• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កើនសមត្ថភាពក្នុងការការពារពាណិជ្ជកម្មសម្រាប់វិស័យផលិតកម្មក្នុងស្រុក

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តស្តីពីការអនុវត្តសកម្មភាពមួយចំនួនរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ដើម្បីគាំទ្រនិងបង្កើនសមត្ថភាពក្នុងការការពារពាណិជ្ជកម្មសម្រាប់វិស័យផលិតកម្មក្នុងស្រុក ក្នុងបរិបទដែលវៀតណាមចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី។

ការសម្រេចចិត្តនេះមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខាផងដែរ។គួរកត់សម្គាល់ថាសេចក្តីសម្រេចចិត្តនេះបានសង្កត់ធ្ងន់ទៅលើខ្លឹមសារមួយចំនួនដែលត្រូវផ្តោតជាសំខាន់ដូចជា៖ បណ្តុះបណ្តាលពីចំណេះដឹងទូទៅដល់ចំណេះដឹងជំនាញយ៉ាងជ្រៅលើវិស័យការពារពាណិជ្ជកម្មសម្រាប់វិស័យផលិតកម្មក្នុងស្រុកជាពិសេសគឺសមាគមនិង សហគមន៍អង្គភាពអាជីវកម្ម; ផ្តល់ព័ត៌មានអំពីវិធានការ ការពារពាណិជ្ជកម្មនាបច្ចុប្បន្នដល់សមាគម វិស័យផលិតកម្មក្នុងស្រុក ព្រមទាំងបំពេញបន្ថែមនូវនីតិវិធីស្តីពីការការការពារពាណិជ្ជកម្មតាមទិសដៅមានប្រសិទ្ធភាពការ ងាយស្រួលនិងសមស្របតាមការវិវត្តន៍ថ្មីៗ ក៏ដូចជាបង្កើនការអនុវត្តបទប្បញ្ញត្តិស្តីពីការការពារពាណិជ្ជកម្មផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top