• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមផ្អាកការលើកលែងទិដ្ឋាភាពសម្រាប់ប្រទេសចំនួន៨ចាប់ពីថ្ងៃទី ១២ខែមីនា


 ទិដ្ឋភាពនៅកិច្ចប្រជុំ គណៈកម្មការជាតិទទួលបន្ទុការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 (រូបថត៖ VGP)
 

ឧបនាយក​រដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam និងបណ្ដាតំណាង បានសង្កត់​ធ្ងន់​ទៅ​លើ​ដំណោះ​ស្រាយ​គ្រប់​គ្រង​យ៉ាង​ដិតដល់អ្នកចូលមក វៀតណាម។ តាមនោះ អ្នកចូលវៀតណាមទាំងអស់ត្រូវតែចាប់បង្ខំឲ្យរាយ ការណ៍សុខភាព​។ ប្រសិនបើរាយការណ៍ខុសការពិត នឹងត្រូវបានដាក់ ពិន័យយ៉ាងតឹងរឹងតាមច្បាប់វៀតណាម។
 
ចាប់ពីវេលាម៉ោង​០ថ្ងៃទី១២មីនា វៀតណាមនឹងផ្អាកការលើកលែង ទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសចំនួន៨រួមមាន៖ ដាណឺ​ម៉ាក ន័រវែស ហ្វាំងឡុង ស៊ុយអែត អង់គ្លេស បារាំង អាល្លឺម៉ង់និងអេស្ប៉ាញ់។ នោះគឺព័ត៌ មាន​ពីកិច្ច​​ប្រជុំគណៈកម្មការជាតិទទួលបន្ទុការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលបាន​ប្រព្រឹត្ត​ទៅនាព្រឹក​ថ្ងៃទី១១ ខែ​មីនា​នៅរដ្ឋធានីហាណូយ។
 
ឧបនាយករដ្ឋមន្រ្តី​វៀតណាមលោក Vu Duc Dam និងបណ្ដាតំណាង បានសង្កត់ធ្ងន់​ទៅលើ​ដំណោះ​ស្រាយ​គ្រប់​គ្រង​យ៉ាង​ដិតដល់អ្នកចូលមក វៀតណាម។ តាមនោះ អ្នកចូលវៀតណាមទាំងអស់ត្រូវតែចាប់បង្ខំឲ្យរាយ ការណ៍​សុខភាព។ ប្រសិនបើរាយការណ៍ខុសការពិត នឹងត្រូវបានដាក់ ពិន័យយ៉ាងតឹងរឹងតាមច្បាប់វៀតណាម។
 
ដើម្បី​រាំងខ្ទប់ការឆ្លងជំងឺតាមផ្លូវអាកាសចរណ៍ អង្គប្រជុំបានឯកភាព កំណត់ថា អ្នកចូល វៀតណាម​ត្រូវ​ពាក់​ម៉ាស់​ការពារ​នៅលើយន្តហោះនិង នៅអាកាសយានដ្ឋានវៀតណាម ហើយអាកាស យានដ្ឋានវៀតណាមនឹង ផ្ដល់ម៉ាស់​ការពារដោយឥតគិតថ្លៃដល់អ្នកដំណើរ។ អាកាសយាដ្ឋានអន្តរ ជាតិនឹងបង្កើត​តំប​ន់​ដោយ​ឡែក​សម្រាប់​ដំណើរឆ្លងកាត់ មិនលើកទឹក ចិត្តអ្នកដំណើរឆ្លងកាត់ចូលវៀត ណាមក្នុងរយៈពេលចាំជើងហោះហើរ។ ប្រសិន​បើអ្នក ដំណើរជាប់សង្ស័យឆ្លងវីរុស នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទេ។ ចំណែក ឯករណីណាចង់ចូល គឺត្រូវ​រាយការណ៍​សុខភាពដូចអ្នកដំណើ​រធម្មតា៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

កាលពីថ្ងៃទី ១ ខែធ្នូ ក្នុងសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) នៅទីក្រុងឌូបៃ អេមីរ៉ាត់អារ៉ាប់រួម (UAE) ប្រទេសចំនួនជាង ១៣០នៅជុំវិញពិភពលោកបានឯកភាពគ្នាក្នុងការរួមបញ្ចូលបញ្ហាស្បៀងអាហារ និងកសិកម្មទៅក្នុងផែនការសកម្មភាពអាកាសធាតុជាតិ។

Top