• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិង UAE៖ រូបសណ្ឋានសកលអំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ


 រដ្ឋមន្ត្រីសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម លោក Sultan bin Saeed Al Mansouri (រូបថត៖ vnanet.vn) 
 

 លោក Mansouri បានឲ្យដឹងថា UAE និងវៀតណាម​អាចទទួល​បាន​គោល​ដៅ​អភិវឌ្ឍន៍​ដោយវិបុលភាព​ក្នុងទំនា​ក់​ទំនងសេដ្ឋកិច្ច និងបង្កើតរូបសណ្ឋានសកលអំពីទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រប្រកប​ដោយ​ជោគជ័យ​រវាង​ប្រទេស​ទាំងពី​រ​។
 
រដ្ឋមន្ត្រីសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់​រួម លោក Sultan bin Saeed Al Mansouri ទើបនឹងបានឲ្យដឹងថា ភាគី UAE គឺជា​ដៃ​គូពាណិជ្ជកម្មធំបំផុត​របស់​វៀតណាមនៅតំបន់មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង ខណៈ​ដែល​វៀត​ណាម បាន​ឈាន​មុខគេក្នុងចំណោមដៃគូពាណិជ្ជក​ម្មរបស់ UAE នៅ អាស៊ីអាគ្នេយ៍។
 
តាមរដ្ឋមន្ត្រីសេដ្ឋកិច្ច ​លោក Mansouri បានឲ្យ​ដឹងថា UAE និងវៀតណាមអាចទទួ​ល​បាន​គោល​ដៅ​អភិវឌ្ឍន៍​ដោយ​វិបុល​ភាព​ក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងបង្កើតរូបសណ្ឋានសកលអំពីទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​​ប្រកប​ដោយជោគជ័យរវាងប្រទេសទាំង​ពីរ។ លោក Mans​ouri បានគូសបញ្ជាក់​ថារាល់តួរលេខ​ពាណិជ្ជកម្ម​ និងវិនិយោគក្នុងរយៈពេលប៉ុន្មានឆ្នាំ​កន្លងទៅ បានសរឲ្យឃើញនូវ រាល់​សមិទ្ធផល ដែល​ភាគីទាំងពីរ​​ទទួលបាន​។​ នេះគឺជាកម្លាំងចលករមួយ ដើម្បីពង្រឹង និ​ងពង្រីកថែម​ទៀត​នូវ​វិសាល​ភាព​សហប្រតិបត្តិការ​រវាង UAE និងវៀតណាម លើគ្រប់វិស័យដែលមានការយក​ចិត្តទុ​ក​ដាក់ដូចគ្នា។
 
លោករដ្ឋមន្ត្រីសេដ្ឋកិច្ច UAE បានចាត់ទុកថា បណ្ដាក្រុមហ៊ុនវៀតណាមអាចវិនិយោគទុនចូលមក UAE ដើម្បី​ទទួល​ផល​ប្រយោជន៍​ពីបរិយាកាសវិនិយោ​គ និងហេដ្ឋារចនាសម្ព័ន្ធជឿនលឿន​ ដើម្បីនាំចេញ​ទំនិញទៅ​កាន់​តំបន់​មជ្ឈឹម​បូព៌ា អាហ្រ្វិកនិង ​អឺរ៉ុប​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

ពិធីបុណ្យសែនដូនតាឆ្នាំ ២០២២ របស់ជនរួមជាតិខ្មែរបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា។ នេះជាពិធីបុណ្យប្រពៃណីមួយ ដែលបង្ហាញពីភាពស្រស់ស្អាតនៃការឧទ្ទិសកុសលដល់បុព្វការីជន ក៏ដូចជាថ្លែងអំណរគុណចូនចំពោះជនមានគុណូបការៈចំពោះប្រទេសជាតិ។

Top