• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងបន្តជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់ UNESCO

នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបលោកស្តី Audrey Azoulay អគ្គនាយិការអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។
  រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ទទួលជួបអគ្គនាយិការ UNESCO លោកស្រី Audrey Azoulay។ (រូបថត៖ TTXVN)  

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមនឹងបន្តជាសមាជិកសកម្ម និងមានទំនួលខុសត្រូវ ព្រមទាំងបំពេញការសន្យាអន្តរជាតិ ដើម្បីរួមចំណែកជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពថែមទៀត ចំពោះការងាររួមរបស់ UNESCO។ វៀតណាមនឹងក្លាយជាបេក្ខភាពសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រាប់អាណត្តិ ២០២៣-២០២៧ ដើម្បីចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការបំពេញគោលនយោបាយ ក៏ដូចជាការជំរុញវិធានការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់ពិភពលោក និងគោលបំណងចង់ទទួលបានការគាំទ្រពីអង្គការ UNESCOផងដែរ។

អគ្គនាយិការ Audrey Azoulay បានផ្តល់អនុសាសន៍ថា វៀតណាមបន្តរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ; លោកស្រីបានសង្កត់ធ្ងន់ថា នឹងជំរុញបណ្តាប្រទេសជាសមាជិក UNESCO ចែករំលែកសមិទ្ធិផលវិទ្យាសាស្ត្ររវាងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ក៏ដូចជាអះអាងថា នឹងបន្តជួយឧបត្ថម្ភវៀតណាមលើគ្រប់វិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងព័ត៌មាន-ផ្សព្វផ្សាយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top