• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសាមគ្គីនិងគាំទ្រការតស៊ូសុចរិតរបស់ប្រជាជនប៉ាឡេស្ទីន


 ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ

 នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធាន​ក្រុម​បេសក​កម្ម​វៀត​ណាម​ប្រចាំ​អង្គ​ការ​សហប្រជាជាតិ​ក្នុងការពិភាក្សាបើកចំហរប្រចាំត្រីមាស ​អំពីប្រធានបទ “ស្ថានភាពនៅមជ្ឈឹមបូព៌ា​ ក្នុង​នោះមា​ន​បញ្ហាប៉ាឡេស្ទីន”នៅថ្ងៃទី ២​២ ខែមករា​។
​ 
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានលើកឡើងថាវៀតណាមបានគាំទ្រដំណោះស្រាយរដ្ឋពីរ ពោល​គឺរដ្ឋ​ឯករាជ្យ​ប៉ាឡេស្ទីន​ដោយរួមរស់ក្នុងសន្តិភាពជា​មួយរដ្ឋអ៊ីស្រា អែល​តាមបណ្តោយ​ព្រំដែន​ដែលត្រូវ​បាន​អន្តរជាតិ​ទទួលស្គាល់​កាលពីឆ្នាំ១៩៦៧ ។ ឯកអគ្គរដ្ឋទូត​លោក Dang Dinh Quy បានអំពាវ ភាគីទាំងពី​រ គោរព​ច្បាប់​​អន្ដរជាតិ​ រាល់សេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធនឹង​ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ និង​ដោះ​ស្រាយ​​ជម្លោះដោយសន្តិវិធីស្របតាម​ធម្មនុញ្ញនៃអង្គការស​ហប្រជាជាតិ ។
 
ឯ​កអគ្គរដ្ឋទូត Dang Dinh Quy បានសង្ឃឹមថា នៅឆ្នាំ ២០១៩ ក្រុម​ប្រឹក្សាសន្តិសុខ​នឹងបង្ហាញ​នូវតួនាទី​ដឹកនាំ​ប្រកប​ដោយ​ប្រសិទ្ធភាពចាត់វិធានការជាក់ស្តែ​ងជាមួយ ភា​គីនានា​ដើម្បីធានា​នូវការ​អនុលោម​ទៅតាម​សេចក្តីស​ម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ សំ​ដៅបញ្ចប់អំពើហិង្សានិងផលប៉ះពាល់ដ​ល់ជនស៊ីវិល ជាពិសេស​គឺបង្កើត​បរិយា​ កាសងាយស្រួលសម្រាប់ការទទួលឲ្យបា​ននូវដំណោះស្រាយពេញលេញ យុត្តិ​ធម៌និងប្រ ​កបដោយ​និរន្តភាពដោ​យ​យកចិត្តទុកដាក់លើផល​ប្រយោជន៍ស្រ​បច្បាប់របស់ភាគី​នានា៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top