• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឥណ្ឌូណេស៊ីខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨

នារសៀលថ្ងៃទី៤ ខែកញ្ញា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូ នេស៊ី នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo។ (រូបថត៖ Duong Giang/TTXVN)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យប្រទេសទាំងពីររក្សាសន្ទុះ កំណើនពាណិជ្ជកម្មឲ្យមានតុល្យភាពជាងមុន ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេ ភាគីឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨; ស្នើឱ្យរដ្ឋាភិបាលទាំងពីរ ជំរុញសហគ្រាសនៃប្រទេសទាំងពីរបង្កើនការវិនិយោគ ជាពិសេសលើវិស័យថ្មីៗ ដូច ជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរថាមពល និងការអភិវឌ្ឍប្រព័ន្ធអេកូ ឡូស៊ីរថយន្តអគ្គិសនី។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសឥណ្ឌូនេស៊ីបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់កសិផល និងផលិតផលហាឡាល់ដែលមានប្រភពពី វៀតណាមជ្រៀតចូលទីផ្សារឥណ្ឌូនេស៊ី សហការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់យុទ្ធ សាស្ត្រថ្មី; ស្នើឱ្យឥណ្ឌូនេស៊ីទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការ គ្រប់គ្រងសកម្មភាពនាវានេសាទ កាត់បន្ថយយ៉ាងអតិបរមានូវសកម្មភាពនេសាទ ខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU)។
រីឯខ្លួនវិញ លោកប្រធានាធិបតីឥណ្ឌូនេស៊ីបានស្វាគមន៍សហគ្រាសវៀតណាម ក្នុងនោះមាន Vinfast មកបណ្តាក់ទុននៅឥណ្ឌូនេស៊ី; ជំរុញកិច្ចសហប្រតិបត្តិការក្នុង ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនី; ស្នើឱ្យ ប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសមុទ្រ កិច្ចសហប្រតិបត្តិរបរនេសាទប្រកប ដោយនិរន្តរភាព និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិ បត្តិការស្ដីពីរបរនេសាទក្នុងពេលឆាប់ៗនេះ។
ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត មេដឹកនាំទាំងពីរបានអះអាងសារជាថ្មីនូវការ គាំទ្រចំពោះការរក្សាសាមគ្គីភាពនិងគោលការណ៍ដែលបានឯកភាពរបស់អាស៊ាន ជាពិសេសការដែលអាស៊ាន និងចិន ត្រូវការសម្រេចបាននូវ COC ប្រកបដោយប្រសិទ្ធ ភាពក្នុងពេលឆាប់ៗ ស្របតាមច្បាប់ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
ក្នុងឱកាសនេះ នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ឥណ្ឌូនេស៊ី រួមមាន៖ Ciputra, Traveloka និង Modena៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបញ្ជាក់ពីវឌ្ឍនភាពក្នុងការអប់រំឌីជីថល

វៀតណាមបញ្ជាក់ពីវឌ្ឍនភាពក្នុងការអប់រំឌីជីថល

យោងតាមព័ត៌មានពីអង្គការ Khan Academy (មានទីស្នាក់ការកណ្តាលនៅ Silicon Valley សហរដ្ឋអាមេរិក) ក្នុងឆ្នាំ ២០២៤ វៀតណាមបានកើនឡើងចំណាត់ថ្នាក់លេខ ២ លើទូទាំងពិភពលោកជាផ្លូវការ (លើកលែងតែសហរដ្ឋអាមេរិក) ក្នុងចំនួនអ្នកប្រើប្រាស់នៅលើវេទិកាសិក្សាអនឡាញឥតគិតថ្លៃនេះ បន្ទាប់ពីប្រទេសប្រេស៊ីល។

Top