Best Diplomats ចាត់ទុកថា គោលដៅទេសចរណ៍មួយដែលមានសុវត្ថិភាព និងល្បីល្បាញបំផុតក្នុងប្រទេសវៀតណាមគឺ ឈូងសមុទ្រ Ha Long ជាតំបន់បេតិក ភណ្ឌពិភពលោកដែលត្រូវបានទទួលស្គាល់ដោយអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) ដែលល្បីល្បាញដោយសារកោះថ្មកំបោរ និងទឹកពណ៌ខៀវថ្លាដូចត្បូងអញ្ចឹង។ ឈូងសមុទ្រនេះគឺជាគោលដៅដ៏ពេញនិយម សម្រាប់ការធ្វើដំណើរកម្សាន្តនៅសមុទ្រ និងការចែវទូកកាយ៉ាក។ គោលដៅសុវត្ថិភាព មួយទៀតនៅវៀតណាមគឺ Hoi An (ខេត្ត Quang Nam) ដែលជាទីក្រុងបុរាណដ៏ល្បី ល្បាញដោយស្ថាបត្យកម្ម ចង្កៀងគោមចម្រុះពណ៌ និងម្ហូបអាហារដ៏ទាក់ទាញ។ ទីក្រុង បុរាណ គឺជាកន្លែងដែលមានសុវត្ថិភាព និងងាយស្រួលសម្រាប់ការរុករកដោយ ថ្មើរជើង។ ទីបំផុត រដ្ឋធានីហាណូយរបស់វៀតណាមក៏ត្រូវបានចាត់ទុកថាជាគោលដៅ ពេញនិយមសម្រាប់ភ្ញៀវទេសចរផងដែរ៕






