• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តរួមចំណែកទៅក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ


 បណ្ដាកម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត២ ទីពីររបស់វៀតណាម (រូបថត៖ TTXVN)
 

 នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ ក្រសួងការពារជាតិវៀត ណាម បាន​រៀបចំ​កិច្ច​ប្រជុំ​ក្រុមការ​ងារ​អន្តរផ្នែកអំពីការដែលវៀតណាមចូ​លរួម សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រ​ជាជាតិ។
 
ស្នងការ​រក្សាសន្តិភាព វៀតណាមបានសហការជាមួយវិទ្យាស្ថានពេទ្យយោធាដំណើរការត្រួតពិនិត្យ កែ តម្រូវ និងរៀប​ចំបុគ្គលិកចំពោះកងពេទ្យកម្រិត២ ទីពីរ ដែលរួមមានបុគ្គលិកពេញសិទ្ធចំនួន៦៣នាក់ និងបុគ្គលិក​បម្រុង​ចំនួន​៧នាក់ដែលក្នុងនោះមានយុទ្ធនារី១០ នាក់។ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អនុ​រដ្ឋម​ន្រ្តីកា​រពារ​ជាតិនិងជា ប្រធានក្រុមការងារ​អន្តរផ្នែក​ អំពីការ​ដែល​វៀត​ណាម​ចូលរួម​សកម្មភាព​រក្សាសន្តិភាព​របស់​​អង្គកា​​រសហប្រជាជាតិ បានអោយដឹ​ងថា វគ្គហ្វឹកហ្វឺនជាសារវ័ន្តត្រូវ បា​នសម្រចរួច​ហើយ ដែលរួមមាន​ការ​ហ្វឹង​ហ្វឺន​ខាងយោធា ភាសាបរទេស ភស្តុភា​ បច្ចេកទេស សុខាភិបា​ល ដោយមានការ​ជួយឧ​បត្ថម្ភ​របស់​អ្នក​ជំនាញ​ អាមេរិក អង់គ្លេសនិងអូស្ត្រាលី​។ ទន្ទឹមនឹងការធានាជំនាញនិង​បច្ចេកទេសនោះ ក​ងពេទ្យកម្រិត២ ទីពីរ​រប​ស់​វៀតណាមក៏បាន​យកចិត្តទុកដាក់យ៉ាងខ្លាំងដ​ល់ការ កាត់បន្ថយ​សំរាមប្ល៉ាស្ទិក​ក្នុង​សកម្មភាព​របស់ខ្លួន​។ លោក Nguyen Chi Vinh បាន សង្កត់ធ្ងន់ថា៖
 
“កងពេទ្យកម្រិត២ ទីមួយបានសម្រេចភារកិច្ចរបស់ខ្លួនយ៉ាងល្អ ហើយកង ពេទ្យទីពីរ​នឹងបន្ត​ពង្រីក​សមិទ្ធ​ផ​ល​ក្នុង​រយៈពេលមួយឆ្នាំកន្លងទៅ និងបទ ពិសោធន៍ដែលយើងទទួលបាន។ យើងខ្ញុំ​ក៏កំពុង​ស្រាវជ្រាវ​វិធីសាស្ត្រក​សាង ឡើងមន្ទីរពេទ្យកាត់បន្ថយសំរាមប្ល៉ាស្ទិកទៀតផង។ នេះជាបទដ្ឋានសំខាន់ ពិសេសមួយ​របស់​អង្គការ​សហប្រជា​ជាតិ”។
 
លោក Nguyen Chi Vinh ក៏បានអោយដឹងថែមទៀតថា លោក Kamal Malhotra អ្នក​សម្រប​សម្រួល​របស់​អង្គការ​សហប្រជាជាតិប្រចាំវៀតណាមបាន ស្នើអោយក្រសួងការ​ពារជាតិ​ពិចារ​ណាបញ្ជូ​នស​មាសភា​ព​ផ្សេង​ៗ​ទៀត​ទៅចូល រួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដូចជាកម្លាំងនគរបាល និងកម្លាំង​ស៊ីវិល​។ អង្គការសហប្រជាជាតិជានិច្ចកាលស្វាគមន៍ លើកទឹកចិត្ត និងបង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​វៀត​ណាម​ក្នុង​បញ្ហានេះ។ លោក Nguyen Chi Vinh បានអះអាងថា៖
 
 “យើងបាន​អនុវត្តន៍ដំណាក់កាលដំបូងប្រកបដោយជោគជ័យណាស់ អញ្ចឹង បានបង្កើត​ឡើង​ជំនឿទុក​ចិត្តចំពោះ​ពួកគេ​។ ហេតុនេះហើយ គេបានស្នើអោយ​ យើងពង្រីកសកម្មភាពនៅអង្គការសហប្រជា​ជាតិ។ ឧទាហរណ៍​ថា ក្រៅពីកម្លាំង ពេទ្យយោធានោះ គឺគេមានគោលបំណងចង់អោយយើងបញ្ជូនកងវិស្វកម្ម កង ទ័ពជើង​គោក និងកម្លាំងនគរបាល ជាដើម។ អង្គការសហប្រជាជាតិបានអញ្ជើញ ជាផ្លូវការនាយ​ទាហាន​មួយចំនួ​ន​របស់យើងទៅធ្វើជាកម្មាភិបាលបញ្ជាកា​ររបស់ អង្គការសហប្រ​ជាជាតិនៅ​ក្រុមបេសក​កម្ម​ក៏ដូច​ជានៅទីស្នាក់​ការអង្គការ​សហ​​ប្រជាជាតិ​ផងដែរ”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីបុណ្យនិទាឃរដូវ Tam Chuc ឆ្នាំ ២០២៥ - ប្រមូលផ្តុំលក្ខណៈពិសិដ្ឋ

ពិធីបុណ្យនិទាឃរដូវ Tam Chuc ឆ្នាំ ២០២៥ - ប្រមូលផ្តុំលក្ខណៈពិសិដ្ឋ

តាំងពីព្រឹកព្រលឹមមក មនុស្សរាប់ពាន់នាក់បានមានវត្តមាន នៅលើ ឆាកនៅមុខផ្ទះ Thuy Dinh ដើម្បីចូលរួមពិធី បើកពិធីបុណ្យនិទាឃរដូវ Tam Chuc។

Top