• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាចិត្តបង្ការទប់ស្កាត់គ្រោះជួញដូរមនុស្ស

ព្រឹត្តិការណ៍នេះរួមចំណែកបញ្ជាក់ការសន្យារបស់រដ្ឋាភិបាល និងប្រជាជនវៀត ណាមដែលប្តេជ្ញាចិត្តបង្ការទប់ស្កាត់គ្រោះជួញដូរមនុស្ស។
ប្រតិភូអនុវត្តពិធីការប្តេជ្ញាចិត្តរួមដៃគ្នាបង្ការ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្នាំ ២០២៣។ (រូបថត៖ Truong Giang/VOV)

បើករង្វង់ដៃជាមួយជនរងគ្រោះដោយការជួញដូរមនុស្ស ដើម្បីកុំឲ្យនរណាម្នាក់ ត្រូវបំភ្លេចចោលនៅពីក្រោយឡើយគឺជាប្រធានបទនៃពិធីបំផុសចលនា រួមដៃគ្នាបង្ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលត្រូវបានមជ្ឈិមសម្ព័ន្ធសមាគមនារីវៀត ណាម ក្រសួងនគរបាល និងខេត្ត Quang Ninh សម្របសម្រួលគ្នារៀបចំឡើងនាព្រឹក ថ្ងៃទី ២៩ កក្កដា នៅទីក្រុង Ha Long ខេត្ត Quang Ninh

ព្រឹត្តិការណ៍នេះរួមចំណែកបញ្ជាក់ការសន្យារបស់រដ្ឋាភិបាល និងប្រជាជនវៀត ណាមដែលប្តេជ្ញាចិត្តបង្ការទប់ស្កាត់គ្រោះជួញដូរមនុស្ស។ ប្រធានសម្ព័ន្ធសមាគមនារី វៀតណាមលោកស្រី Ha Thi Nga បានឲ្យដឹងថា៖ សម្ព័ន្ធសមាគមនារីវៀតណាមនឹងបន្តស្រាវជ្រាវ និងផ្តល់អនុសាសន៍ដើម្បីធ្វើវិសោធនកម្ម បំពេញបន្ថែមនិងការកែលម្អច្បាប់ស្ដីពីការបង្ការប្រឆាំងការជួញដូរមនុស្ស បង្កើនការសម្របសម្រួលរវាងបណ្ដាក្រសួង ស្ថាប័ន អង្គការមហាជនទាំងក្នុង និងក្រៅ ប្រទេស ដើម្បីអាចបំពេញការងារបង្ការប្រឆាំងការជួញដូរមនុស្សឲ្យកាន់តែល្អថែម ទៀត។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភសមាជិកាសមាគមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លើក កំពស់ជីវភាពរស់នៅ រួមចំណែកកាត់បន្ថយហានិភ័យនៃការក្លាយជាជនរងគ្រោះនៃ បទល្មើសនានា ជាពិសេសបទល្មើសជួញដូរមនុស្ស

ចំណែកលោកស្រី Park Mi Hyung ប្រធានស្ថានបេសកកម្មនៃអង្គការទេសន្តរ ប្រវេសន៍អន្តរជាតិ (IOM) - ទីភ្នាក់ងារទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ យើងគួរតែបំពាក់ចំណេះដឹង បំណិន និងពង្រឹងស្មារតីសាមគ្គីភាពក្នុងការ ប្រយុទ្ធនេះ។ លុះត្រាតែត្រូវបានបំពាក់យ៉ាងពេញលេញ ទើបយើងអាចជួយមនុស្ស គ្រប់គ្នាបាន ពីនោះឆ្ពោះទៅរកអនាគតដែលមនុស្សគ្រប់គ្នាត្រូវបានការពារ ត្រូវបាន ផ្ដល់សិទ្ធិ ហើយកសាងអនាគតផ្ទាល់ខ្លួន ដើម្បីកុំឱ្យនរណាម្នាក់ត្រូវបំភ្លេចចោលនៅពី ក្រោយឡើយ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

កាលពីរសៀលថ្ងៃទី៤ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ននានាដើម្បីវាយតម្លៃស្ថានភាព សេណារីយ៉ូ និងដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងការវិវត្តថ្មីៗលើពិភពលោកនាពេលកន្លងមក ដែលអាចប៉ះពាល់អវិជ្ជមានដល់ប្រទេសវៀតណាម ជាពិសេសជម្លោះកាន់តែស្មុគស្មាញនៅមជ្ឈិមបូព៌ា និងតំបន់ ផ្សេងៗទៀត។

Top