• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរំលេចសារសំខាន់នៃការគ្របដណ្ដប់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងស្ថានភាពធម្មតាបែបគន្លងថ្មី

ថ្លែងនៅសម័យប្រជុំ លោកស្រីអគ្គទីប្រឹក្សា Nguyen Phuong Tra អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប បានសង្កត់ធ្ងន់ទៅលើវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងនោះមានការគ្របដណ្ដប់វ៉ាក់សាំងដើម្បីសម្របខ្លួនជាមួយនឹងជម្ងឺរាតត្បាតក្នុងស្ថានភាពធម្មតាបែបគន្លងថ្មី ហើយធានាសុខុមាលភាពសង្គមដើម្បីរក្សារឹងមាំស្ថិរភាពនយោបាយសង្គម។
 

រូបថតឧទាហរណ៍៖ ក្រសួងសុខាភិបាលវៀតណាម។


សម័យប្រជុំរួមក្រោមប្រធានបទ “វិបត្តិ ទប់ទល់និងស្ដារ - ពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០” របស់គណៈកម្មការឯកទេសសេដ្ឋកិច្ច ហិរញ្ញវត្ថុនៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែតុលាឆ្នាំ២០២១។

ថ្លែងនៅសម័យប្រជុំ លោកស្រីអគ្គទីប្រឹក្សា Nguyen Phuong Tra អនុប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប បានសង្កត់ធ្ងន់ទៅលើវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងនោះមានការគ្របដណ្ដប់វ៉ាក់សាំងដើម្បីសម្របខ្លួនជាមួយនឹងជម្ងឺរាតត្បាតក្នុងស្ថានភាពធម្មតាបែបគន្លងថ្មី ហើយធានាសុខុមាលភាពសង្គមដើម្បីរក្សារឹងមាំស្ថិរភាពនយោបាយសង្គម។

តំណាងវៀតណាមក៏បានគាំទ្រចំពោះវិធានការនានា សំដៅជំរុញការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ (SDGs ២០៣០) ផងដែរ។ វៀតណាមបានបញ្ជាក់នូវការប្ដេជ្ញាចិត្តអនុវត្ត SDGs ២០៣០ ហើយផ្ដល់ព័ត៌មានអំពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដែលត្រូវបានរួមបញ្ចូលទៅក្នុងគោលនយោបាយជាតិ។ តំណាងវៀតណាមបានអះអាងថា វៀតណាមគោរពកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិផ្សេងៗទៀត ក្នុងការទប់ទល់នឹងជម្ងឺរាតត្បាត និងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top