• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានជំនឿជាក់ថា អាស៊ាននឹងបោះជំហានទៅមុខយ៉ាងរឹងមាំ ដើម្បីជំនះពុះពាលើជំងឺរាតត្បាតនាពេលអនាគតដ៏ខ្លីខាងមុខ

ដោយស្មារតី “យើងយកចិត្តទុកដាក់ យើងត្រៀមខ្លួនជាស្រេច យើងមានវិបុលភាព”នោះ វៀតណាមមានជំនឿជាក់ថា អាស៊ាននឹងបន្តបោះជំហានទៅមុខយ៉ាងរឹងមាំ ដើម្បីជំនះពុះពាលើជំងឺរាតត្បាតនាពេលអនាគតដ៏ខ្លីខាងមុខ។

រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung (រូបថត៖ molisa.gov.vn)


នេះគឺជាសារ ដែលត្រូវបានរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung សង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ២៦ ដែលបានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី ២៩ ខែកញ្ញា។

កិច្ចប្រជុំនេះគឺជាព្រឹត្តិការណ៍សំខាន់បំផុតនៃសហគមន៍វប្បធម៌សង្គមអាស៊ានក្នុងឆ្នាំប្រធានអាស៊ាន ២០២១ សំដៅពិចារណានិងអនុម័តលើឯកសារ និងសេចក្តីថ្លែងការណ៍របស់សហគមន៍ ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៨ នាខែតុលាខាងមុខ ព្រមទាំងចែករំលែកទស្សនៈអំពីបញ្ហាសំខាន់ៗ និងសមិទ្ធផលនានារបស់សហគមន៍និងទិសដៅអភិវឌ្ឍន៍របស់អាស៊ាននាពេលខាងមុខ សំដៅអនុវត្តបនីយកម្មចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ ២០២៥ ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី Dao Ngoc Dung បានសង្កត់ធ្ងន់ថា៖ “រួមជាមួយអាស៊ាននោះ វៀតណាមបាន និងកំពុងបន្តខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជំងឺរាតត្បាត។ រដ្ឋាភិបាលវៀតណាមបានជំរុញខ្លាំងការចាក់វ៉ាក់សាំងនិងខិតខំប្រឹងប្រែងផ្ដល់កញ្ចប់ជំនួយជូនប្រជាជន។ ទន្ទឹមនឹងនេះ សហគ្រាស និងសប្បុរសជនជាច្រើន ក៏បានផ្ដល់ជំនួយដល់ប្រជាជន ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាត ដោយបានរួមចំណែកជាមួយរដ្ឋធានាសុខុមាលភាពសង្គមនិងជួយឧបត្ថម្ភសហគមន៍។ បច្ចុប្បន្ននេះ ទោះបីជាប្រទេសសមាជិកអាស៊ាននីមួយៗកំពុងប្រឈមនឹងការលំបាកសាកល្បងជាច្រើនក៏ដោយ ប៉ុន្តែខ្ញុំមានជំនឿជាក់ថា ដោយស្មារតី “យើងយកចិត្តទុកដាក់ យើងត្រៀមខ្លួនជាស្រេច យើងមានវិបុលភាព” នោះ អាស៊ាននឹងបន្តបោះជំហានយ៉ាងរឹងមាំ ដើម្បីជំនះពុះពារលើជំងឺរាតត្បាតនាពេលអនាគតដ៏ខ្លីខាងមុខផងដែរ”។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទាំងអស់បានចេញសេចក្តីថ្លែងការណ៍រួម ហើយបានឯកភាពគ្នាអនុម័តជាគោលការណ៍លើឯកសារនិងសេចក្តីប្រកាសចំនួន ២៧ ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top