• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការជាមួយជប៉ុនលើវិស័យអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធ បង្ការនិងទប់ទល់គ្រោះធម្មជាតិ


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung (ខាងស្ដាំ) ទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍និងទេសចរណ៍ជប៉ុន (MLIT) លោក Keiichi Ishii (រូបថត៖ TTXVN)

 នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បាន​ទទួល​ជួបជាមួយ​រដ្ឋមន្រ្តីក្រសួងដីធ្លី ហេដ្ឋារ​ចនា សម្ព័ន្ធ គមនាគមន៍និងទេសចរណ៍ជប៉ុ​ន (MLIT) លោក​ Keiichi Ishii ដែល​កំពុង មកបំពេញទ​ស្សនកិច្ចការងារ​នៅវៀត​ណាម​។
 
នៅក្នុ​ង​ជំនួបនេះ ឧបនាយករដ្ឋ មន្រ្តីលោក Trinh Dinh Dung បាន​ស្នើអោយ​ជប៉ុន​បន្ត​លើក​ទឹកចិត្ត​សហគ្រាស​ បណ្ដាក់ទុននៅវៀតណាម លើវិស័យមួ​យចំនួនដែលវៀតណាមកំពុង​មាន​ តម្រូវ ការនិងសក្ដានុភាព​អភិវឌ្ឍដ៏​ធំធេង​ដូចជា ឧស្សាហកម្មរថយន្ត ថា​មពលនិង ទេសចរណ៍។​ លោកឧបនាយក​រដ្ឋមន្រ្តីក៏​ស្នើអោយ​ជប៉ុនបន្ត​ជួយឧបត្ថម្ភនិងសហ ប្រតិបតិ្តការ​ជាមួយ​វៀត​ណាម​ដើម្បី​បន្តស្រាវ​ជ្រាវ​និង​ដំណើរការ​គម្រោង​កសាង​ ហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាផ្លូវ​ដែកនគរ ផ្លូវដែកល្បឿនខ្ព​ស់ និងផ្លូវហាយវៃ ជាដើ​ម។
 
ចំណែក​ឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ គមនា គមន៍និងទេសចរណ៍ជប៉ុនលោក Keiichi Ishii បាន​​អោ​យដឹងថា ជប៉ុនយកចិត្ត​ ទុកដាក់​យ៉ាង​ខ្លាំង​ហើយ​មានគោល​បំណង​ចង់​ចូល​រួម​អភិវឌ្ឍ​ន៍​គម្រោង​ការណ៍​ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅវៀតណាម។ លោកបានអះអាងថា ដោយបទពិសោធន៍និងប្រ​ភពធន​ធានរប​ស់ខ្លួន ជប៉ុនមានគោលបំណងចង់ស​ហ ប្រតិបតិ្តការ​បន្ថែមទៀត​ជាមួយ​វៀត​ណាម ដើម្បីក​សាងប្រព័ន្ធ​ប្រកាសអាសន្នក៏ដូចជាទប់ទល់នឹងផលវិបាកដោយគ្រោះ​ធម្មជាតិបង្កឡើងផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top