• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសង្ឃឹមថានឹងបន្តទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់អង្គការ OECD ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ

ក្នុងឱកាសខួបលើកទី ៦០ នៃការបង្កើត អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) (១៤ ធ្នូ ១៩៦០ - ១៤ ធ្នូ ២០២០) នាថ្ងៃទី ១៥ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មានសារសំខាន់មួយដើម្បីផ្ញើទៅអង្គពិធីអបអរសាទរផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc


នៅក្នុងសាររបស់ខ្លួន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលអង្គការ OECD សម្រេចបានក្នុង រយៈពេលជាង ៦០ ឆ្នាំនៃការអភិវឌ្ឍ ន៍។ ដោយបេសកកម្ម កសាង “គោលនយោបាយល្អជាង សម្រាប់ជីវភាពរស់នៅប្រសើរជាង”  OECD បានក្លាយជាវេទិកាពិភាក្សាគោលនយោបាយឈានមុខគេរបស់ពិភពលោក ដោយបានរួមចំណែកជាវិជ្ជមានដល់ការកែលម្អ គោលនយោបាយសេដ្ឋកិច្ចនិងអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក។ លោកនាយករដ្ឋមន្រ្តីបានជឿជាក់ថា OECD នឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការស្រាវជ្រាវនិងពិគ្រោះយោបល់គោលនយោបាយ លើកកម្ពស់តួនាទីនៃពហុភាគីនិយម ផ្អែកលើច្បាប់និងបង្កើតស្តង់ដារថ្មីក្នុងអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក ដោយឆ្ពោះទៅរកការអនុវត្តបានល្អនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូប។

សូមគូសបញ្ជាក់ថា ក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខ វៀតណាមបានកំណត់ទិសដៅដល់ឆ្នាំ ២០៣០ ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមនិងនៅឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ វៀតណាមមានបំណងបន្តទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់អង្គការ OECD ដើម្បីរួមចំណែកបង្កើនគុណភាពកំណើន ធ្វើសមាហរណកម្មអន្តរជាតិ និងអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top