• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានអត្រាកាត់បន្ថយភាពក្រីក្រលឿនបំផុតនៅលើពិភពលោក

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកាត់បន្ថយភាពក្រីក្រលឿនបំផុតនៅលើពិភពលោក។ ទោះយ៉ាងណាក៏ដោយ ដើម្បីរក្សាសន្ទុះកំណើន និងសម្រេចបានគោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ វៀតណាមត្រូវបន្តជំរុញ និងធ្វើឲ្យស៊ីជម្រៅថែមទៀតកំណែទម្រង់ស្ថាប័ន និងជំរុញគំរូអភិវឌ្ឍន៍បៃតង។
ទិដ្ឋភាពនៃពិធីប្រកាសរបាយការណ៍។ រូបថត៖ Anh Thu/VOV

នេះគឺជាការសន្និដ្ឋាននៅក្នុងរបាយការណ៍ចំនួនពីរស្តីពីរបកគំហើញរបស់ស្ថាប័ននិងកំណើនបៃតងឆ្ពោះទៅអនាគតប្រកបដោយនិរន្តរភាព ដែលធនាគារពិភពលោកបានប្រកាសនាព្រឹកថ្ងៃទី ២២ ឧសភា នៅទីក្រុងហាណូយ។

ថ្លែងនៅក្នុងពិធីប្រកាសរបាយការណ៍ចំនួនពីររបស់ធនាគារពិភពលោក លោក Nguyen Nhu Quynh នាយកវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ក្រសួងហិរញ្ញវត្ថុបានមានប្រសាសន៍ថា៖  “បក្សនិងរដ្ឋកំពុងផ្តល់អាទិភាពខ្ពស់បំផុតលើកំណែទម្រង់ស្ថាប័ន កែសម្រួលនីតិវិធីរដ្ឋបាល វិមជ្ឈការនិងសហវិមជ្ឈការ ដែលផ្សារភ្ជាប់ជាមួយនឹងការបែងចែកធនធាន បង្រួមក្បាល់ម៉ាស៊ីន និងរៀបចំអង្គភាពរដ្ឋបាលឡើងវិញឱ្យកាន់តែមានប្រសិទ្ធភាព។ ទាក់ទងនឹងកំណើនបៃតង វៀតណាមប្តេជ្ញាឆ្ពោះទៅរកគោលដៅ net zero ត្រឹមឆ្នាំ ២០៥០ ប៉ុន្តែដំណើរឆ្ពោះទៅរកគោលដៅនេះ គឺមិនងាយស្រួលនោះទេ។ ដូច្នេះហើយ របាយការណ៍ស្រាវជ្រាវស៊ីជម្រៅដូច្នេះដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែវិភាគបញ្ហាប្រឈមប៉ុណ្ណោះទេ ថែមទាំងផ្តល់អនុសាសន៍គោលនយោបាយជាក់ស្តែង ដើម្បីវៀតណាមអាចធ្វើការផ្លាស់ប្តូរបៃតងនិងពង្រឹងសេវារដ្ឋបាលសាធារណៈ លើមាគ៌ាឆ្ពោះទៅអនាគតប្រកបដោយចីរភាពទៀតផង"។

ក្នុងពិធីនេះ លោកស្រី Mariam Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា វៀតណាមទទួលបានអត្ថប្រយោជន៍ពីមូលដ្ឋានគ្រឹះអភិវឌ្ឍន៍ដ៏រឹងមាំក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ វៀតណាមសម្រេចបានកំណើននិងការកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់។ សេដ្ឋកិច្ចបានរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជួយមនុស្សរាប់លាននាក់រួចផុតពីភាពក្រីក្រ។ អត្រាភាពក្រីក្របានធ្លាក់ចុះពីពាក់កណ្តាលនៃចំនួនប្រជាជនមកត្រឹម១%ប៉ុណ្ណោះ។ នេះ ក៏ជាល្បឿនកាត់បន្ថយភាពក្រីក្រលឿនបំផុតនៅលើពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top