• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ១២

រដ្ឋាភិបាលវៀតណាមទើបតែបានចេញសេចក្តីសម្រេចស្តីពីការលើកលែងទិដ្ឋា ការសម្រាប់ពលរដ្ឋនៃប្រទេសដូចខាងក្រោម៖ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋបារាំង សាធារណរដ្ឋអ៊ីតាលី ព្រះរាជាណាចក្រអេស្ប៉ាញ ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង សហព័ន្ធរុស្ស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ ព្រះរាជាណាចក្រដាណឺម៉ាក ព្រះរាជាណាចក្រ ស៊ុយអែត ព្រះរាជាណាចក្រន័រវេស និងសាធា រណរដ្ឋហ្វាំងឡង់។

សេចក្តីសម្រេចបានចែងយ៉ាងច្បាស់ថា ការលើកលែងទិដ្ឋាការត្រូវបានផ្តល់ចំពោះពលរដ្ឋនៃប្រទេសទាំង ១២ ខាងលើ សម្រាប់ការស្នាក់នៅបណ្តោះអាសន្នរយៈពេល ៤៥ ថ្ងៃ គិតចាប់ពីថ្ងៃចូល ដោយមិនគិតពីប្រភេទលិខិតឆ្លងដែន ឬគោលបំណងនៃការចូលនៅឡើយ ដោយឈរលើមូលដ្ឋាននៃការបំពេញលក្ខខណ្ឌចូលបានពេញលេញដូចដែលបានកំណត់ដោយច្បាប់របស់វៀតណាម។ គោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសខាងលើដែលចូលប្រទេសវៀតណាមនឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី ១៥ ខែមីនាដល់ថ្ងៃទី ១៤  ខែមីនាឆ្នាំ ២០២៨ ហើយនឹងត្រូវបានពិចារណាសម្រាប់ការពន្យាពេល ស្របតាមបទប្បញ្ញត្តិនៃច្បាប់របស់វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

នាថ្ងៃទី ១២ ខែកុម្ភៈ មហាសន្និ បាតអង្គការសហប្រជាជាតិ បានតែងតាំងសមាជិកចំនួន ៤០ រូបទៅកាន់គណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពីបញ្ញាសិប្បនិម្មិត (AI)។ អាណត្តិបីឆ្នាំរបស់សមាជិកចាប់ផ្តើមនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ និងមានរយៈពេលរហូតដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៩។

Top