របស់ប្រទេសឆ្នេរសមុទ្រ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថេរភាព​និង​សន្តិសុខ​នៅសមុទ្រខាងកើត។
 
នៅក្នុង​សន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ របស់ក្រសួងការបរទេសវៀតណាម ដែលបាន​ធ្វើឡើង​នៅរសៀល​ថ្ងៃទី ១៤ ឧសភានេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឡើង​សម្លេង ចំពោះព័ត៌ មានថា យន្តហោះ KJ-500 និង KQ-200 របស់ចិន បានបង្ហាញ​ខ្លួន​នៅ​លើ​តំបន់​ថ្ម​ Fiery Cross Reef  ដោយយោងតាមរូបភាពផ្កាយរណប ISI ក៏ដូច​ជាសកម្មភាពរបស់​នាវាស៊ីវិល​និង​នាវា​នេសាទ​ចិន​មួយចំនួន កំពុងបានប្រមូលផ្តុំនៅលើតំបន់ថ្មមួយចំនួន ដូចជា Ba Dau  និង En Dat  ស្ថិតក្នុង​ប្រជុំកោះ ​Truong Sa របស់វៀត ណាម៖ “ខ្ញុំសូមបញ្ជាក់ជាថ្មីថា វៀតណាមមានភ័ស្តុ​តាង​ប្រវត្តិសាស្ត្រ​និង​មូលដ្ឋាន​​ច្បាប់​គ្រប់គ្រាន់ ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa ដោយ​ស្រប​តាមច្បាប់អន្តរជាតិ។ រាល់សកម្មភាពរបស់ភាគីនានានៅប្រជុំកោះទាំងពីរនេះ ដោយគ្មាន​ការ​អនុញ្ញាត​ពីវៀតណាមគឺសុទ្ធតែត្រូវបានចាត់ទុកថាជាមោឃះ។ ក្នុងបរិបទ​តំបន់​និង​អន្តរជាតិ​នាពេលប​ច្ចុប្បន្ននេះ វៀតណាមស្នើ​ឲ្យភាគីនានា​កុំចាត់វិធាន​ការណាដែល​បង្កើនភាព​ស្មុគស្មាញ​ដល់ស្ថាន​ភាព​នៅសមុទ្រ​ខាង​កើត​”។
 
លោកស្រី Le Thi Thu Hang ក៏បានឲ្យដឹងថែមទៀតថា វៀតណាម​តែងតែតាម​ដាន​យ៉ាង​ដិត​ដល់​នូវ​សកម្មភាព​នានានៅ​សមុទ្រខាងកើត និងអំពាវនាវឱ្យប្រទេសទាំងអស់ ត្រូវគោរពតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ គោរព​អធិបតេយ្យភាពនិងសិទ្ធិស្របច្បាប់របស់ប្រទេសឆ្នេរសមុទ្រ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថេរភាពនិង​សន្តិសុខ​នៅសមុទ្រ​ខាង​កើត​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

កាលពីថ្ងៃទី ២ ខែធ្នូ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានឲ្យដឹងថា ប្រទេសនេះបានប្តេជ្ញារួមវិភាគទានចំនួន ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង។

Top