• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសង្ឃឹមថា IMF នឹងបន្តរួមដំណើរនិងពិគ្រោះយោបល់លើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច

នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Paulo Medas ប្រធានគណៈប្រតិភូនិងសមាជិកនៃក្រុមការងារនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលកំពុងបំពេញទស្សនកិច្ចការងារវាយតម្លៃតាមកាលកំណត់នៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញជីញ អញ្ជើញទទួលជួបលោក Paulo Medas ប្រធានគណៈប្រតិភូពិគ្រោះយោបល់និងត្រួតពិនិត្យម៉ាក្រូសេដ្ឋកិច្ចវៀតណាមនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (រូបថត៖ Duong Giang/TTXVN)

លោកនាយករដ្ឋមន្ត្រីបានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការវាយតម្លៃ ការព្យាករណ៍ និងការណែនាំអំពីគោលនយោបាយរបស់ IMF ស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ និងការរំពឹងទុកក៏ដូចជាហានិភ័យសម្រាប់ឆ្នាំក្រោយ ដោយបញ្ជាក់ពីមតិរបស់ IMF គឺជាប្រភពសំខាន់នៃព័ត៌មានយោងសម្រាប់ដំណើរការរៀបចំផែនការ គោលនយោបាយគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ IMF បន្តរួមដំណើរ និងរក្សាការសន្ទនា និងសកម្មភាពពិគ្រោះយោបល់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចជាមួយវៀតណាមនាពេលខាងមុខ។

រីឯខ្លួនវិញ លោក Paulo Medas បានឲ្យដឹងថា IMF បានទទួលស្គាល់សមិទ្ធិផលអភិវឌ្ឍន៍ដ៏គួរអោយចាប់អារម្មណ៍របស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយចាត់ទុកថា វៀតណាមនៅតែមានទំហំសារពើពន្ធធំដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។ លោក Paulo Medas បានផ្តល់អនុសាសន៍ថា វៀតណាមបន្តឆ្លើយតបយ៉ាងសកម្មចំពោះហានិភ័យខាងក្រៅ; អះអាងថា IMF ត្រៀមខ្លួនជានិច្ចដើម្បីជួយឧបត្ថម្ភ និងជួយគាំទ្រវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top