• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបញ្ជាក់តួនាទី និងការរួមចំណែករបស់ខ្លួននៅវេទិកា ESCAP

នារសៀលថ្ងៃទី ៣ ខែវិច្ឆិកា នៅទីក្រុងបាងកក ប្រទេសថៃ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ និងជាតំណាងអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអាស៊ី-ប៉ាស៊ីហ្វិក (ESCAP) លោក Phan Chi Thanh បានធ្វើជាអធិបតីនៃកិច្ចពិភាក្សា និងបិទសម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែវិច្ឆិកា)។
ពិធីបិទសម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (រូបថត៖ VOV)

នៅទីនេះ កិច្ចប្រជុំបានអនុម័តអនុសាសន៍ចំនួន ៦ និងសេចក្តីសម្រេចចំនួន ២ ដែលក្នុងនោះស្នើឲ្យលេខាធិការដ្ឋាន ESCAP បន្តអនុវត្តការស្រាវជ្រាវ គាំទ្រការកសាងសមត្ថភាព និងលើកកម្ពស់កិច្ចសន្ទនា និងការចែករំលែកព័ត៌មាន បទពិសោធន៍សម្រាប់បណ្តាប្រទេសក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ បង្កើតលក្ខខណ្ឌសម្រាប់យន្តការសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់ ដើម្បីជួយបង្រួមគម្លាតនៃប្រភពមូលនិធិជាដើម។

នេះជាលើកទី៣ហើយ ដែលវៀតណាមបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃសន្និសីទធំៗក្នុងក្របខ័ណ្ឌ ESCAP ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ដោយបានអះអាងនូវតួនាទី និងការរួមចំណែករបស់វៀតណាមចំពោះវេទិកាតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើបញ្ហាសេដ្ឋកិច្ច-សង្គម។ ESCAP គឺជាអង្គការអន្តរជាតិដ៏ធំបំផុតរបស់តំបន់ ដែលមានសមាជិកផ្លូវការចំនួន ៥៣ ដែលមានទំនួលខុសត្រូវក្នុងការគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជំរុញការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពណ៌ចម្រុះវៀតណាម៖ វប្បធម៌បំភ្លឺផ្លូវ - ទឹកដីរួមចង្វាក់តែមួយ៖ តភ្ជាប់បេះដូងរាប់លាន

“ពណ៌ចម្រុះវៀតណាម៖ វប្បធម៌បំភ្លឺផ្លូវ - ទឹកដីរួមចង្វាក់តែមួយ”៖ តភ្ជាប់បេះដូងរាប់លាន

កម្មវិធីសិល្បៈពិសេស “ពណ៌ចម្រុះវៀតណាម៖ វប្បធម៌បំភ្លឺផ្លូវ - ទឹកដីរួមចង្វាក់តែមួយ” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៤ ខែវិច្ឆិកា) នៅកីឡដ្ឋានជាតិមីឌិញ (My Dinh) ទីក្រុងហាណូយ ដោយបានទាក់ទាញទស្សនិកជនចូលរួមទស្សនាផ្ទាល់ប្រមាណ ៥០.០០០ នាក់។

Top